Viettel Solution (ដំណោះស្រាយ Viettel) ជាមួយប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយទីក្រុងឆ្លាតវៃ

(VOVWORLD) - ជាមួយនឹងបេសកកម្ម “ត្រួសត្រាយផ្លូវ ស្ថាបនាសង្គមឌីជីថល” សម្ព័ន្ធក្រុមហ៊ុន Viettel បានស្រាវជ្រាវនិងអភិវឌ្ឍន៍ដំណោះស្រាយទីក្រុងឆ្លាតវៃ ដោយផ្អែកលើការ អនុវត្តបច្ចេកវិទ្យា ៤.0 ទំនើបបំផុតនាពេលបច្ចុប្បន្ននេះ ដូចជា៖ IoT បញ្ញាសិប្បនិម្មិត ប្រព័ន្ធវិភាគទិន្នន័យធំដូចជា Big Data BI ប្រព័ន្ធគ្រប់គ្រងទិន្នន័យវីដេអូនិងវិភាគ រូបភាពដើម្បីប្រើប្រាស់ក្នុងការគ្រប់គ្រងទីក្រុងឆ្លាតវៃ វិស័យសុខាភិបាល អប់រំ លើក កំពស់ជីវភាពរស់នៅរបស់ប្រជាជន ដើម្បីឲ្យជនជាតិវៀតណាមគ្រប់រូបក្លាយជាពលរដ្ឋ ឌីជីថល ទទួលបានអត្ថប្រយោជន៍ និងគុណតម្លៃពីបច្ចេកវិទ្យា។

Viettel Solution (ដំណោះស្រាយ Viettel) ជាមួយប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយទីក្រុងឆ្លាតវៃ - ảnh 1Viettel ជាសហគ្រាសគំរូនៅពានរង្វាន់ទីក្រុងឆ្លាតវៃវៀតណាមឆ្នាំ២០២០។ (រូបថត៖ toquoc.vn)
ផ្តើមចេញពីតម្រូវការជាក់ស្តែងនិងដំណោះស្រាយប្រកបដោយភាពបត់បែន Viettel Solution ជួយគ្រប់គ្រងទីក្រុងឆ្លាតវៃ ដោយផ្អែកលើតម្រូវការរបស់ប្រជាជន អាជីវកម្ម និងអាជ្ញាធរ។ លោក Nguyen Manh Ho នាយកប្រតិបត្តិនៃ Viettel Solution បានចែករំលែកថា៖ “គោលការណ៍របស់ Viettel នៅពេលកសាងទីក្រុងឆ្លាតវៃនៅតាមមូលដ្ឋានគឺ យើងខ្ញុំតែងតែកំណត់លក្ខណៈផ្ទាល់ខ្លួន ដោយឈរលើតម្រូវការបស់មូលដ្ឋាន និងការយកចិត្តទុកដាក់របស់មូលដ្ឋានចំពោះវិស័យអាទិភាពផ្សេងៗទៀត។ កន្លែង ខ្លះផ្ដល់អាទិភាពដល់ទេសចរណ៍ កន្លែងខ្លះផ្ដល់អាទិភាពដល់ឧស្សាហ៍កម្ម កសិកម្ម ជាដើម ដូច្នេះបញ្ហាដែលប្រជាពលរដ្ឋយកចិត្តទុកដាក់ និងបញ្ហាដែលអាជ្ញាធរត្រូវ យកចិត្តទុកដាក់នៅមូលដ្ឋាននីមួយៗគឺផ្សេងៗគ្នា ហេតុនេះហើយ Viettel ត្រូវមាន ដំណោះស្រាយសម្រាប់អាទិភាពនីមួយៗ”។
 
ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៩ មជ្ឈមណ្ឌលឃ្លាំមើល គ្រប់គ្រងទីក្រុង ឆ្លាតវៃរបស់ខេត្ត Thua Thien Hue (IOC Hue) ដែលដាក់ឲ្យដំណើរការជាសាកល្បង ដោយក្រុមហ៊ុន Viettel Solution បានពង្រីកតួនាទី ជាមជ្ឈមណ្ឌលទទួល និងចែក ចាយព័ត៌មានប្រតិបត្តិការ បង្កើតឡើងការតភ្ជាប់តាមអ៊ីនធឺណិតរវាងប្រជាពលរដ្ឋ អាជីវកម្ម និងស្ថាប័នរដ្ឋបាលរដ្ឋ ដែលអនុវត្តន៍យ៉ាងល្អនូវភារកិច្ចឃ្លាំមើល ប្រតិបត្តិ និងលើកកំពស់គុណភាពនៃសកម្មភាពរដ្ឋបាល។ លោក Hoai Quang នាយករង ក្រុមហ៊ុនថាមពលអគ្គីសនី Thua Thien Hue បានវាយតម្លៃថា៖
“កម្មវិធីដែលឆ្លុះបញ្ជាំងពីកន្លែងកើតហេតុ មានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងចំពោះ ឧស្សាហកម្មអគ្គិសនី ដែលជួយឲ្យយើងខ្ញុំទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស និង ត្រឹមត្រូវអំពីទីតាំងនីមួយៗ ជួយឆ្លុះបញ្ចាំង ដោះស្រាយព័ត៌មាននោះបានលឿនបំផុត ព្រមទាំងយើងខ្ញុំអាចផ្ញើព័ត៌មានទៅកាន់ប្រជាជននិងអតិថិជនបានយ៉ាងឆាប់រហ័ស និងងាយស្រួលផងដែរ”។
នៅឆ្នាំ២០១៩ ដំណោះស្រាយអភិវឌ្ឍន៍សេវាកម្មទីក្រុងឆ្លាតវៃនៅខេត្ត Thua Thien Hue ត្រូវបានគណៈចាត់តាំងពានរង្វាន់ ទូរគមនាគមន៍អាស៊ី លើកតម្កើងជា ដំណោះស្រាយទីក្រុងឆ្លាតវៃដ៏ច្នៃប្រឌិតបំផុតនៅអាស៊ី។ នេះគឺជាការកត់សម្គាល់នូវ កិច្ចខិតខំប្រឹងប្រែងរបស់ Viettel ដោយពានរង្វាន់លំដាប់អន្តរជាតិ។
ប្រសិនបើ Hue មានគុណសម្បត្តិជាច្រើនក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានោះ Thai Nguyen គឺជា "ដែនដី" ដ៏ថ្មីថ្មោងទាំងស្រុង។ អាស្រ័យដោយមានការការយល់ដឹង យ៉ាងច្បាស់អំពីស្ថានភាពជាក់ស្ដែង ក្រុមវិស្វករបានផ្តោតការយកចិត្តទុកដាក់លើ ប្រព័ន្ធឃ្លាំមើលប្រតិបត្តិសន្តិសុខ ប្រព័ន្ធឃ្លាំមើលប្រតិបត្តិចរាចរណ៍; ប្រព័ន្ធឆ្លុះបញ្ចាំង ពីកន្លែងកើតហេតុ; ប្រព័ន្ធវិភាគទិន្នន័យនិងការរាយការណ៍ព័ត៌មានសេដ្ឋកិច្ចសង្គម ជាដើម។ តាមនោះ ចាប់ពីការដោះស្រាយសំណើ ការឆ្លុះបញ្ចាំងរបស់ប្រជាពលរដ្ឋ រហូតដល់ការឃ្លាំមើលសេវារដ្ឋបាលសាធារណៈ ការឃ្លាំមើលសុវត្ថិភាពព័ត៌មាន ការ គ្រប់គ្រងជំងឺរាតត្បាត ការចាក់ថ្នាំបង្ការ អ្វីៗគ្រប់បែបយ៉ាងសុទ្ធតែត្រូវបានតាមដានយ៉ាង ម៉ឺងម៉ាត់ពី IOC Thai Nguyen។ លោក Vu Hong Nguyen នាយកក្រុមហ៊ុន Viettel Thai Nguyen បានឲ្យដឹងថា៖ “ក្នុងរយៈពេលដ៏ខ្លី យើងខ្ញុំបានបង្ហើយប្រព័ន្ធគ្រឹះសម្រាប់អាជ្ញាធរអេឡិចត្រូនិក និងទីក្រុងឆ្លាតវៃ ច្បាមជាប់នឹងតម្រូវការរបស់ថ្នាក់ដឹកនាំខេត្តក្នុងការដឹកនាំ និងប្រតិ បត្តិ។ ជាក់ស្តែងគឺ នៅក្នុងការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតនាពេលកន្លងមក ប្រព័ន្ធ ព័ត៌មានកាមេរ៉ាឃ្លាំមើលអាចតភ្ជាប់ដោយផ្ទាល់ទៅកាន់មជ្ឈមណ្ឌលឃ្លាំមើល គ្រប់ គ្រងទីក្រុងឆ្លាតវៃនេះ ហើយត្រូវបានប្រតិបត្តិដោយលោកប្រធានខេត្តផ្ទាល់ ដោយ នាំមកនូវប្រសិទ្ធភាពគួរឲ្យកត់សម្គាល់”។
Viettel Solution (ដំណោះស្រាយ Viettel) ជាមួយប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយទីក្រុងឆ្លាតវៃ - ảnh 2Viettel Solutions គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពដែលអនុវត្ន៍តគំរូមជ្ឈមណ្ឌលប្រតិបត្តិការ (IOC) តាមទិសដៅទីក្រុងឆ្លាតវៃ នៅវៀតណាម។ (រូបថត៖ Viettel)
ដើម្បីអាចដាក់ពង្រាយប្រកបដោយប្រសិទ្ធភាពបំផុត Viettel Solution បាន បែងចែកខេត្តតាមទ្រង់ទ្រាយនិងកត្តាប្រចាំតំបន់ ដើម្បីរៀបចំកងកម្លាំងចល័ត ដាក់ ពង្រាយឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលានៅក្នុងតំបន់នីមួយៗ។ ជាក់ស្តែង ខេត្ត ក្រុងទាំង ៦៣ ត្រូវបានបែងចែកទៅជាតំបន់ចំនួន ៩ ជាមួយនឹងយុទ្ធសាស្ត្រប្រមូលផ្តុំ ធនធានបង្កើត “ទីក្រុងឆ្លាតវៃគំរូ” ដើម្បី រីកសាយភាយទៅកាន់ខេត្តនៅជុំវិញ ដោយ ការចែករំលែកបទពិសោធន៍តាមរយៈវិធីសាស្ត្រ “Make by Viettel”។ Viettel Solution ក៏ម្ចាស់ការស្វែងរក បំពេញបន្ថែម និងរួមបញ្ចូលផលិតផល ដំណោះស្រាយ និង បច្ចេកវិទ្យាថ្មីៗ ដើម្បីសុក្រិតប្រព័ន្ធអេកូឡូស៊ីផលិតផលទីក្រុងឆ្លាតវៃ។ IOC ត្រូវបាន កសាងឡើងនៅលើផ្លាតហ្វមទីក្រុងឆ្លាតវៃ ដែល Viettel Solution ជាម្ចាស់ ហើយរួម បញ្ចូលសមាសភាគជាច្រើនទៀតដើម្បីប្រមូល រក្សាទុក និងដោះស្រាយទិន្នន័យ។ ដូច្នេះ បើប្រៀបធៀបទៅនឹងគូប្រជែងក្នុងស្រុក IOC របស់ Viettel គឺជាប្រព័ន្ធពេញ លេញមួយដែលត្រូវបានបង្កើតឡើងតាមផ្លាតហ្វម (platform) មានម៉ូឌុលសមាសភាគ ពេញលេញ យោងទៅក្រុមហ៊ុនធំៗដូចជា IBM និង Cisco ជាដើម។ លោក Nguyen Manh Ho នាយកប្រតិបត្តិ Viettel Solution បានបញ្ជាក់ថា៖ “និយមន័យទីក្រុងឆ្លាតវៃនាបច្ចុប្បន្ន នៅតែវិលជុំវិញសសរស្តម្ភនៃការកសាង អាជ្ញាធរឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដែលជាសមាសភាគបង្កើត ឡើងទីក្រុងឆ្លាតវៃ។ Viettel បានវិនិយោគ និងកសាងផ្លាតហ្វមសម្រាប់ការបង្កើត ទីក្រុងឆ្លាតវៃនិយាយដោយឡែក ក៏ដូចជាការផ្លាស់ប្តូរឌីជីថលនៅតាមមូលដ្ឋាន និយាយរួម។ ផ្លាតហ្វមជាច្រើនដែលអាចនិយាយដល់ ដូចជា ផ្លាតហ្វមមជ្ឈមណ្ឌល ប្រតិបត្តិក្រុមហ៊ុនឆ្លាតវៃ AIC ផ្លាតហ្វមវិភាគទិន្នន័យ datalex និងផ្លាតហ្វមផ្លាស់ប្តូរ ឌីជីថលសម្រាប់វិស័យនីមួយៗដូចជា សុខាភិបាល ការអប់រំ គមនាគមន៍ កសិកម្ម ជាដើម។ កត្តាទាំងអស់នេះបានបង្កើតឡើង ទីក្រុងមួយដែលផ្តោតលើបច្ចេកវិទ្យា ហើយឆ្ពោះទៅរកទីក្រុងឆ្លាតវៃ”។
កត្តាដ៏សំខាន់បំផុតដែលជួយ Viettel Solution រំលេច ក្នុងដំណើរការអភិវឌ្ឍ ទីក្រុងឆ្លាតវៃនោះ គឺការសន្យារួមដំណើរជាមួយអាជ្ញាធរមូលដ្ឋាន។ ក្នុងគម្រោង ណាមួយ Viettel Solution តែងតែជាមិត្តរួមដំណើរក្នុងការពិគ្រោះយោបល់ដល់អាជ្ញាធរ មូលដ្ឋាន តាំងពីនីតិវិធីគម្រោង ដំណោះស្រាយបច្ចេកទេស ការអនុវត្តគម្រោង។ នេះក៏ជាកត្តាគន្លឹះដើម្បីជួយឲ្យផលិតផល និងប្រព័ន្ធកម្មវិធីបន្ទាប់ពីបានដាក់ឲ្យដំណើរការ អាចនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។
នាបច្ចុប្បន្ន Viettel Solution បានឈានឡើងលំដាប់លេខ ១ ក្នុងការដាក់ ពង្រាយទីក្រុងឆ្លាតវៃនៅទូទាំងប្រទេស។ ដោយឡែកនៅឆ្នាំ ២០២១ Viettel Solution បានដាក់ពង្រាយជាសាកល្បងនូវមជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃ (IOC) សម្រាប់ខេត្ត- ក្រុងចំនួន២០ កើនឡើង ២០០% បើធៀបនឹងដំណាក់កាល ២០១៩-២០២០ ទាំង មូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ