Got It AI វៀតណាម និងកិច្ច​ខិតខំប្រឹងប្រែងដើម្បីក្លាយជាក្រុមហ៊ុនសកល

(VOVWORLD) - ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍យុទ្ធសាស្ត្រ "Make in Vietnam" ម៉ាកយីហោ Querychat សេវាកម្មមួយឆ្ពោះទៅឃ្លាំងផ្ទុកទិន្នន័យនៅលើមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាពពក (Cloud Computing)  របស់ Got It ដែលបានបង្កើតឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ដោយសារតែមានកម្រិតបញ្ញាខ្ពស់។ ក្រោយរយៈពេល ៣ ឆ្នាំចាប់តាំងពីដាក់ឱ្យដំណើរការ (ឆ្នាំ ២០១៩) រហូតមកដល់ពេលនេះ ក្រុមអ្នកជំនាញរបស់ Got It មានការកែលម្អជាច្រើនដើម្បី Querychat អាចសម្របខ្លួនទៅនឹងការរីកចម្រើននៃសម័យកាល។

Got It AI វៀតណាម និងកិច្ច​ខិតខំប្រឹងប្រែងដើម្បីក្លាយជាក្រុមហ៊ុនសកល - ảnh 1ក្រុមអភិវឌ្ឍន៍ Got It! នៅសហរដ្ឋអាមេរិក។ (ប្រភព៖ khoa hoc va phat trien)

នៅពេលដែលទើបលេចមុខនៅលើទីផ្សារ ប្រៀបខ្លាំងរបស់ Querychat គឺជួយស្វ័យប្រវត្តិកម្មការងាររបស់ក្រុមវិភាគទិន្នន័យសហគ្រាសផ្ទៃក្នុង (BI)។ ជាក់ស្តែង Querychat ជួយឆ្លើយសំណួរទាក់ទងនឹងទិន្នន័យរបស់ក្រុមហ៊ុនជាភាសាធម្មតា។ ជំនួសឱ្យការចូលទៅកាន់មូលដ្ឋានទិន្នន័យរបស់ក្រុមហ៊ុន ដើម្បីយល់ដឹងពីចំនួនអ្នកប្រើប្រាស់ថ្មី ក្រុមហ៊ុនអាចប្រើប្រាសភាសាធម្មតាដើម្បីសួរ Querychat ហើយនឹងទទួលបានចម្លើយពី Querychat វិញ។ ការចាប់បដិសន្ធិរបស់ Querychat បានបំបែកដែនកំណត់នៃរបៀបសួរនិងឆ្លើយសំណួរដោយស្វ័យប្រវត្តិ ដែលផ្អែកលើការស្វែងរកពាក្យគន្លឹះនៅពេលនោះ។

ពីគ្រឹះស្ថានដំបូង រហូតមកដល់ពេលនេះ Got It បានអភិវឌ្ឍន៍និងកែលម្អផលិតផល Querychat ជាច្រើនលើក។ លោក Le Anh Dung អ្នកទទួលបន្ទុករបស់ Got It AI វៀតណាម (សាខាមួយក្នុងចំណោមសាខាអភិវឌ្ឍន៍ពីររបស់ Got It) បានឲ្យដឹងថា៖ “យើងខ្ញុំបានឃើញថា មានផ្នែកទីផ្សារមួយដែលយើងអាចរីកចម្រើនបាន ដោយផ្អែកលើការយល់ដឹង និងបច្ចេកវិទ្យាដែលយើងបានស្វែងយល់នៅក្នុងដំណើរការសាងសង់ Querychat។ នោះគឺជា Conversation AI។ នេះគឺជាផលិតផលដែលជួយឱ្យក្រុមហ៊ុនទាំងអស់ ស្វ័យប្រវត្តិកម្មការងារថែទាំអតិថិជនរបស់ខ្លួនយ៉ាងឆាប់រហ័ស។ ឧទាហរណ៍ថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកមួយ ដែលភារកិច្ចភាគច្រើនរបស់ក្រុមថែទាំអតិថិជនគឺឆ្លើយសំណួរជុំវិញការបញ្ជាទិញ ដូច្នេះ ហេតុអ្វីដែលយើងមិនធ្វើស្វ័យប្រវត្តិកម្មការងារម្តងហើយម្តងទៀតដូច្នេះទេ។ រហូតដល់បច្ចុប្បន្ននេះ Conversation AI បានជួយស្វ័យប្រវត្តិកម្មការងារប្រហែល ៩០% របស់ក្រុមថែទាំអតិថិជន។”

យោងតាមលោក Le Anh Dung កម្មវិធីរបស់ Got It បច្ចុប្បន្ន បានដំណើរការយ៉ាងល្អជាមួយភាសាអង់គ្លេស។ ហើយក្រុមហ៊ុនកំពុងជំរុញការអភិវឌ្ឍ និងស្វែងរកអតិថិជននៅក្នុងទីផ្សារអាមេរិក។ រហូតមកដល់ពេលនេះ Conversation AI មានអតិថិជនធំៗជាច្រើន រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាពេញនិយមជាច្រើនផងដែរ៖ “គោលដៅដែលយើងខ្ញុំឆ្ពោះទៅរក គឺទីផ្សារសកលលោក។ ពិតណាស់ថា នៅពេលនោះផលិតផលរបស់យើងត្រូវឆ្ពោះទៅភាសាផ្សេងៗគ្នាទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាទាក់ទងនឹង Chatbot (កម្មវិធីរួមបញ្ចូលជាមួយបញ្ញាសិប្បនិម្មិត (AI) ដើម្បីទំនាក់ទំនងជាមួយមនុស្ស) ឥឡូវនេះគ្រាន់តែជាភាសាអង់គ្លេសប៉ុណ្ណោះ ហើយប្រសិនបើក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មមួយចង់ក្លាយជាក្រុមហ៊ុនសកលលោក ដំបូងបង្អស់ ត្រូវបញ្ជាក់ពីឋានៈរបស់ខ្លួននៅក្នុងទីផ្សារអាមេរិក។ នេះគឺជាមូលហេតុដែលនាបច្ចុប្បន្ន យើងខ្ញុំបានប្រមូលផ្តុំប្រភពកម្លាំងនិងធនធានទាំងអស់ដើម្បីយកឈ្នះក្នុងទីផ្សារអាមេរិក ហើយនៅពេលដែលឋានៈរបស់យើងត្រូវបានបញ្ជាក់រួចរាល់ យើងនឹងពង្រីកទៅកាន់ទីផ្សារនានាដែលមិនប្រើប្រាសភាសាអង់គ្លេស។”

Got It AI វៀតណាម និងកិច្ច​ខិតខំប្រឹងប្រែងដើម្បីក្លាយជាក្រុមហ៊ុនសកល - ảnh 2ទីស្នាក់ការ Got It នៅទីក្រុងហាណូយ។ (ប្រភព៖ genk.vn)

ចំពោះ Got It AI វៀតណាម ប្រសិនបើទទួលបានជោគជ័យនៅទីផ្សារអាមេរិក ក្រុមហ៊ុនអាចបោះជំហានយ៉ាងរឹងមាំ ដើម្បីក្លាយជាក្រុមហ៊ុនសកល។ លោក Le Anh Dung ជឿជាក់ថា៖ “ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះទស្សនវិស័យនៃផលិតផលរបស់ Got It AI នៅលើទីផ្សារអាមេរិក ពីព្រោះបច្ចុប្បន្ននេះ នៅលើពិភពលោកមិនទាន់មានផលិតផលណាមួយស្រដៀងគ្នានឹងផលិតផលដែលយើងកំពុងព្យាយាមបង្កើយនោះទេ។ ទាក់ទងនឹង Chatbot ឥឡូវនេះមានក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោកបានផ្តល់សេវាកម្ម Chatbot ហើយ ប៉ុន្តែដើម្បីអនុវត្តន៍សេវាកម្ម Chatbot ទៅក្នុងក្រុមហ៊ុនជាក់លាក់មួយ ទាមទារឲ្យមានពេលវេលា និងកិច្ចខិតខំប្រឹងប្រែងជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងផលិតផល Conversation AI របស់ Got It AI ក្រុមហ៊ុនត្រូវតែផ្តល់ឱ្យយើងនូវប្រវត្តិនៃការសន្ទនារវាងអតិថិជននិងក្រុមថែទាំអតិថិជន ហើយប្រព័ន្ធរបស់យើងនឹងចម្លងដោយស្វ័យប្រវត្តិ និងជ្រើសរើសព័ត៌មានគួរឱ្យកត់សម្គាល់ ចំណាយតែប៉ុន្មាននាទីប៉ុណ្ណោះ យើងបានបង្កើតកញ្ចប់ទិន្នន័យចូលដើម្បីបណ្តុះបណ្តាល Chatbot បន្ទាប់មក ក្រុមហ៊ុនមាន Chatbot គ្រាន់តែចុចប៊ូតុងមួយ ដើម្បីអាចឆ្លើយសំណួររបស់អតិថិជនភាគច្រើន។”

នាបច្ចុប្បន្ន ផលិតផល Conversation AI របស់ Got It គឺជាផលិតផលមួយដែលជួយធ្វើស្វ័យប្រវត្តិកម្មការថែទាំអតិថិជន។ ទោះជាយ៉ាងណាក៏ដោយ ចក្ខុវិស័យរបស់ Got It AI អំពីផលិតផលនេះកាន់តែឆ្ងាយ៖ “យើងចង់ប្រែក្លាយផលិតផល Got It AI ទៅជាប្រព័ន្ធដែលអាចឆ្លើយតបសំណួររបស់អ្នកប្រើប្រាស់ក្នុងគ្រប់វិស័យ។ យើងចង់ឱ្យ Chatbot យល់ដឹងអំពីខ្លឹមសារនៃសំណួរ និងផ្តល់មតិយោបល់ផ្ទាល់ខ្លួន។ អ្នកប្រើប្រាស់អាចសួរពីអារម្មណ៍របស់ Chatbot ដូចជាមានគំនិតអ្វីខ្លះអំពីខ្លឹមសារនៃសៀវភៅមួយ។ ប្រការដ៏សំខាន់បំផុតដើម្បីសម្រេចឲ្យបានគោលដៅគឺយើងត្រូវមានក្រុមជំនាញសមស្រប។ យើងខ្ញុំកំពុងខិតខំប្រឹងប្រែងជ្រើសរើសនិស្សិតឆ្នើមបំផុតពីសាកលវិទ្យាល័យជួរមុខរបស់វៀតណាម។ ក្រៅពីនេះ យើងខ្ញុំក៏បានទាក់ទាញទេពកោសល្យជាច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀតនៅលើពិភពលោកផងដែរ។”

Got It AI វៀតណាម និងកិច្ច​ខិតខំប្រឹងប្រែងដើម្បីក្លាយជាក្រុមហ៊ុនសកល - ảnh 3កម្មវិធី Q&A របស់ Got It។ (ប្រភព៖ genk.vn)

បន្ទាប់ពី Querychat ជាមួយក្រុមអភិវឌ្ឍន៍ផលិតផលភាគច្រើនជាវិស្វករជនជាតិវៀតណាម ផលិតផល Conversation AI របស់ Got It AI វៀតណាមគឺជាសក្ខីភាពបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាសវៀតណាមដើម្បីអនុវត្តន៍ក្តីសុបិន្ត “Make in Vietnam” ដែលជាយុទ្ធសាស្ត្រដ៏សំខាន់មួយដែលមានខ្លឹមសារច្នៃប្រឌិតនៅវៀតណាម បង្កើតឡើងនៅវៀតណាម រចនាឡើងនៅប្រទេសវៀតណាម និងផលិតនៅវៀតណាម៖ “បើតាមទស្សនៈរបស់អ្នកបច្ចេកវិទ្យា ខ្ញុំសប្បាយរីករាយណាស់នៅពេលបានឃើញរដ្ឋាភិបាលមានយុទ្ធសាស្ត្រត្រឹមត្រូវនៅពេលឆ្ពោះទៅបណ្តាក្រុមហ៊ុន និងសាជីវកម្មបច្ចេកវិទ្យា ក្នុងទិសដៅបង្កើតផលិតផលបច្ចេកវិទ្យា Make in Vietnam។ យើងខ្ញុំកំពុងខំប្រឹងប្រែងអស់ពីសុមត្ថភាពដើម្បីជួយគាំទ្រយុទ្ធសាស្ត្រនោះរបស់រដ្ឋាភិបាល។ Make in Vietnam មានសក្តានុពលដ៏ធំធេងណាស់។ ជាមួយនឹងកម្លាំងបច្ចេកវិទ្យាព័ត៌មានដ៏ធំធេង យើងត្រូវគិតគូរអំពីការប្រើប្រាស់ផលិតផលរបស់យើងផ្ទាល់ ដោយផ្តោតលើការស្រាវជ្រាវអភិវឌ្ឍន៍ ដើម្បីដឹងថា តើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីសាងសង់ បំពេញ និងលក់ផលិតផលទាំងនោះ។”

ដោយមានបាវចនា “ធ្វើការយ៉ាងហ្មត់ចត់” ក្រុមអ្នកជំនាញបច្ចេកវិទ្យារបស់ Got It AI វៀតណាមកំពុងយកឈ្នះលើកំពូលបច្ចេកវិទ្យាជាបណ្តើរៗ នាំយកភាពច្នៃប្រឌិត និងបញ្ញាវៀតណាម ភ្លឺស្វាងនៅក្នុងទីលានសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ