ទិដ្ឋភាពនៃការហាត់សមសរុបថ្នាក់រដ្ឋនៃពិធីព្យុហយាត្រាសម្រាប់រំលឹកខួបថ្ងៃទី៣០ ខែមេសា

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ មេសា ការហាត់សមសរុបថ្នាក់រដ្ឋនៃពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៥០ ទិវាបង្រួបបង្រួមជាតិបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ។

ទិដ្ឋភាពនៃការហាត់សមសរុបថ្នាក់រដ្ឋនៃពិធីព្យុហយាត្រាសម្រាប់រំលឹកខួបថ្ងៃទី៣០ ខែមេសា - ảnh 1
ពិធីហាត់សមសរុប មានការចូលរួមពីសមាជិកការិយាល័យនយោបាយ៖ លោក Tran Cam Tu សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំការប្រារព្ធពិធីបុណ្យធំៗ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ប្រទេសជាតិ; លោក Nguyen Trong Nghia ប្រធានគណកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម; លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ រួមជាមួយតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជន មន្ទីរ និងផ្នែកនានានៃទីក្រុងហូជីមិញ។
ទិដ្ឋភាពនៃការហាត់សមសរុបថ្នាក់រដ្ឋនៃពិធីព្យុហយាត្រាសម្រាប់រំលឹកខួបថ្ងៃទី៣០ ខែមេសា - ảnh 2
បន្ទាប់ពីការសម្តែងសិល្បៈបើកកម្មវិធី គណៈប្រតិភូ ភ្ញៀវកិត្តិយស និងកងកម្លាំងចូលរួមក្បួនដង្ហែព្យុហយាត្រា បានអនុវត្តន៍ពិធីគោរពទង់ជាតិ។ ក្នុងពេលដំណាលគ្នា នៅកំពង់ផែ Bach Dang កាំភ្លើងធំចំនួន ២១ គ្រាប់ត្រូវបានបាញ់ដើម្បីគោរពភ្លេងជាតិ។
ទិដ្ឋភាពនៃការហាត់សមសរុបថ្នាក់រដ្ឋនៃពិធីព្យុហយាត្រាសម្រាប់រំលឹកខួបថ្ងៃទី៣០ ខែមេសា - ảnh 3
បន្ទាប់មក បន្ទាប់ពីការឧទ្ទេសនាមសុន្ទរកថារបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ តំណាងអតីតយុទ្ធជន និងតំណាងយុវជនវៀតណាមរួច ការហាត់សមសរុបនៃពិធីព្យុហយាត្រារបស់បណ្ដាកងកម្លាំងបានប្រព្រឹត្តទៅ។
ទិដ្ឋភាពនៃការហាត់សមសរុបថ្នាក់រដ្ឋនៃពិធីព្យុហយាត្រាសម្រាប់រំលឹកខួបថ្ងៃទី៣០ ខែមេសា - ảnh 4
ប្រតិភូដែលចូលរួមក្នុងពិធីនេះ ធ្វើពិធីស្វាគមន៍ចំពោះក្បួនដង្ហែព្យុហយាត្រា។
ទិដ្ឋភាពនៃការហាត់សមសរុបថ្នាក់រដ្ឋនៃពិធីព្យុហយាត្រាសម្រាប់រំលឹកខួបថ្ងៃទី៣០ ខែមេសា - ảnh 5
ការហាត់សមនេះមានការចូលរួមពីអង្គទ័ពនិងកងជីវពលចំនួន ២៣ ផែន; កម្លាំងនគរបាលចំនួន ១៣ ផែន; មហាជនចំនួន ១២ ផែន; ក្បួនពិធីការចំនួន ៤ ផែន និងកងទ័ពបរទេសចំនួន ៣ ផែន។
ទិដ្ឋភាពនៃការហាត់សមសរុបថ្នាក់រដ្ឋនៃពិធីព្យុហយាត្រាសម្រាប់រំលឹកខួបថ្ងៃទី៣០ ខែមេសា - ảnh 6
ក្រុមតន្ត្រីយោធា។
ទិដ្ឋភាពនៃការហាត់សមសរុបថ្នាក់រដ្ឋនៃពិធីព្យុហយាត្រាសម្រាប់រំលឹកខួបថ្ងៃទី៣០ ខែមេសា - ảnh 7
ក្រៅពីក្បួនដង្ហែ ការហាត់សមក៏មានការចូលរួម និងការសម្របសម្រួលនៃក្រុម ឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងផងដែរ។
ទិដ្ឋភាពនៃការហាត់សមសរុបថ្នាក់រដ្ឋនៃពិធីព្យុហយាត្រាសម្រាប់រំលឹកខួបថ្ងៃទី៣០ ខែមេសា - ảnh 8
ក្រុមឧទ្ធម្ភាគចក្របំពេញភារកិច្ចហោះហើរលើកទង់បក្ស និងទង់ជាតិ។
ទិដ្ឋភាពនៃការហាត់សមសរុបថ្នាក់រដ្ឋនៃពិធីព្យុហយាត្រាសម្រាប់រំលឹកខួបថ្ងៃទី៣០ ខែមេសា - ảnh 9
យន្តហោះចម្បាំងសម្ដែងបច្ចេកទេសរង្វិលជុំនិងទម្លាក់អន្ទាក់កម្ដៅ។
ទិដ្ឋភាពនៃការហាត់សមសរុបថ្នាក់រដ្ឋនៃពិធីព្យុហយាត្រាសម្រាប់រំលឹកខួបថ្ងៃទី៣០ ខែមេសា - ảnh 10
ការហាត់សមសរុបថ្នាក់រដ្ឋ គឺជាជំហានត្រៀមរៀបចំចុងក្រោយសម្រាប់ពិធីរំលឹកខួប៥០ឆ្នាំនៃរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ។

ប្រតិកម្មទៅវិញ

ផ្សេងៗ