សម្រស់ដ៏​រហោស្ថាននិងរឿងរ៉ាវអាថ៌កំបាំងនៃ Mui Vi Rong នៅខេត្ត​ Binh Dinh

(VOVWORLD) - Mui Vi Rong - ជារមណីយដ្ឋានមួយដែលនៅតែរក្សាបាននូវទេសភាពដ៏រហោស្ថាននៅខេត្ត Binh Dinh។ មើលពីខាងលើ Mui Vi Rong ដូចជាសត្វនាគដែលកំពុងលោតទៅមហាសមុទ្រ។
 ស្វែងយល់ Mui Vi Rong - Binh Dinh។

សម្រស់ដ៏​រហោស្ថាននិងរឿងរ៉ាវអាថ៌កំបាំងនៃ Mui Vi Rong នៅខេត្ត​ Binh Dinh - ảnh 1

មានចម្ងាយប្រហែល ៧០ គីឡូម៉ែត្រពីទីក្រុង Quy Nhon, Mui Vi Rong - Ganh Da (ជម្រាលស្រទាប់ថ្ម) ក្នុងភូមិនេសាទ Tan Phung ឃុំ My Tho (ស្រុក Phu My ខេត្ត  Binh Dinh) គឺជារមណីយដ្ឋានធម្មជាតិដែលនៅតែរក្សាបាននូវសម្រស់ស្អាតដ៏រហោស្ថាន ធំសម្បើម និងជាទីមនោរម្យផងដែរ។

សម្រស់ដ៏​រហោស្ថាននិងរឿងរ៉ាវអាថ៌កំបាំងនៃ Mui Vi Rong នៅខេត្ត​ Binh Dinh - ảnh 2Mui Vi Rong ជាមួយនឹងស្រទាប់ថ្មដែលតម្រៀបលើគ្នា បានបង្កើតជាលំនាំរចនាដ៏វិសេសវិសាល និងរឹងមាំ។

សម្រស់ដ៏​រហោស្ថាននិងរឿងរ៉ាវអាថ៌កំបាំងនៃ Mui Vi Rong នៅខេត្ត​ Binh Dinh - ảnh 3ផ្ទាំងថ្មត្រូវបានសឹករិចរិលដោយរលកសមុទ្រនិងខ្យល់អាកាសក្នុងរយៈពេលរាប់លានឆ្នាំ ដោយពាក់អាវពណ៌ប្រផេះនៃស្លែ បន្ថែមនួវពណ៌លឿងពីពន្លឺព្រះអាទិត្យពេលរសៀល កាន់តែបង្កើនភាពបុរាណ និងអាថ៌កំបាំងនៃ Mui Vi Rong។

សម្រស់ដ៏​រហោស្ថាននិងរឿងរ៉ាវអាថ៌កំបាំងនៃ Mui Vi Rong នៅខេត្ត​ Binh Dinh - ảnh 4ជាពិសេស ផ្នែកជ្រោយដែលចេញទៅសមុទ្រ បង្កើតជាស្រទាប់ៗដូចជាស្រការបស់សត្វនាគដែលកំពុងសំដិលខ្លួនក្រោមពន្លឺថ្ងៃ។

សម្រស់ដ៏​រហោស្ថាននិងរឿងរ៉ាវអាថ៌កំបាំងនៃ Mui Vi Rong នៅខេត្ត​ Binh Dinh - ảnh 5ឈ្មោះ Mui Vi Rong មិនត្រឹមតែមកពីរូបរាងប្លែកពីគេប៉ុណ្ណោះទេ ថែមទាំងបង្កប់ទៅដោយរឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍ ដែលប្រជាជន Binh Dinh បានបន្តមរតកពីជំនាន់មួយទៅជំនាន់មួយទៀត។

សម្រស់ដ៏​រហោស្ថាននិងរឿងរ៉ាវអាថ៌កំបាំងនៃ Mui Vi Rong នៅខេត្ត​ Binh Dinh - ảnh 6បើតាមអ្នកស្រុក ក្នុងសម័យរាជវង្សថាង អ្នកភូមិសាស្ត្រដ៏ល្បីម្នាក់ ឈ្មោះ  Cao Bien បានរកឃើញសរសៃនាគ ដែលមានរូបរាងដូចជាស្រកាត្រីគល់រាំងលោតចេញទៅសមុទ្រ ហើយភ័យខ្លាចថា សរសៃនាគនេះនឹងធ្វើខូចដល់រាជវាំង។ Cao Bien បានប្រើមន្តអាគម ដើម្បីបង្ក្រាបនិងកាត់សរសៃនាគ។ ស្រកាត្រីគល់រាំងដែលធ្លាក់ចុះ បានក្លាយជាផ្ទាំងថ្ម បង្កើតជារាងក្បាលនាគដែលយើងបានឃើញសព្វថ្ងៃនេះ។

សម្រស់ដ៏​រហោស្ថាននិងរឿងរ៉ាវអាថ៌កំបាំងនៃ Mui Vi Rong នៅខេត្ត​ Binh Dinh - ảnh 7ខាងក្រោម Mui Vi Rong គឺជាច្រាំងថ្មបញ្ឍ បង្កើតជារូងភ្នំមួយ ដែលជាទីជម្រករបស់សត្វត្រចៀកកាំផងដែរ។

សម្រស់ដ៏​រហោស្ថាននិងរឿងរ៉ាវអាថ៌កំបាំងនៃ Mui Vi Rong នៅខេត្ត​ Binh Dinh - ảnh 8Mui Vi Rong គឺជាការលាយបញ្ចូលគ្នានៃសម្រស់ស្អាតដ៏សម្បើមអស្ចារ្យនៃភ្នំថ្ម ជាមួយភាពទន់ភ្លន់នៃមហាសមុទ្រ។ រលកសមុទ្របោកលើច្រាំងថ្មទាំងថ្ងៃទាំងយប់ បង្កើតសំឡេងរអ៊ូរទាំដូចជាបទភ្លេងដ៏ស្រទន់នៃមហាសមុទ្រអញ្ជឹង។

សម្រស់ដ៏​រហោស្ថាននិងរឿងរ៉ាវអាថ៌កំបាំងនៃ Mui Vi Rong នៅខេត្ត​ Binh Dinh - ảnh 9ក្រៅពីសម្រស់ធម្មជាតិ Mui Vi Rong ក៏ទាក់ទាញភ្ញៀវទេសចរដោយភាពសាមញ្ញនិងរួសរាយរាក់ទាក់របស់អ្នកភូមិនេសាទ Tan Phung ផងដែរ។ ផ្ទះតូចៗ ទូកចម្រុះពណ៌ និងឆ្នេរខ្សាច់ពណ៌លឿង បានបង្កើតរូបភាពភូមិនេសាទដ៏ សុខសាន្ត។

សម្រស់ដ៏​រហោស្ថាននិងរឿងរ៉ាវអាថ៌កំបាំងនៃ Mui Vi Rong នៅខេត្ត​ Binh Dinh - ảnh 10បច្ចុប្បន្ន Mui Vi Rong កំពុងក្លាយជាចំណុចភ្លឺមួយនៅលើផែនទីទេសចរណ៍ខេត្ត Binh Dinh។ ជាមួយនឹងសក្ដានុពលដូចជា៖ សម្រស់ស្អាតដ៏រហោស្ថាន រឿងរ៉ាវអាថ៌កំបាំង ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងភាពរួសរាយរាក់ទាក់របស់អ្នកស្រុក... គឺជាកត្តាទាក់ទាញភ្ញៀវទេសចរឱ្យមកទទួលបទពិសោធន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ