ខ្ពង់រាប Moc Chau ចំណុះខេត្ត Son La ភូមិភាគខាងជើងវៀតណាមជា កន្លែងទេសចរណ៍ល្បីឈ្មោះដោយមានអាកាសធាតុត្រជាក់ស្រួលទេស ភាពធម្មជាតិស្រស់ស្អាតនិងប្រជាជនរាក់ទាក់។ ក្រៅពីគយគន់ទេសភាពធម្មជាតិភ្ញៀវនៅទេសចរក៏ទៅលេងវាលស្មៅ ចំការតែ ការដ្ឋានចិញ្ចឹមគោយកទឹកដោះ ឬចូលរួមជីវភាពរស់នៅជាមួយប្រជាពលរដ្ឋនៅនឹងកន្លែងទៀតផង។
តំបន់ខ្ពង់រាប Moc Chau មានកំពស់ជាមធ្យម១០៥០ម៉ែត្រពីនីវ៉ូទឹកសមុទ្រហើយមានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ។ នេះជាតំបន់ខ្ពង់រាបធំបំផុតនិងស្អាតបំផុតនៅភូមិភាគខាងជើងវៀតណាមហើយបានប្រៀបប្រដូចជាDa Lat ទី២ទៀត។ ពេលមកទស្សនា Moc Chau អ្នកទេសចរ ភាគច្រើនតែងតែជ្រើសរើសរូបភាពទេសចរណ៍ homestay ក្នុងគោល បំណងបានហូបចុកស្នាក់នៅនិងចូលរួមជីវភាពរស់នៅជាមួយប្រជាជនក្នុងតំបន់។ ទួរទេសចរណ៍តាមបែបថ្មីនេះជួយឲ្យភ្ញៀវមានបទពិសោធន៍ល្អៗ ដោយបានចូលរួមស្វែងយល់ជាផ្ទាល់ពីវប្បធម៌របស់ប្រជាលរដ្ឋតាមរយៈសកម្មភាពធ្វើនំនិងលេងល្បែងប្រជាប្រិយ។ អ្នកស្រី Vu Thi Ngoc Anh ជាទេសចរមួយរូបមកពីទីក្រុងហាណូយបានឲ្យដឹងថា
“ខ្ញុំនិងបងប្អូនក្នុងក្រុមសប្បាយរីករាយណាស់ដែលបានចូលចំការបេះប៉េងប៉ោះនិងស្ពៃ។ យើងខ្ញុំបានធ្វើការងារមួយចំនួនដែលមិនធ្លាប់ធ្វើពីមុនមក។ នេះជាបទពិសោធន៍ល្អអស្ចារ្យសំរាប់យើងទាំងអស់គ្នា”។
|
|
ដោយក្ដាប់ជាប់នូវចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរ គណៈកម្មការគ្រប់គ្រងទេសចរណ៍ស្រុក Moc Chau បានសហការជាមួយឃុំនិងសហករណ៍កសិកម្មមួយចំនួននៅនឹងតំបន់បើកទួរទេសចណ៍ផលិតនិងប្រមូលកសិផលស្អាតនៅតាមស្រែចំការនានា។ ស្ដីពីបញ្ហានេះលោកស្រី Dinh Thi Huong ប្រធានការិយាល័យវប្បធម៌ស្រុក Moc Chau ខេត្ត Son La បានថ្លែងថា
“ ស្រុក Moc Chau បន្តយកចិត្តទុកដាក់លើការពង្រីកទួរទេសចរណ៍ទស្សនាកសិដ្ឋានចិញ្ចឹម គោយកទឹកដោះ។ ទី២គឺបញ្ជូនភ្ញៀវទៅលេងចំការតែ ស្វែងយល់ពីការដាំដុះនិងផលិតផលតែគ្រប់ប្រភេទ។ ក្នុងកាលៈទេសៈវិស័យទេសចរណ៍អភិវឌ្ឍន៍យ៉ាងខ្លាំងនាបច្ចុបន្ន យើងខ្ញុំខិតខំថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិដើម្បីទាក់ទាញភ្ញៀវឲ្យមកទស្សនា Moc Chau បានច្រើនថែមទៀត”។
ជាពិសេស ពេលមកទស្សនាស្រុក Moc Chau ក្នុងនិទាឃៈរដូវ អ្នកទេសចរនឹងបានគយគន់ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។ នៅតាមទួលស្រែចំការគឺផ្ការគ្រប់ប្រភេទដូចជាផ្កាម៉ាក់ខៃពណ៌ក្រហម ផ្កាព្រូនពណ៌សរីកស្គុះស្គាយរួមជាមួយពពកគ្របដណ្ដប់លើជ្រលងភ្នំដែលធ្វើឲ្យទឹកដី Moc Chau មានសោភ័ណភាពដ៏ស្រស់ត្រកាល។ អ្នកស្រី Kieu Nhu ជាទេសចរមកពីក្រុងហាណូយបានចែករំលែកថា
“នេះជាលើកដំបូងដែលខ្ញុំមកទស្សនា Moc Chau ហើយត្រេកអរណាស់។ ទីកន្លែងនេះមានទេសភាពធម្មជាតិដ៏ល្អស្អាតហើយប្រជាជនរួសរាយរាក់ទាក់គួរសមជាមួយភ្ញៀវ។ ព្រឹកមិញ ខ្ញុំទៅលេងទួលស្រល់គ្រប់ដណ្ដប់ទៅដោយអ័ព្ទដ៏ស្រស់ស្អាត”។
ទន្ទឹមនឹងរូបភាពទេសចរណ៍ homestay ខ្ពង់រាប Moc Chau នៅមានកសិដ្ឋានចិញ្ចឹម គោយកទឹកដោះ តំបន់ដាំផ្កានិងដំណាំបច្ចេកវិទ្យាខ្ពស់ទៀតផង។ ក្រៅពីនោះភ្ញៀវអាចទៅលេងរូងភ្នំ Hang Doi តំបន់ទឹកធ្លាក់ Dai Yem និងព្រៃស្រល់ Ban Ang ជាដើម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ