ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១ ខែកញ្ញា នៅលើពិភពលោក

(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១ ខែកញ្ញា នៅលើពិភពលោក - ảnh 1បុគ្គលិកពេទ្យដឹកជញ្ជូនអ្នកជំងឺកូវីដ -១៩ ទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក (រូបថត៖ AFP/VNA)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមថ្ងៃទី ១ ខែកញ្ញា នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ២១៨,៤ លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ៤,៥ លាននាក់បានស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានអ្នកជំងឺសរុបជាង ៤០ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៦៥៧ ០០០ នាក់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ