ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៧ ខែកក្កដា នៅវៀតណាម

(VOVWORLD) - គិតត្រឹមម៉ោង ១២ ថ្ងៃទី ៧ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២២ ៧៤១ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ១០២ នាក់។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៧ ខែកក្កដា នៅវៀតណាម - ảnh 1សកម្មភាពព្យាបាលអ្នកជំងឺកូវីដ ១៩ 

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ដល់ម៉ោង ១២ ថ្ងៃទី ៧ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ៤០០ នាក់ ក្នុងនោះមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣៤៧ នាក់ នៅទីក្រុងហូជីមិញ។

ដូច្នេះ គិតត្រឹមម៉ោង ១២ ថ្ងៃទី ៧ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២២ ៧៤១ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ១០២ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ