លក្ខណៈនិទាឃរដូវនៃអតីតរាជធានីថាំងឡុងវិលត្រឡប់មកវិញតាមរយៈពិធីបុរាណ
(VOVWORLD) - នៅក្នុងតំបន់វិថីបុរាណហាណូយ ពិធីបើកខ្វោងទ្វារ O Quan Chuong នាព្រឹកថ្ងៃទី ៨ ខែកុម្ភៈ បានបង្កើតឡើងវិញយ៉ាងឱឡារិកនូវពិធីកិច្ចបុរាណ ក្បួនដង្ហែ និងពណ៌សម្បូរវប្បធម៌ដ៏ពិសេសៗ។ ព្រឹត្តិការណ៍នេះ បង្ហាញពីជម្រៅប្រវត្តិសាស្ត្រ ព្រលឹង និងអត្តសញ្ញាណវប្បធម៌នៃតំបន់អតីតរាជធានីថាំងឡុង។
 |
| ចាប់ពីព្រឹកព្រលឹម នៅក្រោមភ្លៀងនិទាឃរដូវ តំបន់ជុំវិញខ្លោងទ្វារ O Quan Chuong បានទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកទស្សនាពិធីបើកខ្លោងទ្វារ។ ពិធីនេះ បានបង្កើតឡើងវិញនូវទំនៀមទម្លាប់ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនហាណូយបុរាណ។ |
 |
| រូបភាពនៃខ្លោងទ្វារ O Quan Chuong - ជាស្លាកស្នាមដ៏កម្រដែលនៅសេសសល់នៃព្រះបរមរាជវាំង Thang Long ត្រូវបានបើកនោះ គឺមានអត្ថន័យជានិមិត្តរូប ដែលបង្ហាញពីការស្វាគមន៍ចំពោះនិទាឃរដូវថ្មី ព្រមទាំងរំលឹកឡើងវិញអំពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់អតីតរាជធានីបុរាណ។ |
 |
| ក្បួនដង្ហែប្រពៃណីឆ្លងកាត់ច្រកទ្វារ O Quan Chuong បង្កើតឡើងវិញនូវរូបភាពនៃក្បួនដង្ហែចូលទៅក្នុងព្រះបរមរាជវាំងថាំងឡុងបុរាណ។ ក្នុងសំឡេងស្គរដ៏លាន់លឺរំពង ក្បួនដង្ហែដែលស្លៀកពាក់សម្លៀកបំពាក់បុរាណ ធ្វើដំណើរយឺតៗឆ្លងកាត់ខ្លោងទ្វារបុរាណ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ។ |
 |
| សមាជិកក្នុងសំលៀកបំពាក់ប្រពៃណីបានបង្ហាញបច្ចេកទេសជិះសេះ ដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ការសម្តែងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីក្បាច់គុនប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំងបានធ្វើឲ្យរស់រានឡើងវិញនូវលក្ខណៈវប្បធម៌យោធាក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិទៀតផង។ |
 |
| នៅក្នុងបរិយាកាស បេតិកភណ្ឌដ៏ពោរពេញទៅដោយសញ្ញាសម្គាល់នៃប្រវត្តិសាស្ត្រនោះ ក្បួនដង្ហែ ជាមួយនឹងទង់បុណ្យ សំលៀកបំពាក់ប្រពៃណី និងភ្លេងពិធីកិច្ចដ៏ឧឡារិក បានបង្ហាញពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាល ដែលរីកសាយភាយពណ៌និទាឃរដូវចូលទៅក្នុងតំបន់វិថីបុរាណហាណូយ។ |
 |
| បរិយាកាសនៃពិធិបុណ្យនិទាឃរដូវ កាន់តែសប្បាយអ៊ូអរដោយក្បាច់របាំប្រពៃណី។ |
 |
| សូរសំឡេងស្គរ និងគង រួមផ្សំជាមួយពណ៌នៃពិធីបុណ្យ បានបង្កើតជាផ្ទាំងគំនូរនិទាឃរដូវដ៏រស់រវើក។ |
 |
| យុវជនដែលស្លៀកពាក់សំលៀកបំពាក់ប្រពៃណី បានចូលរួមក្នុងក្បួនដង្ហែ ធ្វើដំណើរឆ្លងកាត់តំបន់វិថីបុរាណ។ |
 |
| ការដើរដង្ហែក្នុងសម្លៀកបំពាក់ប្រពៃណីចម្រុះពណ៌ បានបង្កើតឡើងវិញនូវបរិយាកាសនៃបុណ្យតេតប្រពៃណី ព្រមទាំងផ្សព្វផ្សាយភាពស្រស់ស្អាតនៃវប្បធម៌ថាំងឡុងផងដែរ។ |
 |
| ក្បួនដង្ហែឈានចូលទៅក្នុងទីធ្លាសាលាភូមិ Kim Ngan បន្ទាប់ពីការធ្វើដំណើរឆ្លងកាត់ដងវិថីបុរាណ។ ក្នុងបរិយាកាសដ៏ឧឡារិកនិងពិសិដ្ឋ ពិធីកិច្ចបូជាសំណែនត្រូវបានអនុវត្តន៍ ដោយបង្ហាញពីការដឹងគុណចំពោះបុព្វការីជន ហើយបួងសួងសុំឲ្យមានសេចក្ដីសុខក្នុងឆ្នាំថ្មីដល់សហគមន៍ប្រជាជននៅតំបន់វិថីបុរាណហាណូយ។ |
 |
| ចលនានីមួយៗនៅក្នុងពិធីកិច្ចត្រូវបានអនុវត្តន៍យ៉ាងប្រុងប្រយ័ត្ន ដោយប្រកាន់ខ្ជាប់នូវស្តង់ដារនៃពិធីកិច្ចភូមិវៀតណាមបុរាណ ដោយបង្ហាញពីការគោរពចំពោះអ្នកតាភូមិ ជាព្រះអាទិទេពដែលមានគុណការពារ និងបង្រួបបង្រួមប្រជាជន។ |
 |
| ពិធីកិច្ចទាំងនេះមិនត្រឹមតែមានតម្លៃខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងជារបៀបរក្សាចំណេះដឹងវប្បធម៌ប្រជាប្រិយទៀតផង ដែលឆ្លុះបញ្ចាំងពីរចនាសម្ព័ន្ធសហគមន៍ ស្មារតី គោរពឫសគល់ និងសីលធម៌ "ផឹកទឹក នឹងដល់ប្រភពដើម" ក្នុងជីវភាពវប្បធម៌របស់ជនជាតិវៀតណាម។ |
 |
| សិប្បករសរសេរអក្សរផ្ចង់ ជូនពរឲ្យទទួលបានជោគជ័យគ្រប់ប្រការ ដើម្បីព្យួរនៅលើដើម Nêu ក្នុងបុណ្យតេត។ |
 |
| ពិធីដំឡើងដើម Nêu នេះ ត្រូវបានអនុវត្តន៍តាមទំនៀមទម្លាប់ប្រពៃណី។ ដើមនេះត្រូវបានតុបតែងដោយវត្ថុជាច្រើនដែលមានអត្ថន័យខាងវិញ្ញាណ ដែលតំណាងឱ្យបំណងប្រាថ្នាចង់បានសេចក្ដីសុខ សំណាងល្អ និងបណ្ដេញឧបទ្រព្យចង្រៃក្នុងឆ្នាំថ្មី។ |
 |
| របាំប្រជាប្រិយដ៏ពិសេសមួយដែលមានប្រភពពីភូមិ Trieu Khuc (Thanh Tri, ហាណូយ) មានអត្ថន័យធ្វើអធិស្ឋានសម្រាប់ការប្រមូលផលល្អ និងពរជ័យ ហើយបង្ហាញពីស្មារតីរីករាយក្នុងពិធីបុណ្យប្រពៃណី។ |
 |
| ការច្រៀងចម្រៀង Xoan បង្កើតឡើងវិញនូវពិធីធ្វើអធិស្ឋានសម្រាប់ការប្រមូលផលដំណាំល្អ និងពរជ័យនៅដើមឆ្នាំ - ដែលជាទម្រង់ដ៏សំខាន់មួយនៃសិល្បៈប្រជាប្រិយដោយភ្ជាប់នឹងជំនឿគោរពបូជាស្តេច Hung។ |
 |
| បទចម្រៀងនីមួយៗបង្ហាញពីបំណងប្រាថ្នាចង់មានសេចក្ដីសុខ ការប្រមូលផលដំណាំដ៏បរិបូរណ៍ក្នុងឆ្នាំថ្មី ព្រមទាំងឆ្លុះបញ្ចាំងពីជីវភាពខាងស្មារតីដ៏សម្បូរបែបរបស់ប្រជាកសិករនៃតំបន់ភាគខាងជើងផងដែរ។ |