រក​ឃើញវាលស្រែកាំ​ជណ្ដើរ Mu Cang Chai ក្នុងរដូវទឹកលិច

(VOVWORLD) - នៅខែឧសភា រដូវទឹកលិច ជាពេលដែលតំណក់ភ្លៀងដំបូងនាំទឹកមកស្រោចស្រពលើវាលស្រែកាំជណ្ដើរ Mu Cang Chai ជាសញ្ញានៃរដូវដែលវាលស្រែកាំជណ្ដើរបែកក្រហែង ប្រែជាមានទឹក។ រដូវទឹកលិចគឺជារដូវដាំដុះតែមួយគត់ក្នុងមួយឆ្នាំនៅ Mu Cang Chai។

រក​ឃើញវាលស្រែកាំ​ជណ្ដើរ Mu Cang Chai ក្នុងរដូវទឹកលិច - ảnh 1រដូវទឹកលិចនៅ Mu Cang Chai ជាធម្មតាមានរយៈពេលចាប់ពីខែឧសភាដល់ខែមិថុនាជារៀងរាល់ឆ្នាំ នៅពេលដែលតំណក់ភ្លៀងដំបូងនៃរដូវក្តៅ "ហូរ ទឹក” ចុលលើវាលស្រែរីងស្ងួត។

រក​ឃើញវាលស្រែកាំ​ជណ្ដើរ Mu Cang Chai ក្នុងរដូវទឹកលិច - ảnh 2នេះក៏ជាពេលវេលាដែលកសិករត្រូវរត់ប្រណាំងជាមួយអាកាសធាតុ ដើម្បីគ្របដណ្តប់សំណាបខៀវខ្លី នៅលើវាលស្រែរបស់ខ្លួន ឲ្យបានទាន់ពេលវេលា ដោយចាប់ផ្តើមរដូវផលិតស្រូវដ៏សំខាន់ប្រចាំឆ្នាំ។

រក​ឃើញវាលស្រែកាំ​ជណ្ដើរ Mu Cang Chai ក្នុងរដូវទឹកលិច - ảnh 3វាលស្រែទាបនៅជើងជ្រលងភ្នំ Khau Pa តែងតែមានទឹកដំបូងគេ។

រក​ឃើញវាលស្រែកាំ​ជណ្ដើរ Mu Cang Chai ក្នុងរដូវទឹកលិច - ảnh 4វាលស្រែទាបនៅជាប់មាត់អូរ មានទឹកមុនគេ ទើបកសិករឆ្លៀតឱកាសភ្ជួររាស់ ដើម្បីស្ទូងស្រូវឲ្យបានទាន់ពេលវេលា។

រក​ឃើញវាលស្រែកាំ​ជណ្ដើរ Mu Cang Chai ក្នុងរដូវទឹកលិច - ảnh 5កសិករជ្រលក់ឫសសំណាបស្រូវក្នុងទឹក ហើយលាងឲ្យស្អាតភក់ បន្ទាប់ពីដកវាចេញ។

រក​ឃើញវាលស្រែកាំ​ជណ្ដើរ Mu Cang Chai ក្នុងរដូវទឹកលិច - ảnh 6ប្រជាជនលំពុងស្ទូងសំណាប់ស្រូវនៅលើវាលស្រែទាបជាប់ផ្លូវជាតិក្នុងឃុំ Che Cu Nha ស្រុក Mu Cang Chai។

រក​ឃើញវាលស្រែកាំ​ជណ្ដើរ Mu Cang Chai ក្នុងរដូវទឹកលិច - ảnh 7មនុស្សម្នា រីករាយទៅវាលស្រែដោយជំនឿជាក់ថា នឹងទទួលបានផលចម្រុងចម្រើន។

រក​ឃើញវាលស្រែកាំ​ជណ្ដើរ Mu Cang Chai ក្នុងរដូវទឹកលិច - ảnh 8វាលស្រែត្រូវបានគ្របដណ្តប់បន្តិចម្តងៗដោយពណ៌បៃតងពោពេញទៅដោយកម្លាំងរស់នៃសំណាប់ស្រូវ។

រក​ឃើញវាលស្រែកាំ​ជណ្ដើរ Mu Cang Chai ក្នុងរដូវទឹកលិច - ảnh 9នាប៉ុន្មានឆ្នាំថ្មីៗនេះ ភ្ញៀវទេសចរទៅកាន់ Khau Pha , Mu Cang Chai ក៏មានឱកាសទទួលបទពិសោធន៍ និងគយគន់សម្រស់ដ៏ស្រស់ត្រកាលនៃវាលស្រែកាំជណ្ដើរ នៅពេលជិះឆ័ត្រយោង។

រក​ឃើញវាលស្រែកាំ​ជណ្ដើរ Mu Cang Chai ក្នុងរដូវទឹកលិច - ảnh 10ទីតាំងឡើងជិះឆត្រយោងនៅលើកំពូលភ្នំ Khau Pha។

រក​ឃើញវាលស្រែកាំ​ជណ្ដើរ Mu Cang Chai ក្នុងរដូវទឹកលិច - ảnh 11ការគយគន់ជ្រលងភ្នំ Lim Mong ក្នុងរដូវទឹកលិច និងថតរូបអនុស្សាវរីយ៍ប្លែកៗពីអ្នកជិះឆ័ត្រយោង តែងតែជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកទេសចរគ្រប់រូប នៅពេលទៅកាន់ Mu Cang Chaiម្តងៗ។

រក​ឃើញវាលស្រែកាំ​ជណ្ដើរ Mu Cang Chai ក្នុងរដូវទឹកលិច - ảnh 12ជ្រលងភ្នំ Lim Mong ពីទស្សនៈរបស់អ្នកជិះឆ័ត្រយោង។

រដូវទឹកលិច Mu Cang Chai ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ