ស្ថានការណ៍ជំងឺរាតត្បាតកូវីដ ១៩ នាព្រឹកថ្ងៃទី ៥ ខែសីហា នៅវៀតណាម

(VOVWORLD) - គិតត្រឹមព្រឹកថ្ងៃទី ៥ ខែសីហា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៨១ ៧៥៦ នាក់។
ស្ថានការណ៍ជំងឺរាតត្បាតកូវីដ ១៩ នាព្រឹកថ្ងៃទី ៥ ខែសីហា នៅវៀតណាម - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

យោងតាមព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៩ និង ៣០ នាទី ថ្ងៃទី ៤ ខែសីហា ដល់ម៉ោង ៦ ថ្ងៃទី ៥ ខែសីហា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ៣ ៩៤៣ នាក់។ ក្នុងនោះ ទីក្រុងហូជីមិញបានរកឃើញករណីឆ្លងជំងឺចំនួន ២ ៣៤៩។

ដូច្នេះ គិតត្រឹមព្រឹកថ្ងៃទី ៥ ខែសីហា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៨១ ៧៥៦ នាក់ ក្នុងនោះមានករណីនាំចូលចំនួន ២ ៣៣១ នាក់ និង ១៧៩ ៤២៥ នាក់ទៀតឆ្លងក្នុងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ