ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៣ ខែកញ្ញា នៅលើពិភពលោក

(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺថ្មីជាង ៥២១ ពាន់នាក់ ក្នុងនោះ សហរដ្ឋអាមេរិកបានរកឃើញករណីឆ្លងជំងឺច្រើនបំផុត គឺជិត ១៣១ ពាន់នាក់ បន្ទាប់មកគឺប្រេស៊ីល អង់គ្លេស និងឥណ្ឌា
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៣ ខែកញ្ញា នៅលើពិភពលោក - ảnh 1ភ្ញៀវទេសចរពាក់ម៉ាស់ការពារជំងឺរាតត្បាតកូវីដ ១៩

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ថ្ងៃទី ២៣ ខែកញ្ញា (ម៉ោង UTC)  នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ២៣០ លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ៤,៧៣ លាននាក់បានស្លាប់។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺថ្មីជាង ៥២១ ពាន់នាក់ ក្នុងនោះ សហរដ្ឋអាមេរិកបានរកឃើញករណីឆ្លងជំងឺច្រើនបំផុត គឺជិត ១៣១ ពាន់នាក់ បន្ទាប់មកគឺប្រេស៊ីល អង់គ្លេស និងឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ