ស្វែងរកម្ចាស់ពាន​រង្វាន់​ផលិតផល Make in Vietnam ២០២៣​

(VOVWORLD) - នៅចុងខែកក្កដាកន្លងទៅ ពានរង្វាន់ “ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam” ឆ្នាំ ២០២៣ បានចាប់ផ្តើមដំណើរស្វែងរកម្ចាស់រង្វាន់ជាផ្លូវការ។ ពានរង្វាន់នេះ សំដៅលើកតម្កើងផលិតផល សេវាកម្ម ដំណោះស្រាយបច្ចេកវិទ្យាឌីជីថលវៀតណាមឆ្នើម នាំមកនូវមោទនភាពបញ្ញាវៀតណាម ជះឥទ្ធិពលដ៏ធំធេងក្នុងការនាំយកសកម្មភាពរបស់ប្រជាជននិងសហគ្រាសទៅក្នុងបរិយាកាសឌីជីថល រួមចំណែកជំរុញរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលនៅវៀតណាម។
 
ពានរង្វាន់ “ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam” គឺជាសកម្មភាពជាក់លាក់មួយដើម្បីអនុវត្តន៍សារាចររបស់នាយករដ្ឋមន្រ្តី ស្តីពីការជំរុញការអភិវឌ្ឍសហគ្រាសបច្ចេកវិទ្យាឌីជីថលរបស់វៀតណាម។
ស្វែងរកម្ចាស់ពាន​រង្វាន់​ផលិតផល Make in Vietnam ២០២៣​ - ảnh 1សន្និសីទសារព័ត៌មានដើម្បីប្រកាសពានរង្វាន់ “ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam” ឆ្នាំ២០២៣ រូបថត៖ VOV

ឆ្នាំនេះ ក្រៅពីការស្វែងរកម្ចាស់រង្វាន់ដែលមានផលិតផលបច្ចេកវិទ្យាឌីជីថលឆ្នើម ដែលរួមចំណែកដល់ភាពសម្បូររុងរឿងរបស់វៀតណាម ពានរង្វាន់ “ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam” ក៏បានផ្តល់កិត្តិយសដល់ផលិតផល សេវាកម្ម ដំណោះស្រាយបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមទៅកាន់បរទេស យកឈ្នះលើពិភពលោក រួមចំណែកដល់ការអភិវឌ្ឍរបស់មនុស្សជាតិផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Nguyen Huy Dung អនុប្រធានគណៈកម្មការរៀបចំពានរង្វាន់បានឲ្យដឹងថា៖ ឆ្នាំនេះ ក្រសួងព័ត៌មាននិងភ្សព្វភ្សាយបានកំណត់ជាឆ្នាំទិន្នន័យឌីជីថលជាតិ ជាឆ្នាំបង្កើតលទ្ធផលជាក់ស្តែង ដើម្បីនាំសហគ្រាសបច្ចេកវិទ្យាឌីជីថលចេញទៅបរទេស៖ “ខ្ញុំសូមអំពាវនាវឱ្យសហគមន៍ធុរកិច្ចឌីជីថលវៀតណាមឆ្លើយតបនិងចូលរួមយ៉ាងសកម្មដើម្បីឱ្យក្រសួងព័ត៌មាននិងផ្សព្វផ្សាយអាចស្វែងរកនិងលើកតម្កើងផលិតផល Make in Vietnam ឆ្នើមបំផុតនិងសក្តិសមបំផុត ដោយមានមោទនភាពរបស់បញ្ញាវៀតណាមដើម្បីដោះស្រាយបញ្ហាពិសេសរបស់វៀតណាម យកឈ្នះទីផ្សារក្នុងស្រុក និងឆ្ពោះទៅអន្តរជាតិ”។

ស្វែងរកម្ចាស់ពាន​រង្វាន់​ផលិតផល Make in Vietnam ២០២៣​ - ảnh 2អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Huy Dung ចែករំលែកនៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី ១២ កក្កដា។ រូបថត៖ VOV

ត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៩ ឆ្នាំនេះគឺជាឆ្នាំទី ៤ ហើយសឺលពានរង្វាន់ត្រូវបានរៀបចំឡើង។ ការរៀបចំពានរង្វាន់ “Make in Vietnam” នាប៉ុន្មានឆ្នាំកន្លងទៅ បានជួយស្វែងរកផលិតផលដ៏មានអត្ថន័យជាច្រើនដូចជា៖ វេទិកាគ្រប់គ្រងហិរញ្ញវត្ថុរបស់ MISA វេទិកាបច្ចេកវិទ្យាពពក FPT Cloud វេទិកាបច្ចេកវិទ្យាឌីជីថល IoT Platform វេទិកាផ្លាស់ប្តូរឌីជីថល Base.vn។ យោងតាមការស្ថិតិរបស់សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) មានផលិតផល Make in Vietnam ចំនួនជាង៣០% ដែលត្រូវបានទទួលស្គាល់តាំងពីឆ្នាំ ២០២០ រហូតមកដល់ពេលនេះ បានឈានចូលក្នុងជីវភាពរស់នៅយ៉ាងពិតប្រាកដ ជាមួយនឹងការរីកសាយភាយខ្ពស់។ លោក Hoang Quang Phong អនុប្រធាន VCCI បានអះអាងថា៖ “យើងវាយតម្លៃខ្ពស់ចំពោះផលិតផលច្នៃប្រឌិតរបស់បុគ្គល អង្គភាព និងសហគ្រាសដែលបានរួមដំណើរជាមួយពានរង្វាន់ និងទទួលបានពានរង្វាន់ក្នុងអំឡុងពេលកន្លងទៅ។ អាចនិយាយបានថា ផលិតផលទាំងនោះបានឈានចូលក្នុងជីវភាពរស់នៅ នាំមកនូវអត្ថន័យជាក់ស្តែងសម្រាប់ការផ្លាស់ប្តូរឌីជីថល និងអនុវត្តទៅក្នុងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលនៅវៀតណាម។ យើងខ្ញុំបានឧទ្ទេសនាមផលិតផលទាំងនេះជាមួយដៃគូបរទេស ហើយត្រូវបានអ្នកប្រើប្រាស់វាយតម្លៃខ្ពស់។ ផលិតផលដែlត្រូវបាន " Make in Vietnam" ទទួលស្គាល់នោះ បានឈានចូលជីវភាពរស់នៅយ៉ាងពិតប្រាកដ និងមានលក្ខណៈរីកសាយភាយខ្ពស់”។

ស្វែងរកម្ចាស់ពាន​រង្វាន់​ផលិតផល Make in Vietnam ២០២៣​ - ảnh 3លោក Le Hong Viet អគ្គនាយក FPT Smart Cloud ចែករំលែកនៅក្នុងសន្និសីទសារព័ត៌មាន។ រូបថត៖ Hoang Ha/vietnamnet.vn

ដោយមានលក្ខណៈវិនិច្ឆ័យនៃការរចនា ច្នៃប្រឌិត និងផលិតនៅវៀតណាម មានឥទ្ធិពលដ៏ធំធេងក្នុងការនាំយកសកម្មភាពរបស់សហគ្រាសនិងប្រជាជនទៅបរិយាកាសឌីជីថល រួមចំណែកអនុវត្តសសរស្ដម្ភទាំង ៣ នៃការផ្លាស់ប្តូរឌីជីថលវៀតណាមគឺរដ្ឋាភិបាលឌីជីថល - សេដ្ឋកិច្ចឌីជីថល - សង្គមឌីជីថល ពានរង្វាន់ “Make in Vietnam” បានបង្កើតឡើងការរំភើបចិត្តដល់សហគមន៍ធុរកិច្ចឌីជីថលវៀតណាម មិនត្រឹមតែជួយសហគ្រាសរក្សាឋានៈនៅទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈានទៅឆ្ងាយនៅទីផ្សារអន្តរជាតិទៀតផង។ លោក Le Hong Viet អគ្គនាយកក្រុមហ៊ុន FPT Smart Cloud ដែលជាអង្គភាពឈ្នះរង្វាន់មាស ប្រភេទ “ផលិតផលឌីជីថលឆ្នើមសម្រាប់សេដ្ឋកិច្ចឌីជីថល” ឆ្នាំ ២០២២ បានចែករំលែកថា៖ “ពានរង្វាន់បាននាំមកនូវអត្ថន័យខាងស្មារតីដ៏ធំធេងដល់ក្រុមការងារបច្ចេកវិទ្យាយើង នៅពេលដែលកិច្ចខិតខំប្រឹងប្រែងរបស់យើងត្រូវបានទទួលសម្គាល់ លើកតម្កើងនិងរីករាលដាល។ បន្ទាប់ពីទទួលបានពានរង្វាន់នេះ ផលិតផលរបស់ FPT Smart Cloud បានកើនឡើងជាបន្តបន្ទាប់ដល់កម្រិត ៣ទង់។ ប្រសិនបើកាលពីមុន នៅពេលនិយាយដល់ផលិតផលបច្ចេកវិទ្យាព័ត៌មាន គេគិតភ្លាមៗអំពីផលិតផលបរទេស ប៉ុន្តែបច្ចុប្បន្ន អតិថិជនជាច្រើនរបស់យើងបានចាត់ទុកផលិតផលរបស់វៀតណាមជាជម្រើស និងមានលក្ខពៈប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅខាងក្រៅ ដោយមានគុណសម្បត្តិនៃផលិតផលបច្ចេកវិទ្យាដែលបង្កើតឡើងដោយសហគ្រាសវៀតណាម។ លើសពីនេះទៅទៀត ក៏ជាការកត់សម្គាល់អំពីម៉ាក់យីហោដែរ “Make in Vietnam” បានក្លាយជាម៉ាក់យីហោហើយមានឥទ្ធិពលកាន់តែខ្លាំងឡើង”។

ជោគជ័យនិងការអភិវឌ្ឍន៍លេចធ្លោរបស់ធុរកិច្ចឌីជីថល ដែលមានផលិតផលឌីជីថលត្រូវបានលើកតម្កើងក្នុងពានរង្វាន់ “ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam” បាននិងកំពុងបង្កើតឥទ្ធិពលយ៉ាងធំធេងសម្រាប់សហគមន៍ធុរកិច្ចបច្ចេកវិទ្យាព័ត៌មានវៀតណាម។ ដំណើរស្វែងរកម្ចាស់ពានរង្វាន់ផលិតផល Make in Vietnam បានចាប់ផ្តើម ហើយប្រាកដថានឹងមានធុរកិច្ចវៀតណាមកាន់តែច្រើនឡើងបានអះអាងខ្លួនឯង ឆ្ពោះទៅទីផ្សារបរទេស ដើម្បីដាក់ស្លាកសញ្ញានៅលើផែនទីបច្ចេកវិទ្យាព័ត៌មានពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ