Getfly CMR – រួមដំណើរជាមួយសហគ្រាសខ្នាតតូច និងមធ្យម​ក្នុងការ​ផ្លាស់ប្តូរ​ឌីជីថល

(VOVWORLD) - Customer Relationship Management (CRM) គឺជាយុទ្ធសាស្រ្តគ្រប់គ្រងទំនាក់ទំនងអតិថិជន ដែលជាកត្តាដ៏សំខាន់ក្នុងភាពជោគជ័យរបស់សហគ្រាស។ ដើម្បី គ្រប់គ្រងទំនាក់ទំនងអតិថិជនប្រកបដោយប្រសិទ្ធភាពគឺមិនអាចខ្វះដំណោះស្រាយ CRM ដ៏ល្អបានឡើយ។ 
Getfly CMR – រួមដំណើរជាមួយសហគ្រាសខ្នាតតូច និងមធ្យម​ក្នុងការ​ផ្លាស់ប្តូរ​ឌីជីថល - ảnh 1Getfly CMR – រួមដំណើរជាមួយសហគ្រាសខ្នាតតូច និងមធ្យមក្នុងការផ្លាស់ប្តូរឌីជីថល

រួមដំណើរជាមួយរដ្ឋាភិបាលក្នុងកម្មវិធីជួយ ឧបត្ថម្ភសហគ្រាសខ្នាតតូច និងមធ្យមក្នុងការផ្លាស់ប្តូរឌីជីថល នាំមកនូវប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏ទូលំទូលាយសម្រាប់សហគ្រាសធុនតូច និងមធ្យម ជំរុញកំណើនដ៏ទូលំទូលាយនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Getfly វៀតណាមគឺជាអង្គភាពជួរមុខរួមជាមួយសហគ្រាសខ្នាតតូច និងមធ្យម ( SMEs) លើសន្ទុះផ្លាស់ប្ដូរឌីជីថល ផ្ដល់ដំណោះស្រាយ CMR ជួយសហគ្រាសទទួលបានជោគជ័យ និងទទួលបានកំណើនប្រកបដោយចីរភាព។

ផ្នែករបរជាង ២០០ និងសហគ្រាសជាង ៤០០ កំពុងប្រើប្រាស់ Getfly CRM គឺជាតួលេខគួរឱ្យចាប់អារម្មណ៍សម្រាប់ដំណើរដ៏វែងឆ្ងាយនៃកិច្ចខិតខំប្រឹងប្រែងរបស់ Getfly វៀតណាម ក្នុងរយៈពេលថ្មីៗនេះ។ Getfly Vietnam តែងតែខិតខំប្រឹងប្រែងនាំមកនូវដំណោះស្រាយដ៏ល្អប្រសើរដល់សហគ្រាសក្នុងដំណើរការគ្រប់គ្រង និងប្រតិបត្តិការសហគ្រាសដោយស្វ័យប្រវត្តិ។ ចែករំលែកអំពីដំណើរផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមរាប់ពាន់ លោក Nguyen Huy Hoang នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Getfly CRM មានប្រសាសន៍ថា៖

“មិនមែនគ្រប់គ្នាដែលមានជំនាញក៏ដឹងពីរបៀបគ្រប់គ្រង ហើយចេះបង្កើតកាណាល់ KPI ឡើយ (សន្ទស្សន៍វាយតម្លៃប្រសិទ្ធភាពការងារ ឧបករណ៍វាស់ស្ទង់ និងវាយតម្លៃប្រសិទ្ធភាពការងារ)។ ឧបករណ៍ Getfly អាចជួយគ្រប់គ្រងព័ត៌មានរបស់អតិថិជនបានយ៉ាងងាយស្រួល និងបង្កើតកម្លាំងចលករដល់បុគ្គលិកនៅក្នុងក្រុមហ៊ុន។ ខ្ញុំគិតថានោះគឺជាតម្លៃដ៏ធំបំផុតដែល Getfly នាំយកមកជូនទីផ្សារផងដែរ”។

Getfly CMR – រួមដំណើរជាមួយសហគ្រាសខ្នាតតូច និងមធ្យម​ក្នុងការ​ផ្លាស់ប្តូរ​ឌីជីថល - ảnh 2លោក Nguyen Huy Hoang នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Getfly CRM 

ក្នុងយុគសម័យឌីជីថលនៃខឿនសេដ្ឋកិច្ច តម្រូវការអំពីដំណោះស្រាយបច្ចេកវិទ្យាដែលរួមបញ្ចូលជាមួយសកម្មភាពរបស់សហគ្រាសក្នុងមូលដ្ឋានគ្រឹះ បានបង្កើតកម្លាំងចលករ សម្រាប់សហគ្រាសជ្រើសរើសនឹងវិនិយោគដំណោះស្រាយ CRM ។ ដោយចាប់ផ្តើមអាជីវកម្មប្រកបដដោយជោគជ័យជាមួយនឹងដំណោះស្រាយ Getfly CRM នោះ Getfly វៀតណាមបានអះអាងពីកន្លែងឈរជើងនៅលើទីផ្សារ។ លោក Nguyen Huy Hoang បានឲ្យដឹងថែមទៀតថា៖

“នៅលើទីផ្សារ មានសហគ្រាសបច្ចេកវិទ្យាជាច្រើនដែលបានផ្តល់ដំណោះស្រាយ CRM ប៉ុន្តែជាធម្មតាពួកគេផ្តោតខំខាន់លើកត្តាពីរប៉ុណ្ណោះគឺ៖ ការគ្រប់គ្រងព័ត៌មាន និងទីផ្សារ ហើយក៏មានសហគ្រាសមួយចំនួនដែលផ្តោតខំខាន់លើកត្តា KPI ផងដែរ។ ប៉ុន្តែចំពោះ Getfly CRM កត្តាទាំង៣នេះបាន រួមបញ្ចូលគ្នានៅលើកម្មវិធីតែមួយ គឺជាដំណោះស្រាយកម្រនៅលើទីផ្សារ ជាពិសេសគឺតម្លៃគឺសមរម្យណាស់សម្រាប់សហគ្រាសវៀតណាម។ នេះគឺជាមូលហេតុដែលទីផ្សារបានទទួលយកយើងខ្ញុំផងដែរ”។

ដំណោះស្រាយរួមបញ្ចូលគ្នារបស់ Getfly CRM បានជួយសហគ្រាសដំណើរការកាន់តែមានប្រសិទ្ធភាព។ Getfly CRM ជួយឧបត្ថម្ភបង្កើតដំណើការទីផ្សារ ការលក់ដូរដោយស្វ័យប្រវត្តិ  បូកសរុបទិន្នន័យអន្តរកម្មអតិថិជនដោយស្វ័យប្រវត្តិ។ ដំណោះស្រាយទាំងនេះជួយសហក្រាសដំណើរការយ៉ាងរលូន

និងសន្សំសម្ចៃពេលវេលាពី ២ ទៅ ៣ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែនៅតែបង្កើនបរិមាណលក់ទំនិញ។ អ្នកស្រី Bui Thi Hoang Lan ម្ចាស់សហគ្រាសមួយនៅទីក្រុងហាណូយបានចែករំលែកថា៖

“យើងខ្ញុំពេញចិត្តយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរឌីជីថលតាមរយៈដំណោះស្រាយឌីជីថល Getfly CRM ។ កាលពីមុន ប្រតិបត្តិការរបស់យើងមានភាពលំបាកខ្លាំង ចាប់ពីនាមប័ណ្ណ សៀវភៅកត់ត្រា ឯកសារ excel រូបភាពដែលរក្សាទុកក្នុងកុំព្យូទ័រ។ ប៉ុន្តែឥឡូវនេះ ព័ត៌មានទាំងអស់នោះត្រូវបានរក្សាទុកក្នុងប្រព័ន្ធគ្រប់គ្រង CRM តែមួយ ពោលគឺការគ្រប់គ្រងងាយស្រួល និងប្រកបដោយប្រសិទ្ធភាពផងដែរ”។

បច្ចុប្បន្ននេះ Getfly កំពុងដាក់ចេញនូវយុទ្ធសាស្រ្តថ្មី គឺយុទ្ធសាស្ត្រ Mobile First ។ ជំនួសឱ្យការភ្ជាប់ទៅនឹងកុំព្យូទ័រ នាពេលអនាគត សហគ្រាសនឹងចាត់ទុកកម្មវិធីគ្រប់គ្រងសហគ្រាស CRM ជាកម្មវិធីផ្នែកទន់ ដែលដំណើរការយ៉ាងងាយស្រួលនៅលើទូរស័ព្ទគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជាមួយនឹងការវិនិយោគជាប្រព័ន្ធក្នុងរយៈពេលកន្លងមក កំណែ Getfly CRM នៅលើ Mobile App នឹងបង្កើតឧត្តមភាពប្រកួតប្រជែងដ៏ធំ ហើយនាំមកនូវតម្លៃដ៏ធំជូនសហគ្រាស។ ដោយបានកំណត់ជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល Getfly វៀតណាមតែងតែប្រកាន់ខ្ជាប់នឹងបេសកកម្មរបស់ខ្លួនក្នុងការផ្លាស់ប្តូរឌីជីថលទូទាំងប្រទេស ក៏ដូចជាជាមួយនឹងការរំពឹងទុកនាំយកផលិតផលផ្នែកទុនវៀតណាមដែលមានគុណភាពខ្ពស់ខិតមកជិតសហគ្រាសទាំងអស់ក្នុងទេស និងទូទាំងអាស៊ីអាគ្នេយ៍។ លោក Nguyen Huy Hoang ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Getfly បានសម្តែងថា៖

“ចាប់តាំងពីពេលបង្កើតមក ខ្ញុំតែងតែសង្ឈឹមចង់ផលិតកម្មវិធីដែលអាចលក់នៅជុំវិញពិភពលោក ហើយខ្ញុំជឿជាក់ថា ជាមួយនឹងការវិនិយោគបច្ចេកវិទ្យា និងទិសដៅដូច្នេះ យើងនឹងមានឋានៈដ៏ល្អនាពេលអនាគត។ យើងខ្ញុំជឿជាក់ថា ផលិតផលរបស់ Getfly នឹងមានវត្តមាននៅលើទីផ្សារពិភពលោក ដោយអះអាងពីតម្លៃនៃផលិតផលបច្ចេកវិទ្យារបស់វៀតណាម”។

ការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការជៀសមិនរួច ហើយជាឱកាសលោតផ្លោះសម្រាប់វៀតណាមនិយាយរួម និងសហគ្រាសនិយាយដោយឡែកឈានឡើង

ក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ជៀសវាងហានិភ័យឱនភាព។  ជាមួយនឹងការរួមវិភាគទានរបស់ខ្លួនក្នុងបុព្វហេតុរួមដំណើរជាមួយសហគ្រាសវៀតណាមផ្លាស់ប្ដូរឌីជីថល Getfly វៀតណាមត្រូវបានទទួលស្គាល់ ហើយបានលើកតម្កើងប្រគល់ពានរង្វាន់បច្ចេកវិទ្យាឌីជីថលជាច្រើននៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ