ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ៣ លាន​នាក់​ក្នុងមួយថ្ងៃ

(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីជាង ៣,១៦ លាននាក់ ក្នុងនោះ សហរដ្ឋអាមេរិកជាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត ពោលមានករណីឆ្លងជំងឺថ្មីប្រមាណ ៧៩៥ ៦០០ នាក់។
ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ៣ លាន​នាក់​ក្នុងមួយថ្ងៃ - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VNA)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ២ ថ្ងៃទី ១៥ មករា (ម៉ោងUTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ៣២៤ លាននាក់ ក្នុងនោះមានករណីស្លាប់ប្រមាណ ៥,៥៥ លាននាក់។ ពិភពលោកបានបន្តរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣ លាននាក់ក្នុង ១ ថ្ងៃ ក្នុងរយៈពេល ៣ ថ្ងៃជាប់ៗគ្នា។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីជាង ៣,១៦ លាននាក់ ក្នុងនោះ សហរដ្ឋអាមេរិកជាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត ពោលមានករណីឆ្លងជំងឺថ្មីប្រមាណ ៧៩៥ ៦០០ នាក់។ សហរដ្ឋអាមេរិកក៏ជាប្រទេស ដែលមានករណីស្លាប់ច្រើនបំផុតនៅលើពិភពលោក ពោលគឺមានអ្នកជំងឺចំនួន ២ ១១៤ នាក់បានស្លាប់ ដោយសារជំងឺកូវីដ ១៩ បន្ទាប់មកគឺរុស្ស៊ី និងឥណ្ឌាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ