![]() |
| វៀតណាមអនុវត្តយ៉ាងមឹងម៉ាត់កិច្ចសន្យាជាមួយ WTO និងខំប្រឹងប្រែងកែលំអរបរិយាកាសអាជីវកម្ម។ (vietnamplus) |
Vovworld-វៀតណាមអនុវត្តយ៉ាងមឹងម៉ាត់រាល់កិច្ចសន្យាដែលបាននាំចេញ
ក្នុងពេលចូលរួម អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងកំពុងខំប្រឹងប្រែង
ដោយឥតឈប់ឈរកែលំអរបរិយាកាសអាជីវកម្ម។ នេះជាការអះអាងរបស់
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម Tran Quoc Khanh ប្រធានគណៈប្រតិភូ
វៀតណាមនៅសម័យប្រជុំពិនិត្យគោលនយោបាយពាណិជ្ជកម្ម (TPR) ជាលើក
ដំបូងរបស់វៀតណាមក្នុង WTO ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ដល់១៩
កញ្ញានៅទីក្រុង Geneva ស្វីស។ អនុរដ្ឋមន្ត្រី Tran Quoc Khanh បានសង្កត់ធ្ងន់ថា
ដោយមិនអើពើដល់ការលំបាកដោយវិបត្តិហិរញ្ញវត្ថុ-សេដ្ឋកិច្ចសកលលោកបណ្ដា
កិច្ចសន្យារបស់វៀតណាមចំពោះប្រព័ន្ធពាណិជ្ជកម្មបហុភាគីនៅតែខ្លាំងក្លានិង
ជាងពេលណាទាំងអស់វៀតណាមចង់ឲ្យសន្និសីទរដ្ឋមន្ត្រី WTO លើកទី៩នៅ
Bali ឥណ្ឌុនេស៊ីនាខែធ្នូខាងមុខនឹងទទួលបានជោគជ័យ។
អនុរដ្ឋមន្ត្រី Tran Quoc Khanh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមកំណត់
ការចូលរួម WTO មិនត្រឹមតែបញ្ចប់របស់ដំណើរការមួយទេ ថែមទាំងជាមូលដ្ឋាន
ថ្មីមួយសំដៅបន្តកំណែទម្រង់ក្នុងប្រទេសទៀតផង។ ប្រទេសទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប
ជាច្រើនបានទទួលស្គាល់ ជាខឿនសេដ្ឋកិច្ចទីផ្សារយ៉ាងពេញលេញរបស់វៀតណាម
សមស្របនឹងការកំណត់របស់ WTO៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

