តំបន់អេកូឡូស៊ី Con Chim - “កោះបៃតង” នៅ Binh Dinh
VOV5/Le Chi -  
(VOVWORLD) -
ស្ថិតនៅកណ្តាលបឹង Thi Nai តំបន់អេកូឡូស៊ី Con Chim មានផ្ទៃដីប្រមាណ ៤៨០ ហិកតា ដែលគេស្គាល់ថាជា “កោះបៃតង” នៃខេត្ត Binh Dinh។
មានចម្ងាយ ១៥ គីឡូម៉ែត្រពី Quy Nhon តំបន់អេកូឡូស៊ី Con Chim នៅ Phuoc Son ស្រុក Phuoc Hoa ឃុំ Phuoc Thuan (ស្រុក Tuy Phuoc ខេត្ត Binh Dinh) មានសោភ័ណភាពស្ងប់ស្ងាត់ និងគ្របដណ្តប់ដោយស្រទាប់ទឹកពណ៌ខៀវស្រងាត់គ្មានទីបញ្ចប់នៃមេឃ និងព្រៃឈើ។ រូបថត៖ តំបន់អេកូទេសចរណ៍ Con Chim Dam Thi Nai - Quy Nhon
|
ស្ថិតនៅកណ្តាលបឹង Thi Nai តំបន់អេកូឡូស៊ី Con Chim មានផ្ទៃដីប្រហែល ៤៨០ ហិកតា ដែលត្រូវបានគេស្គាល់ថាជា "កោះបៃតង" នៃខេត្ត Binh Dinh ។ រូបថត៖ Nguyen Dung/ baotainguyenmoitruong.vn
|
ព្រៃឈើខៀវស្រងាត់។ រូបថត៖ VTCNews
|
នៅតំបន់អេកូឡូស៊ីនេះ មានតែភូមិ Con Chim (ភូមិ Vinh Quang ២ ឃុំ Phuoc Son ស្រុក Tuy Phuoc) ប៉ុណ្ណោះដែលមានប្រជាជនរស់នៅ បង្កើតបានជា "ភូមិនេសាទ" ដ៏ពិសេសមួយនៅកណ្តាលបឹង។ រូបថត៖ Huu Minh/dantri.com.vn
|
ប្រជាជននៅ Con Chim មានការយល់ដឹងខ្ពស់អំពីការការពារព្រៃឈើ ហើយមិនដែលបរបាញ់សត្វស្លាបព្រៃឡើយ។ ដូច្នេះហើយ សត្វស្លាប ជាច្រើនប្រភេទជ្រើសរើសកន្លែងនេះដើម្បីរស់នៅ។ រូបថត៖ VTCNews
|
រូបថត៖ VTCNews
|
Con Chim គឺជាតំបន់ទេសចរណ៍អេកូឡូស៊ីដ៏ល្អប្រសើរ ដែលត្រូវស្រុក Tuy Phuoc យកចិត្តទុកដាក់កសាង និងអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍អេកូឡូស៊ីសហគមន៍ ដោយផ្តោតលើការថែរក្សាសម្រស់ដ៏ស្រស់បំព្រងនៃទេសភាពធម្មជាតិនៅទីនេះ។ រូបថត៖ តំបន់អេកូទេសចរណ៍ Con Chim Dam Thi Nai - Quy Nhon
|
ភាពស្រស់ស្អាតនៃ Con Chim ។ រូបថត៖ baotainguyenmoitruong.vn |
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់អេកូឡូស៊ី Con Chim បានទាក់ទាញក្រុមភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិជាច្រើនមកទស្សនា។ រូបថត៖ តំបន់អេកូទេសចរណ៍ Con Chim Dam Thi Nai - Quy Nhon
|
រូបថត៖ តំបន់អេកូទេសចរណ៍ Con Chim Dam Thi Nai - Quy Nhon
|
ភ្ញៀវទេសចរណ៍ជិះកាណូ ឬចែវ SUP ដើម្បីស្វែងយល់ពីលំហបអេកូឡូស៊ី Con Chim... រូបថត៖ តំបន់អេកូទេសចរណ៍ Con Chim Dam Thi Nai - Quy Nhon
|
... ឬចូលរួមឆ្លងកាត់បទពិសោធន៍នេសាទជាមួយប្រជាជនក្នុងតំបន់។ រូបថត៖ តំបន់អេកូទេសចរណ៍ Con Chim Dam Thi Nai - Quy Nhon |
Con Chim នៅពេលថ្ងៃលិច ហ្វូងសត្វស្លាបចាប់ផ្តើមត្រលប់មកវិញ បញ្ចប់មួយថ្ងៃស្វែងរកចំណី។ រូបថត៖ VTCNews
|
VOV5/Le Chi