គិតត្រឹមម៉ោង ១៦:០០ រសៀល ថ្ងៃទី ១៩ ខែមេសា ដល់ម៉ោង ១៦:០០ រសៀល ថ្ងៃទី ២០ ខែមេសា លើប្រព័ន្ធជាតិគ្រប់គ្រងករណីឆ្លងកូវីដ ១៩ បានកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ១៣.២៧១ ករណី (ធ្លាក់ចុះចំនួន ២២៩ ករណីបើធៀបនឹងថ្ងៃមុននោះ) ក្នុងខេត្តក្រុងចំនួន ៦១/៦៣។ អ្នកជំងឺដែលត្រូវបានប្រកាសថាជាសះស្បើយមានចំនួន ២.៥៤០ ករណី។ ក្នុងត្រឹមថ្ងៃនេះ មានអ្នកស្លាប់ចំនួន ៧ នាក់ ដែលជាតួរលេខថយចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងថ្ងៃមុន (ថ្ងៃទី ១៩ ខែមេសាបានកត់ត្រាចំនួន ១៨ករណី)។
ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតមក វៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១០.៥០២.៥៩០ ករណី ហើយចំនួនករណីជាសះស្បើយសរុបគឺ៖ ៩.០៦៨.២៣៤ ករណី។
នៅថ្ងៃទី ១៩ ខែមេសា វ៉ាក់សាំងបង្ការកូវីដ ១៩ ជាង ២៩០.០០០ ដូសត្រូវបានចាក់។ ដូច្នេះ ចំនួនសរុបនៃវ៉ាក់សាំងត្រូវបានចាក់គឺមានចំនួនជាង ២១០ លានដូស៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
