ផ្កាប្រទាលល្ហុងបង្អួតសម្រស់ក្នុងអតីតរាជធានី Hue

(VOVWORLD) - ចាប់ពីពាក់កណ្តាលខែមេសា ដើមប្រទាលល្ហុងជាច្រើននៅក្នុងបរិវេណ កេរ្តិ៍ដំណែលអតីតរាជធានី Hue ចាប់ផ្តើមរីកដុះដាល។ មកទស្សនាទីក្រុង Hue នៅពេលនេះ ភ្ញៀវទេសចរមិនអាចលាក់បាំងភាពភ្ញាក់ផ្អើលរបស់ខ្លួន នៅពេលគយគន់សម្រស់នៃប្រភេទ"ផ្ការាជ"នេះ។

ផ្កាប្រទាលល្ហុងបង្អួតសម្រស់ក្នុងអតីតរាជធានី Hue - ảnh 1

ជារៀងរាល់ខែមេសា ដើមប្រទាលល្ហុងនៅទីក្រុង Hue ចាប់ផ្តើមរីកដុះដាល បង្កើតបាននូវទេសភាពសុខក្សេមក្សាន្តនិងមនោរម្យ ដោយតុបតែងលម្អសម្រាប់ "ទឹកដីកំណាព្យ"។

ផ្កាប្រទាលល្ហុងបង្អួតសម្រស់ក្នុងអតីតរាជធានី Hue - ảnh 2ដើមប្រទាលល្ហុងត្រូវបានគេស្គាល់ជា “ផ្ការាជ” ដែលផ្សារភ្ជាប់នឹងរូបភាពនៃរាជវង្ស Nguyen នៅអតីតរាជធានី Hue ។

ផ្កាប្រទាលល្ហុងបង្អួតសម្រស់ក្នុងអតីតរាជធានី Hue - ảnh 3ដើមប្រទាលល្ហុងត្រូវបានចាត់ទុកជា "ផ្ការាជ" ដែលជាផ្កាមួយប្រភេទក្នុងចំណោមផ្កាទាំងប្រាំបួនដែលស្តេច Minh Mang ទ្រង់បញ្ជាឲ្យគេឆ្លាក់រូបលើ  Cuu Dinh ដូចជានិមិត្តរូបនៃរាជអំណាចរបស់ទ្រង់។

ផ្កាប្រទាលល្ហុងបង្អួតសម្រស់ក្នុងអតីតរាជធានី Hue - ảnh 4ផ្កាប្រទាលល្ហុងជាធម្មតារីកដុះដាលនៅចុងខែមីនា និងដើមខែមេសា បង្កើតជាទេសភាពដ៏មនោរម្យនិងសុខក្សេមក្សាន្ត។

ផ្កាប្រទាលល្ហុងបង្អួតសម្រស់ក្នុងអតីតរាជធានី Hue - ảnh 5ផ្កាប្រទាលល្ហុងបច្ចុប្បន្ន ត្រូវបានដាំដុះនៅកន្លែងជាច្រើនក្នុងអតីតរាជធានី Hue៖ នៅខាងក្រោយវិហារ Thai Hoa ទីធ្លាវិហារ Can Chanh ទល់មុខ Dong Cac នៅក្បែរ Ngu Tien Van Phong ទល់មុខ Co Mat Vien ឬនៅឧទ្យាន Thuong Bac...

ផ្កាប្រទាលល្ហុងបង្អួតសម្រស់ក្នុងអតីតរាជធានី Hue - ảnh 6ដើមប្រទាលល្ហុងនៅកណ្តាលសួនឧទ្យានបៃតង ហើយនៅចម្ងាយគឺស្ពាន Truong Tien ឆ្លងកាត់ទន្លេ Huong។

ផ្កាប្រទាលល្ហុងបង្អួតសម្រស់ក្នុងអតីតរាជធានី Hue - ảnh 7ជ្រុងមើលដើមប្រទាលល្ហុងនៅខាងត្បូងនៃទីក្រុង បង្ហាញឱ្យឃើញពីចំណុចប្រសព្វគ្នារវាងអតីតកាលនិងបច្ចុប្បន្ននៃអតីតរាជធានី Hue ។

ផ្កាប្រទាលល្ហុងបង្អួតសម្រស់ក្នុងអតីតរាជធានី Hue - ảnh 8មែកផ្កាប្រទាលល្ហុងមានដើមតូចៗជាច្រើនបង្កើតជាចង្កោមផ្កា រង់ចាំពន្លឺព្រះអាទិត្យ។

ផ្កាប្រទាលល្ហុងបង្អួតសម្រស់ក្នុងអតីតរាជធានី Hue - ảnh 9ជាច្រើនឆ្នាំកន្លងមកនេះ ដើមប្រទាលល្ហុងនៅខាងក្រោយវិហារ Thai Hoa បានក្លាយជាកន្លែងថតរុប Check-in ដ៏ពេញនិយមនៅអតីតរាជធានី Hue ជារៀងរាល់រដូវផ្ការីក។

ផ្កាប្រទាលល្ហុងបង្អួតសម្រស់ក្នុងអតីតរាជធានី Hue - ảnh 10យុវតី-យុវនារីក្នុងសម្លៀកបំពាក់ប្រពៃណីវៀតណាមថតរូបអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាមួយនឹងផ្កាប្រទាលល្ហុង។

ផ្កាប្រទាលល្ហុងបង្អួតសម្រស់ក្នុងអតីតរាជធានី Hue - ảnh 11ផ្កាប្រទាលល្ហុង រីកដុះដាលយ៉ាងស្រស់ស្អាតបំផុតនៅចុងខែមេសា និងដើមខែឧសភា នៅពេលដែលស្លឹកជ្រុះ។

ផ្កាប្រទាលល្ហុងបង្អួតសម្រស់ក្នុងអតីតរាជធានី Hue - ảnh 12សម្រស់ស្អាតនៃផ្កាប្រទាលល្ហុង បានតាក់តែងសម្រាប់ស្ថាបត្យកម្មដ៏ពិសេសនិងប្រណិតនៃកេរ្តិ៍ដំណែលអតីតរាជធានី Hue។

ផ្កាប្រទាលល្ហុងបង្អួតសម្រស់ក្នុងអតីតរាជធានី Hue - ảnh 13មកដល់អតីតរាជធានី Hue នាពេលនេះ ភ្ញៀវទេសចរណ៍មិនគួររំលងបាននូវព្រំផ្កាប្រទាលល្ហុងដ៏ស្រស់បំព្រងនៅឯ Dai Noi សួនឧទ្យាន Tu Tuong និងទីធ្លា Nghinh Luong Dinh ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ