ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៣ ខែកក្កដា នៅលើពិភពលោក
(VOVWORLD) - គិតត្រឹមព្រឹកថ្ងៃទី ៣ ខែកក្កដា ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ១៨៣,៧ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៣,៩៧ នាក់។
សកម្មភាពប្រយុទ្ធប្រឆាំងកកូវីដ ១៩ |
ចំនួនករណីឆ្លងជំងឺបានបន្តថយចុះនៅលើពិភពលោក។ ក្រោយរយៈពេល ២ ឆ្នាំ នៃការឆ្លងរាលដាលនោះ ជំងឺរាតត្បាតកូវីដ ១៩ មានវត្តមាននៅតាមប្រទេស និងតំបន់ដែនដីចំនួន ២១៩។
នាបច្ចុប្បន្ន ប្រស៊ីលគឺជាចំណុចកណ្ដាលនៃជំងឺកូវីដ ១៩ ដោយមានករណីស្លាប់គួរឲ្យព្រួយបរម្ភ។ នៅថ្ងៃទី ២ ខែកក្កដា ឥណ្ឌាបានក្លាយទៅជាប្រទេសទីបីនៅលើពិភពលោក ដែលមានករណីស្លាប់ជាង ៤ សែននាក់ ដោយសារជំងឺកូវីដ ១៩។
នៅអាស៊ី ករណីឆ្លងជំងឺកូវីដ ១៩ ថ្មីនៅករ៉េខាងត្បូងបានកើនឡើងនៅកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ ខែកន្លងទៅ។ ក្នុងពេលនោះ អឺរ៉ុបកំពុងប្រឈម នឹងរលកឆ្លងជំងឺកើនឡើងផងដែរ៕