ផ្ការីកស្គុះស្គាយនាដើមសិសិររដូវនៅលើខ្ពង់រាប Moc Chau

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃដើមសិសិររដូវ ខ្ពង់រាប Moc Chau នៅខេត្ត សឺនឡា មានភាពទាក់ទាញយ៉ាងខ្លាំងជាមួយនឹងសម្រស់ពណ៌សក្បុសនៃផ្កាព្រូន រួមជាមួយនឹងវាលផ្ការ៉ាបស៊ីត (rapeseed) ដ៏ធំល្វឹងល្វើយ... ដែលអញ្ជើញភ្ញៀវទេសចរមកពីជិតឆ្ងាយ។
ផ្ការីកស្គុះស្គាយនាដើមសិសិររដូវនៅលើខ្ពង់រាប Moc Chau - ảnh 1
ចាប់ពីដើមខែធ្នូ កណ្ដុំផ្កាព្រូនពណ៌សសុទ្ធបានរីកស្គុះស្គាយ គ្របដណ្តប់លើជម្រាលភ្នំនៃខ្ពង់រាប Moc Chau។
ផ្ការីកស្គុះស្គាយនាដើមសិសិររដូវនៅលើខ្ពង់រាប Moc Chau - ảnh 2
អាស្រ័យដោយមានការថែទាំ និងការអនុវត្តបច្ចេកទេសដាំព្រូនតាមរដូវច្រើនរបស់អ្នកស្រុក រួមជាមួយនឹងលក្ខណៈអាកាសធាតុអំណោយផល... ភ្ញៀវទេសចរលែងត្រូវរង់ចាំរហូតដល់ថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណី នៅពេលដែលអាកាសធាតុក្តៅឡើង ទើបបានទស្សនាប្រភេទផ្កានេះទៀតហើយ។
ផ្ការីកស្គុះស្គាយនាដើមសិសិររដូវនៅលើខ្ពង់រាប Moc Chau - ảnh 3
សួនច្បារបានប្រែក្លាយតំបន់នេះទៅជាកន្លែង "check-in" ដ៏ទាក់ទាញសម្រាប់អ្នកទេសចរនៅដើមសិសិររដូវ។
ផ្ការីកស្គុះស្គាយនាដើមសិសិររដូវនៅលើខ្ពង់រាប Moc Chau - ảnh 4
ផ្កាមិនទាន់រីកដុះដាលពាសពេញជម្រាលភ្នំដូចនៅរដូវកំពូលនោះទេ ប៉ុន្តែផ្ការីកជាចង្កោមតូចៗ ដែលបង្កើតបានជាសម្រស់ដ៏ទន់ភ្លន់នៅកណ្តាលអ័ព្ទព្រឹកព្រលឹម Moc Chau។
ផ្ការីកស្គុះស្គាយនាដើមសិសិររដូវនៅលើខ្ពង់រាប Moc Chau - ảnh 5
ក្នុងប៉ុន្មានថ្ងៃនេះ ខ្ពង់រាប Moc Chau ក៏មានភាពស្រស់ស្អាតជាមួយនឹងពណ៌ស និងពណ៌លឿងស្រាលៗនៃផ្កា rapeseed ផងដែរ។
ផ្ការីកស្គុះស្គាយនាដើមសិសិររដូវនៅលើខ្ពង់រាប Moc Chau - ảnh 6
ចាប់ពីគ្រាប់ពូជដែលសាបព្រោះក្នុងខែកញ្ញា ដល់ខែធ្នូ ផ្កា rapeseed បានរីកដុះដាលយ៉ាងច្រើន គ្របដណ្តប់លើជម្រាលភ្នំដូចជាកំរាលព្រំទន់ ស្អាត ដែលនាំមកនូវសម្រស់ដ៏សុខសាន្តនិងរ៉ូមែនទិក។
ផ្ការីកស្គុះស្គាយនាដើមសិសិររដូវនៅលើខ្ពង់រាប Moc Chau - ảnh 7
មិនគ្រាន់តែដាំ rapeseed សម្រាប់យកគ្រាប់ពូជដូចពីមុនទៀតហើយ គ្រួសារជាច្រើនឥឡូវនេះបានកែសម្រួលវាលស្រែនិងសួនច្បារយ៉ាងប៉ិនប្រសប់ ដោយប្រែក្លាយរដូវផ្ការីកទៅជាកន្លែងទេសចរណ៍ដ៏ទាក់ទាញទៀតផង។
ផ្ការីកស្គុះស្គាយនាដើមសិសិររដូវនៅលើខ្ពង់រាប Moc Chau - ảnh 8
ក្នុងចំណោមអាស័យដ្ឋានជាច្រើន សួនច្បារ Loi Tuoi ក្នុងសង្កាត់ Van Son កំពុងលេចឡើងដូចគោលដៅដ៏ពេញនិយមមួយ...
ផ្ការីកស្គុះស្គាយនាដើមសិសិររដូវនៅលើខ្ពង់រាប Moc Chau - ảnh 9
ដើម្បីរក្សាឲ្យផ្ការីកពេញមួយសិសិររដូវ សួនច្បារមិនដាំទាំងអស់ក្នុងពេលតែមួយទេ ប៉ុន្តែបែងចែកតំបន់នោះជាផ្នែកជាច្រើន ដោយដាំជាវដ្តជាបន្តបន្ទាប់។ ជាលទ្ធផល ផ្នែកខ្លះកំពុងមានផ្ការីក ដើម្បីបម្រើភ្ញៀវទេសចរនៅខែធ្នូ ខណៈពេលដែលផ្នែកខ្លះទៀតកំពុងត្រៀមសម្រាប់ឱកាសបុណ្យចូលឆ្នាំសកលនិងបុណ្យចូលឆ្នាំថ្មីប្រពៃណី។
ផ្ការីកស្គុះស្គាយនាដើមសិសិររដូវនៅលើខ្ពង់រាប Moc Chau - ảnh 10
សួនច្បារក៏ត្រូវបានរចនាឡើងយ៉ាងច្នៃប្រឌិតផងដែរ ដោយមានកន្លែងជាច្រើនសម្រាប់ភ្ញៀវមកថតរូប។
ផ្ការីកស្គុះស្គាយនាដើមសិសិររដូវនៅលើខ្ពង់រាប Moc Chau - ảnh 11
ពីរដូវផ្កានានា អ្នកស្រុកបានប្រែក្លាយវាយ៉ាងប៉ិនប្រសប់ ទៅជាផលិតផលទេសចរណ៍ ដែលបង្កើតភាពទាក់ទាញពិសេសសម្រាប់ដំណើររុករក "Moc Chau - គោលដៅធម្មជាតិថ្នាក់តំបន់ឈានមុខគេលើពិភពលោក"។

ប្រតិកម្មទៅវិញ

ផ្សេងៗ