ស្ថានភាពជំងឺកូវីដ ១៩ នាព្រឹកថ្ងៃទី ២១ ខែមេសានៅវៀតណាម

(VOVWORLD) - គិតត្រឹមថ្ងៃទី ២០ ខែមេសា នៅវៀតណាមមានមនុស្សសរុបចំនួន ១០៧ ០០០ នាក់ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ ១៩។
ស្ថានភាពជំងឺកូវីដ ១៩ នាព្រឹកថ្ងៃទី ២១ ខែមេសានៅវៀតណាម - ảnh 1សកម្មភាពចាក់វ៉ាក់សាំងការពារកូវីដ ១៩ (រូបថត៖ TTXVN)

គិតចាប់ពីម៉ោង ១៨ ថ្ងៃទី ២០ ខែមេសា ដល់ម៉ោង ៦ ថ្ងៃទី ២១ ខែមេសា វៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីឡើយ។ នាបច្ចុប្បន្ន វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២ ៨០១ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ៣៥ នាក់បានស្លាប់។ គិតត្រឹមថ្ងៃទី ២០ ខែមេសា នៅវៀតណាមមានមនុស្សសរុបចំនួន ១០៧ ០០០ នាក់ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ