«យុទ្ធនាការក្វាងទ្រុង»៖ ផ្ទះរាប់ម៉ឺនខ្នងបានបញ្ចប់ការសាងសង់​តាមកាលវិភាគ

(VOVWORLD) - រហូតមកដល់បច្ចុប្បន្ន «យុទ្ធនាការក្វាងទ្រុង» បានបង្កើតអព្ភូតហេតុមួយនៅក្នុងសម័យសន្តិភាព ដោយបានប្រែក្លាយគំនរបាក់បែកទៅជាដំបូលផ្ទះដ៏រឹងមាំ។

បន្ទាប់ពីទឹកជំនន់ជាប្រវត្តិសាស្ត្របានបន្សល់ទុក «ស្លាកស្នាម» នៅតំបន់ភាគកណ្តាល និងតំបន់ Tay Nguyen «យុទ្ធនាការក្វាងទ្រុង» ត្រូវបានដាក់ពង្រាយក្នុងល្បឿនលឿនបំផុត។ ដោយធ្វើតាមបេសកកម្មពីបេះដូង រដ្ឋាភិបាលប្តេជ្ញាសាងសង់ផ្ទះរឹងមាំឡើងវិញ ដោយជួយជនរងគ្រោះដោយទឹកជំនន់ឱ្យយកឈ្នះលើស្ថានភាព “គ្មានទីជម្រក”។

«យុទ្ធនាការក្វាងទ្រុង»៖ ផ្ទះរាប់ម៉ឺនខ្នងបានបញ្ចប់ការសាងសង់​តាមកាលវិភាគ - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្តាប់របាយការណ៍របស់ទីភ្នាក់ងារសមត្ថិកិច្ចស្តីពីគំរូផ្ទះធន់នឹងទឹកជំនន់សម្រាប់ប្រជាជន។ នាយករដ្ឋមន្ត្រីបានដឹកនាំថា ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ គឺជាថ្ងៃផុតកំណត់ចុងក្រោយសម្រាប់ការជួសជុលផ្ទះដែលរងការខូចខាត។ ហើយនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ត្រូវបង្ហើយការសាងសង់ផ្ទះថ្មីសម្រាប់គ្រួសារដែលផ្ទះសម្បែងត្រូវបានបំផ្លាញ ឬខូចខាតទាំងស្រុង។

«យុទ្ធនាការក្វាងទ្រុង»៖ ផ្ទះរាប់ម៉ឺនខ្នងបានបញ្ចប់ការសាងសង់​តាមកាលវិភាគ - ảnh 2កងកម្លាំងប្រដាប់អាវុធកំពុងធ្វើដំណើរទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

«យុទ្ធនាការក្វាងទ្រុង»៖ ផ្ទះរាប់ម៉ឺនខ្នងបានបញ្ចប់ការសាងសង់​តាមកាលវិភាគ - ảnh 3ជាមួយនឹងបាវចនា «ល្បឿនដូចផ្លេកបន្ទោរ» ការងារជួសជុល និងសាងសង់ឡើងវិញត្រូវបានអនុវត្តទន្ទឹមនឹងការវាយតម្លៃការខូចខាតលម្អិត និងការគណនាសម្ភារៈចាំបាច់សម្រាប់សំណងនីមួយៗ។

«យុទ្ធនាការក្វាងទ្រុង»៖ ផ្ទះរាប់ម៉ឺនខ្នងបានបញ្ចប់ការសាងសង់​តាមកាលវិភាគ - ảnh 4នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ យុទ្ធនាការនេះត្រូវបានដាក់ឱ្យដំណើរការក្នុងពេលដំណាលគ្នានៅក្នុងខេត្តចំនួន៤ គឺ Dak Lak, Gia Lai, Khanh Hoa និង Lam Dong។

«យុទ្ធនាការក្វាងទ្រុង»៖ ផ្ទះរាប់ម៉ឺនខ្នងបានបញ្ចប់ការសាងសង់​តាមកាលវិភាគ - ảnh 5លោកវរសេនីយ៍ឯក Tran Quang Tam អនុប្រធានបញ្ជាការយោធាខេត្ត Dak Lak បានឲ្យដឹងថា អង្គភាពនេះបានបញ្ជូនកម្មាភិបាល និងយុទ្ធជនចំនួន ៦០០នាក់ រួមជាមួយយានយន្តនិងគ្រឿងចក្រ ជួយសាងសង់ផ្ទះសម្រាប់ប្រជាជន។

«យុទ្ធនាការក្វាងទ្រុង»៖ ផ្ទះរាប់ម៉ឺនខ្នងបានបញ្ចប់ការសាងសង់​តាមកាលវិភាគ - ảnh 6កម្លាំងនគរបាលឃុំ Mang Ri ខេត្ត Quang Ngai បានជួយប្រជាជនក្នុងការសាងសង់ផ្ទះថ្មីឡើងវិញ។

«យុទ្ធនាការក្វាងទ្រុង»៖ ផ្ទះរាប់ម៉ឺនខ្នងបានបញ្ចប់ការសាងសង់​តាមកាលវិភាគ - ảnh 7ក្រៅពីការហ្វឹកហ្វឺន និងការត្រៀមប្រយុទ្ធ យុទ្ធជនក៏បានក្លាយជា "ជាងសំណង់ពិសេស" ដែលរួមចំណែកដល់ការសាងសង់ផ្ទះថ្មីរាប់រយខ្នង។

«យុទ្ធនាការក្វាងទ្រុង»៖ ផ្ទះរាប់ម៉ឺនខ្នងបានបញ្ចប់ការសាងសង់​តាមកាលវិភាគ - ảnh 8ដោយស្មារតី "សាងសង់យ៉ាងលឿន និងបង្ហើយការងារយ៉ាងឆាប់រហ័ស" ក្រុមជាងសំណង់បានធ្វើការបន្ថែមម៉ោង ប្តូរវេន និងទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញនិងលើសពីកាលវិភាគ។

«យុទ្ធនាការក្វាងទ្រុង»៖ ផ្ទះរាប់ម៉ឺនខ្នងបានបញ្ចប់ការសាងសង់​តាមកាលវិភាគ - ảnh 9រូបភាពនៃយុទ្ធជនកងទ័ពអុជចង្កៀង និងធ្វើការពេញមួយយប់ក្នុងទឹកភ្លៀង បានប៉ះដល់បេះដូងរបស់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

«យុទ្ធនាការក្វាងទ្រុង»៖ ផ្ទះរាប់ម៉ឺនខ្នងបានបញ្ចប់ការសាងសង់​តាមកាលវិភាគ - ảnh 10បន្ទាប់ពីជាងកន្លះខែនៃការ "យកឈ្នះលើពន្លឺថ្ងៃនិងភ្លៀង" ជាមួយនឹងការដាក់ពង្រាយយ៉ាងឆាប់រហ័ស ផ្ទះមួយចំនួនបានបញ្ចប់ការសាងសង់ហើយប្រគល់រួចរាល់ ជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់ពីការរស់នៅក្រោមផ្ទៃមេឃបើកចំហ ទៅកាន់ទីជម្រកប្រកបដោយសុវត្ថិភាពនៅក្នុងផ្ទះដ៏រឹងមាំ។

«យុទ្ធនាការក្វាងទ្រុង»៖ ផ្ទះរាប់ម៉ឺនខ្នងបានបញ្ចប់ការសាងសង់​តាមកាលវិភាគ - ảnh 11បន្ទាប់ពីទទួលបានផ្ទះថ្មីពីកងពលលេខ ៣៤ និងថ្នាក់ដឹកនាំខេត្ត Gia Lai លោកស្រី To Thi Sua (អាយុ ៨៨ ឆ្នាំ ភូមិ Chanh Hoi ឃុំ Ngo May) មិនអាចលាក់បាំងសេចក្តីរីករាយ និងការដឹងគុណរបស់ខ្លួនបានឡើយ។

«យុទ្ធនាការក្វាងទ្រុង»៖ ផ្ទះរាប់ម៉ឺនខ្នងបានបញ្ចប់ការសាងសង់​តាមកាលវិភាគ - ảnh 12លោកស្រី Cao Thi Muoi (ឃុំ Dong Khanh Son ) មានសេចក្តីរីករាយយ៉ាងខ្លាំងនៅក្នុងផ្ទះថ្មី ជាមួយកម្មាភិបាលនិងនគរបាលខេត្ត Khanh Hoa។

«យុទ្ធនាការក្វាងទ្រុង»៖ ផ្ទះរាប់ម៉ឺនខ្នងបានបញ្ចប់ការសាងសង់​តាមកាលវិភាគ - ảnh 13យោងតាមទិន្នន័យដែលបានប្រកាសនៅក្នុងសន្និសីទបូកសរុប "យុទ្ធនាការក្វាងទ្រុង" នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ រហូតមកដល់ពេលនេះ ផ្ទះចំនួន ៣៤,៧៥៦ ខ្នងត្រូវបានជួសជុលរួចរាល់ (ឈានដល់ ៩៩.៩៩%)។

នៅក្នុងសន្និសីទនេះផងដែរ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឱ្យពន្លឿនវឌ្ឍនភាព ដោយខិតខំបញ្ចប់ការសាងសង់ផ្ទះដែលដួលរលំឡើងវិញនៅត្រឹមថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ ដើម្បីឱ្យប្រជាជនមានផ្ទះថ្មី មុននឹងមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របសបក្ស៕

ទាក់ទងនឹង "យុទ្ធនាការក្វាងទ្រុង"៖ ឈ្មោះនេះត្រូវបានបំផុសគំនិតដោយស្តេចក្វាងទ្រុង ជាមួយសិល្បៈយោធា "លឿនដូចផ្លេកបន្ទោរ" ដែលជានិមិត្តរូបនៃស្មារតីធ្វើសកម្មភាពយ៉ាងប្តូរផ្តាច់របស់រដ្ឋាភិបាលវៀតណាម។ គោលដៅនៃយុទ្ធនាការនេះ គឺដើម្បីសាងសង់ផ្ទះទាំងអស់ឡើងវិញសម្រាប់ជនរងគ្រោះដោយទឹកជំនន់នៅភាគកណ្តាល និងតំបន់ Tay Nguyen ដែលត្រូវបានបញ្ចប់មុនថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦។ នេះគឺជាយុទ្ធនាការជាតិដ៏សំខាន់មួយដែលមានគោលបំណងធានាសុខុមាលភាពសង្គម និងបង្កើនសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈគំរូ "ផ្ទះសុវត្ថិភាព" ដែលអាចទប់ទល់នឹងព្យុះ និងទឹកជំនន់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ