បរិយាកាសបុណ្យតេតដ៏រស់រវើករីកសាយភាយលើទូទាំងប្រទេសវៀតណាម
Le Chi/VOV5 -  
(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ មមី អដ្ឋស័ក ២០២៦ លើទូទាំងទឹកដីរាងអក្សរ S ហាក់ដូចជាត្រូវបានគ្របដណ្ដប់ដោយពណ៌ស្រស់ឆើតឆាយនៃនិទាឃរដូវថ្មី។
 |
| រូបថត៖ Le Chi/VOV5 |
 |
| រដ្ឋធានីហាណូយ ចែងចាំងពន្លឺដោយទង់ផ្កា ត្រៀមខ្លួនជាស្រេចស្វាគមន៍ឱកាសថ្មីនៃឆ្នាំមមី អដ្ឋស័ក។ រូបថត៖ Le Chi/VOV5 |
 |
| នៅទីក្រុងហូជីមិញ ផ្កាអង្គាសីល៍ពណ៌មាស រីកស្គុះស្គាយតាមដងផ្លូវ ទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនា។ រូបថត៖ Vu Huong/VOV-ទីក្រុងហូជីមិញ |
 |
| រូបសត្វសេះនៅមជ្ឈមណ្ឌលវប្បធម៌យុវជន (ទីក្រុងហូជីមិញ) - និមិត្តរូបនៃកម្លាំង និងការទម្លុះទម្លាយ - បង្ហាញពីក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មី។ រូបថត៖ Luong Y/VTC News |
 |
| ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំប្រពៃណី ភូមិផ្កានៅទូទាំងខេត្តក្រុងនានា ហាក់ដូចប្រែក្លាយទៅជាគំនូរចម្រុះពណ៌មួយផ្ទាំងអញ្ចឹង។ រូបថត៖ Tri Tran/VOV |
 |
| បរិយាកាសដ៏អ៊ូអរមមាញឹក និងរស់រវើក បានរីកសាយភាយពាសពេញវាលចំការផ្កា។ ប្រជាកសិករថែទាំដើមផ្កានីមួយៗយ៉ាងយកចិត្តទុកដាក់។ រូបថត៖ VTC News |
 |
| មនុស្សម្នាទៅផ្សារផ្ការតេត ប្រកបដោយអន្ទះសារ។ រូបថត៖ VOV |
 |
| ម៉ូតូដឹកផ្កា នាំយករសជាតិនៃបុណ្យតេតទៅកាន់គ្រប់ច្រកល្ហក។ រូបថត៖ Le Hai/VOV |
 |
| ម៉ូតូដឹកផ្កា នាំយករសជាតិនៃបុណ្យតេតទៅកាន់គ្រប់ច្រកល្ហក។ រូបថត៖ Le Hai/VOV |
 |
| បរិយាកាសនិទាឃរដូវចេញទៅសមុទ្រ៖ អំណោយដែលពោរពេញដោយមនោសញ្ចេតនាស្មោះស្ម័គ្រពីដីគោកត្រូវបានប្រគល់ជូនដោយផ្ទាល់ដល់យុទ្ធជន និងប្រជាជននៃតំបន់ពិសេស Bach Long Vi និង Cat Hai (ទីក្រុង Hai Phong)។ រូបថត៖ Thanh Nga/VOV |
 |
| បន្ទប់ទទួលអំណរនិទាឃរដូវរបស់កម្មាភិបាល យុទ្ធជននៅស្ថានីយ៍រ៉ាដាលេខ ៤៩៥ (តំបន់លេខ ១ កងទ័ពជើងទឹក) នៅលើកោះ Cat Ba (តំបន់ពិសេស Cat Hai ទីក្រុង Hai Phong) ពោរពេញទៅដោយបរិយាកាសបុណ្យតេត។ រូបថត៖ Thanh Nga/VOV |
 |
| ក្នុងប៉ុន្មានថ្ងៃនេះ កម្មវិធីសប្បុរសធម៌ជាច្រើនកំពុងប្រព្រឹត្តទៅ ដោយនាំមកនូវបុណ្យតេតដ៏កក់ក្ដៅ ដល់ប្រជាពលរដ្ឋជនជាតិភាគតិចនៅតំបន់ព្រំដែន។ (ក្នុងរូបថត៖ អង្គភាពនៃនគរបាលខេត្តថៃង្វៀន រៀបចំកម្មវិធី "និទាឃរដូវកក់ក្ដៅ - បុណ្យតេតនៃក្ដីសប្បុរស" ក្នុងបំណងនាំសេចក្តីរីករាយទៅកាន់ភូមិ Pu Luon ជាកន្លែងដែលមានប្រជាជន ១០០% ជាជនជាតិ Mong។ រូបថត៖ VOV) |
 |
| កម្មវិធី "និទាឃរដូវកក់ក្ដៅនៅព្រំដែន" នៅឃុំ Son Lam ដែលជាឃុំខ្ពង់រាបជាប់ព្រំដែន ក្នុងខេត្ត ង៉េអាន។ រូបថត៖ Ba Thang/VOV |
 |
| បុណ្យតេតកំពុងខិតជិតមកដល់ មិនត្រឹមតែត្រូវបានបង្ហាញតាមរយៈពណ៌ស្រស់ឆើតឆាយនៃផ្កាម៉ាក់ខៃ ផ្កាអង្គាសីល៍ ឬអំណោយនិទាឃរដូវដ៏មានអត្ថន័យប៉ុណ្ណោះទេ ថែមទាំងតាមរយៈចំណងសាមគ្គីភាព និងការចែករំលែកជាមួយគ្នារបស់ប្រជាជនវៀតណាមរាប់លាននាក់ទៀតផង។ និទាឃរដូវថ្មី កំពុងគោះទ្វារ ដោយនាំមកនូវក្តីសង្ឃឹមអំពីដំណើរថ្មីប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងមូល។ រូបថត៖ VTC News |
Le Chi/VOV5