ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៧ មករា នៅវៀតណាម
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ២១ ០០២ នាក់ និងមានករណីស្លាប់ចំនួន ១២៦ នាក់។
រូបថត៖ VOV |
នាថ្ងៃទី ២៧ មករា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ២៦ មករា ដល់ម៉ោង ១៦ ថ្ងៃទី ២៧ មករា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៥ ៧២៧ នាក់ នៅតាមខេត្តក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ២១ ០០២ នាក់ និងមានករណីស្លាប់ចំនួន ១២៦ នាក់។
ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២ ២០៣ ២០៨ នាក់ ជាប់ចំណាត់ថ្នាក់ទី ២៨ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២៤ ផងដែរ៕