Cloudify: សហគ្រាសឈានមុខគេ​​ក្នុងបេសកកម្មផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាសខ្នា​តូចនិងមធ្យម (SMEs)

(VOVWORLD) - ជាសហគ្រាសបច្ចេកវិទ្យាឈានមុខគេមួយក្នុងបេសកកម្មជួយឧបត្ថម្ភបណ្តាសហគ្រាសខ្នាតូចនិងមធ្យមនៅវៀត ណាម(SMEs) អនុវត្តន៍ការផ្លាស់ប្តូរឌីជីថលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Cloudify  វៀតណាម បានបង្កើនការវិនិយោគ ជំរុញការស្រាវជ្រាវ និងកសាងដំណោះស្រាយជាប់ពាក់ព័ន្ធជាច្រើន។ ក្នុងនោះភាគច្រើនត្រូវបានសហគមន៍ធុរកិច្ច SMEs ទទួលយក ហើយក៏ត្រូវបានលើកតម្កើងដោយប្រព័ន្ធពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន។
Cloudify: សហគ្រាសឈានមុខគេ​​ក្នុងបេសកកម្មផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាសខ្នា​តូចនិងមធ្យម (SMEs) - ảnh 1លោក Hoang Minh Quan នាយកប្រតិបត្តិ និងជាស្ថាបនិក Cloudify  (រូបថត៖ Cloudify)

នៅក្នុងកម្មវិធី "ពាណិជ្ជសញ្ញាឈានមុខនៅវៀតណាមឆ្នាំ ២០២១" ដែលបានប្រព្រឹត្តិទៅនៅចុងឆ្នាំ ២០២១ ក្រុមហ៊ុន Cloudify  វៀតណាមបានយកឈ្នះលើសហគ្រាសចំនួនជាង ៨០០.០០០ នៅទូទាំងប្រទេស ដើម្បីមានកិត្តិយសទទួលបានពានរង្វាន់ Top១០ Make in Vietnam ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង ១០ ដែលមានដំណោះស្រាយឌីជីថលឆ្នើមបំផុតក្នុងពានរង្វាន់ពាណិជ្ជសញ្ញាកំពូលទាំង ១០ នៅវៀតណាម។ ផលិតផលដែលបានជួយ Cloudify  វៀតណាមត្រូវបានលើកតម្កើង គឺជាដំណោះស្រាយបច្ចេកវិទ្យាដែលមានឈ្មោះថា "Cloudify  ERP - ការផ្លាស់ប្តូរឌីជីថលលើគ្រប់ជ្រុងជ្រោយសម្រាប់សហគ្រាស SMEs"។ មិនត្រឹមតែប៉ុណ្ណោះទេ Cloudify វៀតណាមក៏មានកិត្តិយសដែលត្រូវបានរដ្ឋាភិបាល ប្រគល់ភារកិច្ចស្រាវជ្រាវ និងអភិវឌ្ឍន៍ដំណោះស្រាយផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាស SMEs ក្នុងឆ្នាំ ២០២២ ផងដែរ។

 

លោក Hoang Minh Quan ស្ថាបនិកក្រុមហ៊ុន Cloudify វៀតណាមបានឲ្យដឹងថា៖ Cloudify ERP គឺជាដំណោះស្រាយអភិបាលកិច្ចទូទៅ ដែលអនុញ្ញាតឲ្យសហគ្រាសអនុវត្តន៍ប្រតិបត្តិការតាមដាននិងគ្រប់គ្រងសកម្មភាពទាំងអស់របស់អង្គភាពនីមួយៗ ដូចជាផលិតកម្ម ឃ្លាំងដឹកជញ្ជូន ការលក់ទំនិញ គណនេយ្យ បុគ្គលិក និងទីផ្សារនៅលើគ្រឹះស្ថានតែមួយ។ ប្រសិនបើអនុវត្តន៍ដំណោះស្រាយបែបនេះ អតិថិជនជាអ្នកដឹកនាំសហគ្រាសអាចគ្រប់គ្រងអង្គភាពយ៉ាងងាយស្រួល នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា នៅគ្រប់ប្រព័ន្ធប្រតិបត្តិការនិងឧបករណ៍ចល័តទាំងអស់ ដោយតភ្ជាប់តាមបណ្តាញអ៊ីនធឺណែត។ ទន្ទឹមនឹង Cloudify ERP ក្រុមហ៊ុន Cloudify វៀតណាមក៏បានអភិវឌ្ឍន៍គម្រោង និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាពជាច្រើនទៀត ដើម្បីជួយសហគមន៍ធុរកិច្ច រួមទាំង SMEs អនុវត្តន៍ការផ្លាស់ប្តូរឌីជីថលប្រកបដោយប្រសិទ្ធភាព នៅចំពោះមុខបញ្ហាប្រឈមដូចជាការចំណាយខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធមានកម្រិត និងកង្វះខាតធនធានមនុស្សមានជំនាញបច្ចេកវិទ្យា។ ស្ថាបនិកក្រុមហ៊ុន Cloudify វៀតណាម លោក Hoang Minh Quan បានអះអាងថា៖

“យើងខ្ញុំរួមជាមួយវេទិកាផ្លាស់ប្តូរឌីជីថលផ្សេងៗទៀតនៅវៀតណាមបានធ្វើការស្រាវជ្រាវនិងដាក់ចេញគំរូ បច្ចេកវិទ្យា និងការវិនិយោគសំខាន់ៗដើម្បីដោះស្រាយបញ្ហាប្រឈមសម្រាប់ SMEs។ យើងខ្ញុំបាននាំចេញគំរូមួយដែលមានឈ្មោះថា សូហ្វវែរសេវាកម្ម (Software as Service)។ នេះគឺជាគំរូដ៏សំខាន់មួយ         ដែលជួយឱ្យសហគ្រាសវៀតណាមនិយាយរួម និង សហគ្រាស SMEs និយាយដោយឡែក អាចទទួលបានវេទិកាឌីជីថលទំនើបៗ និងមានគុណភាពខ្ពស់។ យើងខ្ញុំក៏បានអភិវឌ្ឍន៍បច្ចេកវិទ្យាពពក (Cloud computing) ផងដែរ។ ជាមួយនឹងបច្ចេកវិទ្យានេះ សហគ្រាសគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ ដើម្បីទាញយកបច្ចេកវិទ្យា និងទិន្នន័យសំខាន់ៗបំផុតទៅក្នុងឧបករណ៍របស់ខ្លួន។ បច្ចេកវិទ្យានេះ ក៏អនុញ្ញាតឱ្យសហគ្រាសនាពេលអនាគត អាចទទួលបានបច្ចេកវិទ្យាមានទិន្នផលពលកម្មខ្ពស់ ដូចជាបញ្ញាសិប្បនិម្មិត(AI) Blockchain និងអ៊ីនធឺណែតនៃវត្ថុ (IoT) ជាដើម។  ទីបី យើងខ្ញុំក៏បានអភិវឌ្ឍន័កម្មវធីនៅលើវេទិកាទូរស័ព្ទ ដើម្បីជួយឱ្យសហគ្រាសអាចទទួលបានពលករទូទៅបានយ៉ាងងាយស្រួលជាង”។

អាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តដើម្បីឈានទៅមុខយ៉ាងខ្លាំងក្លា រហូតមកដល់ពេលនេះ Cloudify វៀតណាមបានអនុវត្តន័ប្រកបដោយជោគជ័យនូវគម្រោងផ្លាស់ប្តូរឌីជីថលសំខាន់ៗចំនួនជាង ២០០០គំរូ សម្រាប់សហគ្រាសចែកចាយនិងផលិតកម្ម ក្នុងវិស័យដូចជា៖ ម្ហូបអាហារ មេកានិក អចលនទ្រព្យ សម្លៀកបំពាក់ គ្រឿងសំអាង ឱសថ គ្រឿងសង្ហារឹមឈើ ប្លាស្ទិក សំណង់ និងថ្នាំលាបពណ៌ រួមជាមួយអតិថិជនជាសហគ្រាសធំៗជាច្រើនដូចជា៖ Hanfimex, Zin Food, Kuong Ngan, Tekland, KCT Viet Nam , Hanteco, Bao Minh ប្លាស្ទិក, Tri Wall Viet Nam, Gomi និង Lipo ក្រុមហ៊ុន Cloudify វៀតណាមក៏បានសហការយ៉ាងទៀងទាត់និងជិតស្និទ្ធជាមួយដៃគូឈានមុខគេដូចជាធនាគារ VietinBank វេទិកាបច្ចេកវិទ្យារឹងមាំដូចជា Haravan, GMO-Z.com និង RUNSYSTEMផងដែរ។

ជោគជ័យជាបន្តបន្ទាប់ នាថ្ងៃទី ១២ ខែឧសភាកន្លងទៅ Cloudify  វៀតណាមបន្តមានកិត្តិយសទទួលបានពានរង្វាន់ “The Best Solution 2021” (ដំណោះស្រាយល្អបំផុតឆ្នាំ ២០២១) ក្នុងកម្មវិធី “វេទិកាទិដ្ឋភាពពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមឆ្នាំ ២០២២” ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ។ ទិដ្ឋភាពពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមគឺជាវេទិកាប្រចាំឆ្នាំដែលសមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមរៀបចំឡើង សំដៅលើកតម្កើងសហគ្រាសនិងផលិតផលបច្ចេកវិទ្យាឆ្នើមនៅក្នុងប្រទេស។ ក្រុមហ៊ុន Cloudify វៀតណាមបានយកឈ្នះលើសហគ្រាសបច្ចេកវិទ្យារាប់ពាន់ ក្នុងនោះមានអង្គភាពល្បីឈ្មោះជាច្រើនដែលមានកម្រាស់ប្រពៃណី ដើម្បីទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ ស្ថាបនិកក្រុមហ៊ុន Cloudify វៀតណាម លោក Hoang Minh Quan មានមោទនភាពអះអាងថា៖

“យើងខ្ញុំបានយល់ឃើញថា ត្រូវត្រួសត្រាយផ្លូវ ត្រូវខិតខំប្រឹងប្រែងដើម្បីតភ្ជាប់ជាមួយវេទិកាផ្លាស់ប្តូរឌីជីថលផ្សេងៗទៀត និងជាមួយបណ្តាសហគ្រាស Make in Viet Nam ដទៃទៀត ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី Make in Viet Nam យ៉ាងពេញលេញ ជួយគាំទ្រដល់សហគ្រាស Make in Viet Nam ក្នុងការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័សនិងខ្លាំងក្លាថែមទៀត។ យើងខ្ញុំចាត់ទុកថា មិនថាសហគ្រាសប្រើប្រាស់មូលដ្ឋានគ្រឹះណាមួយនៃការផ្លាស់ប្ដូរឌីជីថលនោះទេ ប៉ុន្តែអ្វីដ៏សំខាន់នោះគឺត្រូវជួយឲ្យសហគ្រាសធ្វើការផ្លាស់ប្ដូរឌីជីថលប្រកបដោយជោគជ័យ ដើម្បីអាចឆ្លៀតយកឱកាសកំណើនក្នុងខឿនសេដ្ឋកិច្ចឌីជីថល តាមនោះ រួមចំណែកដល់កំណើនរបស់ប្រទេសជាតិ”។

បន្តបំណងប្រាថ្នា Make in Viet Nam ក្រុមហ៊ុន Cloudify វៀតណាមមានគោលបំណងផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាសចំនួន ១០០.០០០អង្គភាព នៅត្រឹមឆ្នាំ ២០២៥។ នេះត្រូវបានចាត់ទុកថាជាគោលដៅដ៏មានមហិច្ឆតា និងពោរពេញដោយបញ្ហាប្រឈម ប៉ុន្តែមានលក្ខណៈជាក់ស្តែង។ ដើម្បីអនុវត្តន៍គោលដៅនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន Cloudify វៀតណាម កំពុងខិតខំប្រឹងប្រែងធ្វើការស្រាវជ្រាវ ស្វែងរក និងបង្កើតដំណោះស្រាយបច្ចេកវិទ្យាថ្មី ដែលអាចធ្វើទៅបាន និងមានប្រសិទ្ធភាព។ លោកស្រី Annie Huynh នាយិកាច្នៃប្រឌិត (CCO) នៃ Cloudify វៀតណាមបានឲ្យដឹងថា៖

“ជាមួយនឹងល្បឿនកំណើននិងតម្រូវការផ្លាស់ប្តូរឌីជីថល បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ត្រូវបានគ្រប់គ្រងមក អាចចាត់ទុកថា នេះគឺជាការបោះជំហានដ៏ធំធេង ដែលបច្ចុប្បន្ននេះក្រុមហ៊ុន Cloudify ទាំងមូលកំពុងផ្តោតលើការកសាងផលិតផលសំខាន់បំផុត ដោយមានគោលបំណងចង់នាំបញ្ញាវៀតណាមបម្រើប្រជាជនវៀតណាម ក៏ដូចជាជួយសហគ្រាស SMEs អនុវត្តន៍ការផ្លាស់ប្តូរឌីជីថលកាន់តែខ្លាំងក្លាថែមទៀត រួមចំណែកជំរុញសេដ្ឋកិច្ចប្រទេសជាតិ ឱ្យមានកំណើនល្អប្រសើរថែមទៀត” ។

ដូចជាពាក្យសំដីរបស់ស្ថាបនិកក្រុមហ៊ុន Cloudify វៀតណាម លោក Hoang Minh Quan បានជឿជាក់ថា គោលដៅជួយឧបត្ថម្ភសហគ្រាស SMEs ផ្លាស់ប្តូរឌីជីថលរបស់ Cloudify វៀតណាម នឹងទទួលបានជោគជ័យ បន្តរីកសាយភាយនូវស្មារតីផ្លាស់ប្តូរឌីជីថលយ៉ាងខ្លាំងក្លា ក្នុងគ្រប់វិស័យ ស្ថាប័ន អង្គភាព និងសហគ្រាសនៅទូទាំងប្រទេស រួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ