ជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅលើពិភពលោក

(VOVWORLD) - ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នោះ បណ្ដាប្រទេសនៅលើពិភពលោកបានបន្តបង្កើនការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។ អូទ្រីសបានក្លាយជាប្រទេសដំបូងគេ នៅអឺរ៉ុបដែលអនុម័តលើបទបញ្ញត្តិចាក់វ៉ាក់សាំងដោយចាប់បង្ខំចំពោះពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅពីពាក់កណ្ដាលខែសីហាខាងមុខ។
ជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅលើពិភពលោក - ảnh 1ប្រជាជនពាក់ម៉ាស់នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ (រូបថត៖ THX/VNA)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ ថ្ងៃទី ២១ មករា (ម៉ោងនៅវៀតណាម) ពិភពលោកបានរកឃើញករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩ សរុបជាង ៣៤២លាននាក់ ហើយមានអ្នកជំងឺប្រមាណ ៥,៦ លាននាក់ត្រូវស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាត។

ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នោះ បណ្ដាប្រទេសនៅលើពិភពលោកបានបន្តបង្កើនការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។ អូទ្រីសបានក្លាយជាប្រទេសដំបូងគេ នៅអឺរ៉ុបដែលអនុម័តលើបទបញ្ញត្តិចាក់វ៉ាក់សាំងដោយចាប់បង្ខំចំពោះពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅពីពាក់កណ្ដាលខែសីហាខាងមុខ។

នៅអ៊ីតាលី រដ្ឋាភិបាលនៃប្រទេសនេះបានបន្តរឹតបន្តឹងបទប្បញ្ញត្តិអំពីកាតខៀវ វិញ្ញាបនបត្រ ឬឌីជីថល លទ្ធផលធ្វើតេស្តអវិជ្ជមានជាដើម។ ចំពោះអ៊ីស្រាអែលបានសម្រេចចិត្តធ្វើការចាក់វ៉ាក់សាំងដូសទី ៣ ជូនកុមារ ដែលមានអាយុពី ៥ ទៅ ១១ ឆ្នាំ ដែលមានហានិភ័យឆ្លងជំងឺខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ