ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស

(VOVWORLD) - ជារៀងរាល់ឆ្នាំ ក្នុងឱកាសពិធីសែនខួបស្តេច Hung (ថ្ងៃទី ១០ ខែទី៣តាមច័ន្ទគតិ) ប្រជាជនវៀតណាមទាំងនៅក្នុងនិងក្រៅប្រទេស តែងតែរៀបចំសកម្មភាពវប្បធម៌ និងកីឡាជាច្រើន ដើម្បីរំលឹកវិញ្ញាណក្ខន្ធបុព្វការីជនដែលមានគុណបំណាច់បង្កើតប្រទេសជាតិ។

ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស - ảnh 1
នាព្រឹកថ្ងៃទី ៧ មេសា (ថ្ងៃទី ១០ ខែទី៣ តាមច័ន្ទគតិ) នៅឯកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung (ខេត្ត Phu Tho) ពិធីអុជធូបគោរពវិញ្ញាណក្ខន្ធស្តេច Hung ត្រូវបានប្រារព្ធឡើងយ៉ាងឧឡារិក ដោយបង្ហាញពីក្រមសីលធម៌ “ផឹកទឹក នឹកប្រភពដើម” របស់ប្រជាជាតិវៀតណាម។
រូបថត៖ VOV
ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស - ảnh 2
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងខេត្ត Phu Tho បានអុជធូប ថ្វាយផ្កា និងគ្រឿងដង្វាយ ដើម្បីគោរពវិញ្ញាណក្ខន្ធស្ដេច Hung រំលឹកដល់គុណបំណាច់ដ៏មហិមាររបស់បុព្វបុរស ក្នុងការបង្កើតប្រទេសជាតិ។
រូបថត៖ VOV
ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស - ảnh 3
ទោះបីជាអាកាសធាតុមិនអំណោយផលក៏ដោយ ក៏នៅតែមានមនុស្សរាប់ម៉ឺននាក់មកពីទូទាំងប្រទេសបានមកដល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung ដើម្បីរំលឹកគុណបំណាច់របស់ព្រះអង្គក្នុងការបង្កើតប្រទេសជាតិ។
រូបថត៖ VTC News
ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស - ảnh 4
មុននោះ នាយប់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៥ (ពោលគឺថ្ងៃទី ៩ ខែទី៣ តាមច័ន្ទគតិ) នៅបឹងឧទ្យាន Van Lang (ទីក្រុង Viet Tri ខេត្ត Phu Tho) ភ្ញៀវទេសចររាប់ពាន់នាក់បានទស្សនាការបាញ់កាំជ្រួចដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងឱកាសពិធីបុណ្យវិហារស្ដេច Hung ឆ្នាំ ២០២៥។
រូបថត៖ VTC News
ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស - ảnh 5
នាព្រឹកថ្ងៃទី ៣ មេសា គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស នៃក្រសួងការបរទេស បានរៀបចំក្រុមអាណិកជនវៀតណាម ជិត ៥០ នាក់ ដែលវិលត្រឡប់មកពីប្រទេស និងដែនដីចំនួន ២០ មកអុជធូបនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung ទីក្រុង Viet Tri។ (ក្នុងរូបថត៖ គណៈប្រតិភូអាណិកជនវៀតណាម អុជធូបគោរពវិញ្ញាណក្ខន្ធស្តេច Hung។ រូបថត៖ Ta Toan/VNA)
ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស - ảnh 6
នៅព្រឹកថ្ងៃទី៧ ខែមេសា មនុស្សរាប់ពាន់នាក់នៅទីក្រុងហូជីមិញ បានចូលរួម ពិធី
សែនខួបស្តេច Hung ឆ្នាំ ២០២៥ នៅឯវិមានរំលឹកវិញ្ញាណក្ខន្ធស្តេច Hung ទីក្រុង Thu Duc។ រូបថត៖ Duy Phuong/VOV
ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស - ảnh 7
ពិធីដង្ហែរគ្រឿងដង្វាយត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់និងឧឡារិក។
រូបថត៖ Duy Phuong/VOV
ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស - ảnh 8
ថ្ងៃទី ៧ ខែមេសា ទីក្រុង Can Tho បានប្រារព្ធពិធីសែនខួបស្តេច Hung ឆ្នាំ ២០២៥ យ៉ាងឧឡារិកនៅវិហារស្ដេច Hung ខណ្ឌ Binh Thuy។ (ក្នុងរូបថត៖ ក្បួនដង្ហែរគ្រឿងដង្វាយចូលវិហារ។ រូបថត៖ Hong Phuong/VOV)
ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស - ảnh 9
នំអន្សមជ្រុង - នំ យ៉ៃ និងគ្រឿងដង្វាយដែលមូលដ្ឋាននានាគោរពថ្វាយជូនបុព្វបុរសជាតិ បានបង្ហាញពីប្រពៃណី "ផឹកទឹកនឹកដល់ប្រភពដើម"។ រូបថត៖ Hong Phuong/VOV
ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស - ảnh 10
ប្រជាជន និងភ្ញៀវទេសចរមកវិហារស្ដេច Hung នៅ Can Tho ដើម្បីបង្ហាញការដឹងគុណចំពោះបុព្វការិជន។ រូបថត៖ Hong Phuong/VOV
ក្នុងឱកាសទិវាសែនខួបស្ដេច Hung ដែរ សហគមន៍ជនវៀតណាមនៅប្រទេសជាច្រើនក៏បានរៀបចំសកម្មភាពជាច្រើន។
លោក Pham Van Hung ប្រធានសមាគមជនវៀតណាមនៅឡាវបានឲ្យដឹងថា ពិធីសែនខួបបុព្វការិជនគឺជាសកម្មភាពដ៏មានអត្ថន័យសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស ដែលមិនត្រឹមតែបង្ហាញពីស្មារតីសាមគ្គីភាពក្នុងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអប់រំកូនចៅវៀតណាមនៅឯបរទេសឱ្យយល់ដឹងបន្ថែមទៀតអំពីបុព្វបុរស ប្រទេស និងប្រជាជាតិខ្លួនទៀតផង។
ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស - ảnh 11
នាព្រឹកថ្ងៃទី ៧ មេសា សមាគមជនវៀតណាមនៅឡាវបានប្រារព្ធធ្វើពិធីសែនខួបស្ដេច Hung យ៉ាងឱឡារិក។ រូបថត៖ VOV-វៀងច័ន្ទ
ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស - ảnh 12
នាថ្ងៃទី ៧ មេសា សម្ព័ន្ធអង្គការជនវៀតណាមនៅសហព័ន្ធរុស្ស៊ី បានរៀបចំពិធីសែនខួបស្តេច Hung ឆ្នាំ ២០២៥។ រូបថត៖ Dang Cuong/VOV – ម៉ូស្គូ
ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស - ảnh 13
ពិធីអុជធូបចាប់ផ្ដើមដោយពិធីដង្ហែដង្វាយ។ រូបថត៖ Dang Cuong/VOV – ម៉ូស្គូ
ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស - ảnh 14
ក្នុងឱកាសទិវាសែនខួបស្តេច Hung ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានធ្វើជាអធិបតីនិងសម្របសម្រួលជាមួយស្ថាប័ន និងអង្គការនានា ដើម្បីរៀបចំពិធីសែនខួបស្តេច Hung ឆ្នាំ ២០២៥ នៅទីក្រុងវ៉ាស៊ីនតោន។ រូបថត៖ Pham Huan/VOV – វ៉ាស៊ីនតោន
ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស - ảnh 15
ក្នុងសុន្ទរកថាបើក លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានសង្កត់ធ្ងន់លើអត្ថន័យនៃពិធីសែនខួបស្តេច Hung ជាពិសេសចំពោះប្រជាពលរដ្ឋវៀតណាមដែលកំពុងធ្វើការ សិក្សា និងរស់នៅឆ្ងាយពីមាតុភូមិ និងប្រទេសជាតិ។ រូបថត៖ Pham Huan/VOV – វ៉ាស៊ីនតោន
ពិធីសែនខួបស្ដេច Hung ត្រូវបានប្រារព្ធយ៉ាងឱឡារិកទាំងនៅក្នុងនិងក្រៅប្រទេស - ảnh 16
ក្នុងឱកាសនេះ នាថ្ងៃទី ៦ មេសា នៅទីក្រុងប៉ារីស ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានសម្របសម្រួលជាមួយមជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំនៅបារាំងរៀបចំពិធីសែនខួបស្តេច Hung ដោយមានការចូលរួមពីបងប្អូនជនរួមជាតិនិងមិត្តភក្តិអន្តរជាតិយ៉ាងច្រើនកុះករ។ នេះជាលើកទីមួយហើយដែលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅរដ្ឋធានីប៉ារីស។ (ក្នុងរូបថត៖ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ngo Le Van តាងនាមប្រជាពលរដ្ឋវៀតណាមទាំងអស់នៅបារាំង អុជធូប និងអានសុន្ទរកថារំលឹកវិញ្ញាណក្ខន្ធស្តេច Hung។ រូបថត៖ Nguyen Thu Ha/VNA)

ប្រតិកម្មទៅវិញ

ផ្សេងៗ