|
នាយករដ្ឋមន្ត្រី Phan Van Khai នៅពិធីជប់លៀងរាត្រីរបស់ APEC Auckland នូរវ៉ែល ហ្សេឡង់ឆ្នាំ ១៩៩៩។ នេះក៏ជាលើកដំបូងដែលនាយករដ្ឋមន្ត្រី Phan Van Khai មានជំនួប ប្រាស្រ័យជាផ្លូវការជាមួយប្រធានាធិបតីអាមេរិក លោក Bill Clinton នៅ APEC Auckland ១០០០។ (ប្រភពរូបថត៖ Facebook Phạm Sanh Châu) |
|
នាយករដ្ឋមន្ត្រី Phan Van Khai ជួបប្រធានាធិបតីអាមេរិក លោក George W. Bush នៅសតិវិមានក្នុងដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រមកកាន់សហរដ្ឋអាមេរិកនាខែមិថុនាឆ្នាំ ២០០៥ ។ (កាសែត Tuổi Trẻ) |
|
អតីតនាយករដ្ឋមន្ត្រិ Phan Van Khai កើតនាថ្ងៃទី ២៥ ធ្នូ ឆ្នាំ ១៩៣៣ នៅឃុំ Tan Thong Hoi ស្រុក Cu Chi ទីក្រុងហូជីមិញ។ ឆ្នាំ ១៩៩១ លោកត្រូវបានជ្រើសតាំងធ្វើជាសមា ជិកការិយាល័យនយោបាយ ឧបនាយរដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលនិងចាប់ពីឆ្នាំ ១៩៩៧ ដល់ ឆ្នាំ ២០០៥ ជាសមាជិកការិយាល័យនយោបាយនិងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ (http://cafef.vn) |
|
នាខែមិថុនាឆ្នាំ ២០០៦ លោកសូមលាលែងពីដំណែងមួយឆ្នាំមុនពេលបញ្ចប់អាណត្តិ បេសកកម្ម។ ថ្លែងមតិនៅសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១១ លោក Khai ជឿជាក់ ថា៖ ក្នុងឋានៈជាថ្នាក់ដឹកនាំរដ្ឋាភិបាល លោកចង់ទទួលខុសត្រូវចំពោះមុខប្រជាជនបក្សនិង រដ្ឋសភាពេលដែលមិនអាចរកឃើញនិងទប់ស្កាត់បណ្ដារឿងក្តីធ្ងន់ធ្ងរ។ (VOV.vn) |
|
ដំណើរទស្សនកិច្ចនៅអាមេរិកបានកូសសម្គាល់របត់ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំង ពីរ ពិសេសគឺលើវិស័យសេដ្ឋកិច្ច។ ក្នុងរូបថត នាយករដ្ឋមន្ត្រី Phan Van Khai ទស្សនា សកលវិទ្យល័យ Havard អាមេរិក នាឆ្នាំ ២០០៥។ (news.zing.vn) |
|
ក្នុងដំណើរទស្សនកិច្ចនៅអាមេរិក នាយករដ្ឋមន្ត្រី Phan Van Khai និងរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអាមេរិក លោក Carlos Gutierrez (ទី ២ គិតពីខាងស្តាំ) ធ្វើជាកសិណសាក្សីពិធី ចុះហត្ថលេខាលើកិច្ចសន្យា Vietnam Airlines ទិញយន្តហោះ Boeing 787-8 Dreamliner។(news.zing.vn) |
|
ក្នុងដំណើរទស្សនកិច្ចនេះដែរ នាយករដ្ឋមន្ត្រី Phan Van Khai បានជួបគ្នាជាមួយ មហាសិទ្ធី Bill Gates។ រដ្ឋាភិបាលវៀតណាមនិងសម្ព័ន្ធក្រុមហ៊ុន Microsoft បានចុះហត្ថលេ ខាលើអនុស្សារណៈយោគយល់គ្នាចំនួន ២ អំពីការបណ្តុះបណ្ដាលនិងអភិវឌ្ឍន៍ក្រុមហ៊ុន បច្ចេកវិទ្យាព័ត៌មានវៀតណាម និងបណ្តុះបណ្ដាលគ្រូបង្រៀនវៀតណាមចំនួន ៥០ ម៉ឺននាក់ លើវិស័យកុំព្យូទ័រនិង software។ .(news.zing.vn) |
|
នាឆ្នាំ ២០០៣ នាយករដ្ឋមន្ត្រី Phan Van Khai បានទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅជប៉ុន។ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាជួយឧបត្ថម្ភអភិវឌ្ឍន៍វិនិយោគពាណិជ្ជកម្ម។ .(news.zing.vn) |
|
ឆ្នាំ ២០០៣ នេះដែរ នាយករដ្ឋមន្ត្រី Phan Van Khai បានទទួលជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីនូរវ៉ែលហ្សេឡង់ លោកស្រី Helen Clark ដែលមកបំពេញទស្សនកិច្ចជាផ្លវូការ នៅវៀតណាម។ .(news.zing.vn) |
|
នាយករដ្ឋមន្ត្រី Phan Van Khai ចូលរួមវេទិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅថៃ នាថ្ងៃទី ២១ តុលា ២០០៣។ |
|
ឆ្នា ២០០៤ នាយករដ្ឋមន្ត្រី Phan Van Khai ចូលរួមសន្និសីទកំពូលអាស៊ានលើកទី ១០ នៅឡាវ។ នៅទីនេះ លោករួមជាមួយបណ្ដាថ្នាក់ដឹកនាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដករបងពន្ធរដ្ឋការចំពោះវិស័យអាទិភាពឆ្ពោះទៅការបង្កើតទីផ្សារឯកភាពតាមនិន្នាការរបស់ បណ្ដាប្រទេសអឺរ៉ុប។(news.zing.vn) |
![]() |
| នាយករដ្ឋមន្ត្រី Phan Van Khai និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមសំរាប់កិច្ចព្រមព្រៀងអំពីបទដ្ឋានព្រំដែនរវាង វៀតណាមនិងកម្ពុជាក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្តេច តេជោ ហ៊ុន សែន មក វៀតណាម នាខែតុលា ឆ្នាំ ២០០៥។ (news.zing.vn) |
![]() |
| នាថ្ងៃទី ៥ មិថុនា ឆ្នាំ ២០០៥ នាយករដ្ឋមន្រីពា Phan Van Khai បានទទួលជួបសន្ទនា ជាមួយរដ្ឋមន្រីមិការពារជាតិអាមេរិក លោក Donald Rumsfeld នៅទីក្រុងហាណូយ។ ភាគីទាំងពីរបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ស្វែងរកជនអាមេរិកបាត់ខ្លួនព្រមទាំងជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំក្រោយសង្រាបាម។ (news.zing.vn) |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ












