ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៨ មេសា នៅលើពិភពលោក

(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតនៅលើពិភពលោក បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៨ មេសា នៅលើពិភពលោក - ảnh 1កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅប្រទេសកាណាដា (រូបថត៖ THX/VNA)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info គិតត្រឹមម៉ោង ១ និង ៤៥ នាទី ព្រឹក ថ្ងៃទី ៨ ខែមេសា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩ សរុបជាង ៤៩៦,២ លាននាក់ ក្នុងនោះមានករណីស្លាប់ជិត ៦,២ លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតនៅលើពិភពលោក បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីប្រមាណ ១,១ លាននាក់ និងករណីស្លាប់ជាង ៣,៤ ពាន់នាក់។ កូរ៉េខាងត្បូង អាល្លឺម៉ង់ និងបារាំង គឺជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺថ្មីច្រើនជាងគេលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ