ទីក្រុងហូជីមិញតុបតែងទង់ ផ្កាយ៉ាងត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ ផ្លូវជាច្រើនក្នុងទីក្រុងហូជីមិញត្រូវបានតុបតែងយ៉ាងត្រចះត្រចង់ជាមួយនឹងទង់ជាតិ ផ្ទាំងប៉ាណូ បដា និងរូបភាពអបអរសាទរមហាពិធីបុណ្យរំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។

ទីក្រុងហូជីមិញតុបតែងទង់ ផ្កាយ៉ាងត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា - ảnh 1
ចាប់តាំងពីចុងខែមីនាមក ផ្លូវជាច្រើនក្នុងទីក្រុងហូជីមិញ ហាក់ដូចជាបានស្លៀកសម្លៀកបំពាក់ថ្មីដោយពណ៌ក្រហមឆ្អៅនៃទង់បក្ស និងទង់ជាតិ។
ទីក្រុងហូជីមិញតុបតែងទង់ ផ្កាយ៉ាងត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា - ảnh 2
ទន្ទឹមនឹងនោះ ផ្ទាំងផ្សព្វផ្សាយ និងផ្ទាំងប៉ាណូត្រូវបានដំឡើង និងតុបតែងលម្អនៅតាមទីតាំងជាច្រើន ជាមួយនឹងពាក្យស្លោកអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥)។
ទីក្រុងហូជីមិញតុបតែងទង់ ផ្កាយ៉ាងត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា - ảnh 3
ផ្លូវដូចជា Nguyen Hue, Le Loi, Nguyen Du, Truong Chinh,... ត្រូវបានគ្របដណ្ដប់ដោយពណ៌ក្រហមឆ្អៅនៃទង់ បដា ពាក្យស្លោក ផ្ទាំងគំនូរឃោសនា និងផ្ទាំងប៉ាណូអបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា។
ទីក្រុងហូជីមិញតុបតែងទង់ ផ្កាយ៉ាងត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា - ảnh 4
គ្រប់ទីកន្លែងពោរពេញទៅដោយទង់ជាតិពណ៌ក្រហម ផ្កាយមាស ដែលធ្វើឲ្យមនុស្សជាច្រើនរំភើបរីករាយនិងអន្ទះសារជាមួយនឹងទិវាបុណ្យដ៏ធំរបស់ប្រជាជាតិ។
ទីក្រុងហូជីមិញតុបតែងទង់ ផ្កាយ៉ាងត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា - ảnh 5
ផ្លូវសៀវភៅ ទីក្រុងហូជីមិញ នៅមជ្ឈមណ្ឌលខណ្ឌទី១។
ទីក្រុងហូជីមិញតុបតែងទង់ ផ្កាយ៉ាងត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា - ảnh 6
ពណ៌ក្រហមនៃទង់ជាតិតុបតែងលម្អវិទ្យាស្ថានតន្ត្រីទីក្រុងហូជីមិញ។
ទីក្រុងហូជីមិញតុបតែងទង់ ផ្កាយ៉ាងត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា - ảnh 7
បរិយាកាសនៃការស្វាគមន៍ពិធីអបអរសាទរខួបលើកទី ៥០ ទិវាឯកភាពប្រទេសជាតិ បានរីកសាយភាយពាសពេញផ្លូវសង្កាត់នៅទីក្រុងហូជីមិញ ពីមជ្ឈមណ្ឌលទីក្រុងរហូតដល់ស្រុកជាយក្រុងផងដែរ។
ទីក្រុងហូជីមិញតុបតែងទង់ ផ្កាយ៉ាងត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា - ảnh 8
អគារការិយាល័យមួយនៅផ្លូវដើរថ្មើជើង Nguyen Hue ព្យួរទង់ជាតិតុបតែងលម្អ។
ទីក្រុងហូជីមិញតុបតែងទង់ ផ្កាយ៉ាងត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា - ảnh 9
ទង់ជាតិជាច្រើនត្រូវបានព្យួរនៅអគារពាណិជ្ជកម្មមួយនៅលើផ្លូវដើរ Nguyen Hue។
ទីក្រុងហូជីមិញតុបតែងទង់ ផ្កាយ៉ាងត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា - ảnh 10
ផ្ទាំងប៉ាណូ និងបដាស្វាគមន៍មហាពិធីបុណ្យថ្ងៃទី ៣០ មេសា បានបំផុសមោទនភាពជាតិ និងសេចក្ដីស្នេហាជាតិនៅក្នុងមនុស្សម្នាក់ៗ។
ទីក្រុងហូជីមិញតុបតែងទង់ ផ្កាយ៉ាងត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា - ảnh 11
ក្នុងបរិយាកាសដ៏សប្បាយរីករាយ ពោរពេញដោយមោទនភាព ប្រជាជនជាច្រើនអន្ទះសារទន្ទឹងរង់ចាំទិវាបុណ្យរបស់ប្រជាជាតិ។
ទីក្រុងហូជីមិញតុបតែងទង់ ផ្កាយ៉ាងត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា - ảnh 12
មនុស្សជាច្រើនមិនខ្វល់ពីផ្លូវឆ្ងាយ ក្រោកពីព្រលឹម ត្រៀមរៀបចំសម្លៀកបំពាក់ទៅ check-in នៅទីកន្លែងដែលពោរពេញដោយបរិយាកាសនៃទិវាបុណ្យទី៣០ មេសា។

ប្រតិកម្មទៅវិញ

ផ្សេងៗ