ទីក្រុងហូជីមិញតុបតែងទង់ ផ្កាយ៉ាងត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា
Ty Huynh/VOV -  
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ ផ្លូវជាច្រើនក្នុងទីក្រុងហូជីមិញត្រូវបានតុបតែងយ៉ាងត្រចះត្រចង់ជាមួយនឹងទង់ជាតិ ផ្ទាំងប៉ាណូ បដា និងរូបភាពអបអរសាទរមហាពិធីបុណ្យរំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។
 |
| ចាប់តាំងពីចុងខែមីនាមក ផ្លូវជាច្រើនក្នុងទីក្រុងហូជីមិញ ហាក់ដូចជាបានស្លៀកសម្លៀកបំពាក់ថ្មីដោយពណ៌ក្រហមឆ្អៅនៃទង់បក្ស និងទង់ជាតិ។ |
 |
| ទន្ទឹមនឹងនោះ ផ្ទាំងផ្សព្វផ្សាយ និងផ្ទាំងប៉ាណូត្រូវបានដំឡើង និងតុបតែងលម្អនៅតាមទីតាំងជាច្រើន ជាមួយនឹងពាក្យស្លោកអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥)។ |
 |
| ផ្លូវដូចជា Nguyen Hue, Le Loi, Nguyen Du, Truong Chinh,... ត្រូវបានគ្របដណ្ដប់ដោយពណ៌ក្រហមឆ្អៅនៃទង់ បដា ពាក្យស្លោក ផ្ទាំងគំនូរឃោសនា និងផ្ទាំងប៉ាណូអបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា។ |
 |
| គ្រប់ទីកន្លែងពោរពេញទៅដោយទង់ជាតិពណ៌ក្រហម ផ្កាយមាស ដែលធ្វើឲ្យមនុស្សជាច្រើនរំភើបរីករាយនិងអន្ទះសារជាមួយនឹងទិវាបុណ្យដ៏ធំរបស់ប្រជាជាតិ។ |
 |
| ផ្លូវសៀវភៅ ទីក្រុងហូជីមិញ នៅមជ្ឈមណ្ឌលខណ្ឌទី១។ |
 |
| ពណ៌ក្រហមនៃទង់ជាតិតុបតែងលម្អវិទ្យាស្ថានតន្ត្រីទីក្រុងហូជីមិញ។ |
 |
| បរិយាកាសនៃការស្វាគមន៍ពិធីអបអរសាទរខួបលើកទី ៥០ ទិវាឯកភាពប្រទេសជាតិ បានរីកសាយភាយពាសពេញផ្លូវសង្កាត់នៅទីក្រុងហូជីមិញ ពីមជ្ឈមណ្ឌលទីក្រុងរហូតដល់ស្រុកជាយក្រុងផងដែរ។ |
 |
| អគារការិយាល័យមួយនៅផ្លូវដើរថ្មើជើង Nguyen Hue ព្យួរទង់ជាតិតុបតែងលម្អ។ |
 |
| ទង់ជាតិជាច្រើនត្រូវបានព្យួរនៅអគារពាណិជ្ជកម្មមួយនៅលើផ្លូវដើរ Nguyen Hue។ |
 |
| ផ្ទាំងប៉ាណូ និងបដាស្វាគមន៍មហាពិធីបុណ្យថ្ងៃទី ៣០ មេសា បានបំផុសមោទនភាពជាតិ និងសេចក្ដីស្នេហាជាតិនៅក្នុងមនុស្សម្នាក់ៗ។ |
 |
| ក្នុងបរិយាកាសដ៏សប្បាយរីករាយ ពោរពេញដោយមោទនភាព ប្រជាជនជាច្រើនអន្ទះសារទន្ទឹងរង់ចាំទិវាបុណ្យរបស់ប្រជាជាតិ។ |
 |
| មនុស្សជាច្រើនមិនខ្វល់ពីផ្លូវឆ្ងាយ ក្រោកពីព្រលឹម ត្រៀមរៀបចំសម្លៀកបំពាក់ទៅ check-in នៅទីកន្លែងដែលពោរពេញដោយបរិយាកាសនៃទិវាបុណ្យទី៣០ មេសា។ |
Ty Huynh/VOV