ស្ថានភាពជំងឺរាតត្បាតនាព្រឹកថ្ងៃទី ១៤ ខែឧសភា នៅវៀតណាម

(VOVWORLD) - គិតត្រឹមម៉ោង៦ ថ្ងៃទី ១៤ ខែឧសភា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣ ៧៤០ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ២ ៦៥៧ នាក់ត្រូវបានព្យាបាលជាសះស្បើយផងដែរ។

យោងតាមព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៨ ថ្ងៃទី ១៣ ខែឧសភាដល់ម៉ោង ៦ ថ្ងៃទី ១៤ ខែឧសភានោះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣០ នាក់។ ក្នុងនោះមានករណីនាំចូលចំនួន ១ នាក់ដែលត្រូវបានធ្វើចត្តាឡីស័កបន្ទាប់ពីឆ្លងដែនភ្លាមៗ និងមានករណីឆ្លងជំងឺចំនួន ២៩ នាក់ នៅមណ្ឌលចត្តាឡីស័កក្នុងប្រទេស។

ដូច្នេះ គិតត្រឹមម៉ោង៦ ថ្ងៃទី ១៤ ខែឧសភា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣ ៧៤០ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ២ ៦៥៧ នាក់ត្រូវបានព្យាបាលជាសះស្បើយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ