បើកវេទិកាទេសចរណ៍អាស៊ាន ២០១៩

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អះអាងថា៖

"ចំពោះវៀតណាម នេះគឺជាវេទិកាដ៏សំខាន់បំផុតរបស់ផ្នែកទេសចរណ៍។ វេទិកានេះមិនត្រឹមតែជួយកំណត់គោលនយោបាយ ដើម្បីអភិវឌ្ឍន៍ផ្នែកទេសចរណ៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពប៉ុណ្ណោះទេ ថែមទាំងសរឲ្យឃើញការខិតខំប្រឹងប្រែងរបស់វៀតណាម និងបណ្ដាប្រទេសជាសមាជិក សំដៅកសាងសហគមន៍អាស៊ានវិបុលភាព និងជាដៃគូសហប្រតិបត្តិការជឿទុកចិត្តទៀតផង។ វេទិកានេះក៏បានចាក់ផែនគ្រឹះសម្រាប់គោលដៅដល់ឆ្នាំ២០២៥ ថា អាស៊ានគឺជាទីមកដល់ទេសចរណ៍ប្រកបដោយគុណភាព និងពោរពេញទៅដោយភាពវិសេសវិសាលផងដែរ។

នៅក្នុងវេទិកាទេសចរណ៍នេះ អង្គប្រជុំបានផ្ដោតពិភាក្សាអំពីខ្លឹមសារសំខាន់ៗដូចជា៖ បន្តកំណត់ឋានៈអាស៊ានដូចជាទីមកដល់រួម ហើយមានភាពទាក់ទាញចំពោះភ្ញៀវទេសចរអន្តរជាតិ អះអាង និងលើកម្ពស់ការយល់ដឹងអំពីអាស៊ានដូចជាទីមកដល់ទេសចរណ៍ដែលមានចរិតលក្ខណៈប្រកួតប្រជែងខ្ពស់នៅក្នុង
តំបន់ អាស៊ី - ប៉ាស៊ីហ្វិក ក៏ដូចជារាល់វិធានការដើម្បីទាក់ទាញភ្ញៀវទេសចរ និងជំរុញទេសចរណ៍ក្នុងប្លុកអាស៊ានផងដែរ៕