ស្ថានភាពជំងឺកូវីដ ១៩ នាថ្ងៃទី ១២ ខែសីហា នៅលើពិភពលោក
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ តំបន់ទាំងមូលបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៨៩ ០០០ នាក់ និងករណីស្លាប់ចំនួន ៣ ៣០០ នាក់។
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ |
គិតត្រឹមព្រឹកថ្ងៃទី ១២ ខែសីហា ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ២០៥,៣ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៤,៣៣ លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ច្រើនបំផុត។
បច្ចុប្បន្ននេះ ទ្វីបអាស៊ីគឺជាចំណុចកណ្ដាលនៃជំងឺកូវីដ ១៩ ដោយមានករណីឆ្លងជំងឺថ្មីប្រចាំថ្ងៃខ្ពស់ នៅតាមប្រទេសមួយចំនួនដូចជា៖ អ៊ីរ៉ង់ ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី ហ្វីលីពីន និងជប៉ុន។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ តំបន់ទាំងមូលបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៨៩ ០០០ នាក់ និងករណីស្លាប់ចំនួន ៣ ៣០០ នាក់ផងដែរ៕