VOVWORLD_ដោយមានឆន្ទៈនិងស្មារតីជាយុទ្ធជនគឺព្យាយាមជំនៈ
លើស្ថានភាពលំបាកជានិច្ចនោះអតីតយុទ្ធជន Trinh Van SyនៅឃុំNgu
Hiepស្រុកCai Layខេត្តTien Giang ភាគខាងត្បូងវៀតណាមបានខិតខំប្រឹង
ប្រែងធ្វើសេដ្ឋកិច្ចគ្រួសារហើយរកបានចំណូលរាប់ពាន់លានដុងជារៀងរាល់
ឆ្នាំ។សព្វថ្ងៃលោកជាគំរូបុគ្គល ធ្វើសេដ្ឋកិច្ចពូកែនៅក្នុងតំបន់ ។
មុននេះ៣០ឆ្នាំក្រោយពីបញ្ចប់ការបំរើក្នុងកងទ័ព លោកTrinh Van Sy
វិលត្រឡប់ទៅស្រុកវិញហើយចាប់ផ្ដើមការរកស៊ីចិញ្ចឹមគ្រួសារ។នាគ្រានោះ
គ្រួសារលោកមានដីធ្លីតែ៣០០០ម៉ែត្រក្រឡាប៉ុណ្ណោះ។ដោយជីវភាពរស់នៅ
ជួបការលំបាកលោកបានធ្វើការងារជាច្រើនខុសៗគ្នា មានទាំងការលីសែង
ដល់កម្មករសំណង់។ពេលសំចៃបានប្រាក់ខ្លះៗហើយលោកចាប់ផ្ដើមកែប្រែ
ចំការដើម្បីដាំក្រូចឃ្វិច។មានចំណូលខ្ពស់ពីការលក់ឃ្វិចលោកបន្តទិញបន្ថែម
ដីសំរាប់ដាំទុរេន។គិតរហូតមកលដល់សព្វថ្ងៃនេះលោក Sy ជាម្ចាស់កសិដ្ឋាន
ដាំទុរេនលើផ្ទៃដី១ហិកតាកន្លះ។ជារៀងរាល់ឆ្នាំលោកប្រមូលផលផ្លែទុរេនបាន
ចំនួន១៥តោនដោយចំណេញជាង១ពាន់លានដុង។
ទន្ទឹមនឹងការធ្វើចំការលោកTrinh Van Syនៅម៉ៅការកំពង់ដមួយចំនួន
នៅស្រុកCai Lay ខេត្តTien Giangទៀតផង។សេវាដឹកជញ្ជូនតាមផ្លូវទឹកនេះ
គ្រួសារលោករកបានប្រាក់ចំណូលពី២ដល់៣ពាន់លានដុងជារៀងរាល់ឆ្នាំ។
លទ្ធផលនេះបានមកដោយសារការខិតខំប្រឹងប្រែងមិនចេះនឿយណាយរបស់
លោកTrinh Van Sy។លោកបានចែករំលែកថា
“ ទទួលបានលទ្ធផលនេះគឺដោយសារខ្ញុំធ្លាប់ជាកងទ័ពហើយបានរៀន
សូត្រគំរូសីលធម៌លោកប្រធានហូជីមិញរួមជាមួយការឧស្សាហធ្វើពលកម្មនិង
សន្សំសំចៃ។ដោយសារប្រមូលបានផលទុរេនយ៉ាងច្រើនបានជាគ្រួសារខ្ញុំមាន
ដើមទុនសំរាប់ពង្រីកផលិតកម្មព្រមទាំងមានលទ្ធភាពជួយឧបត្ថម្ភដល់បណ្ដា
គ្រួសារ ក្រីក្រដូចគ្រូសារខ្ញុំមុននេះទៀតផង”។
![]() |
| សព្វថ្ងៃនេះលោក Sy ជាម្ចាស់កសិដ្ឋានដាំទុរេនលើផ្ទៃដី១ហិកតាកន្លះ |
លោកTrinh Van Syបានឲ្យដឹងទៀតថានាពេលខាងមុខនេះលោកនឹងបណ្ដាក់
ទុនបន្ថែមដើម្បីបើកទូលាយផ្ទៃដីដាំដំណាំទុរេនដោយផ្សារភ្ជាប់ជាមួយរូបសណ្ឋាន
ទេសចរណ៍អេកូឡូស៊ី។លោកបានថ្លែងយ៉ាងដូច្នេះថា
“ នាពេលខាងមុខនេះខ្ញុំនឹងទិញរថយន្តសង្គ្រោះមួយគ្រឿងក្នុងតំលៃ៦០០
លានដុងដើម្បីដឹកអ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ។រីឯចំពោះចំការទុរេន គឺខ្ញុំ
នឹងពង្រីកទេសចរណ៍ធម្មជាតិ។ខ្ញុំអំពាវនាវឲ្យគេមកវិនិយោគទុនលើវិស័យ
ទេសចណ៍និងកសាងជនបទថ្មីដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច”។
ក្រៅពីការធ្វើសេដ្ឋកិច្ចពូកែលោកTrinh Van Syក៏សកម្មចូលរួមសកម្មភាព
សង្គមនៅនឹងតំបន់ផងដែរ។ក្នុងមួយឆ្នាំៗលោករួមវិភាគទានជាប្រាក់ចំនួន
៤០០លានដុង(ស្មើនឹងជាង១៨ពាន់ដុល្លារអាមេរិក)ដើម្បីជួយឃុំ Tam Binh
និងឃុំNgu Hiepកសាងជនបទថ្មីនិងផ្ទះកុសលទាន។ស្ដីពីគំរូជំនៈលើការលំបាក
និងឧបសគ្គរបស់លោកSy អនុប្រធានសមាគមកសិករ ឃុំNgu Hiepលោក
Phan Van Chot បានថ្លែងថា
“លោកTrinh Van Syជាកសិករពូកែធ្វើចំការនិងសេវារបស់ឃុំNgu Hiep។
ក្នុងការកសាងជនបទថ្មី លោកបានសកម្មរួមវិភាគទាននូវសំភារៈនិងកំលាំង
ពលកម្មដើម្បីរួមជាមួយឃុំកសាងជនបទថ្មី”។
នាបច្ចុប្បន្ននេះអតីតយុទ្ធជនTrinh Van Syជាគំរូបុគ្គលធ្វើសេដ្ឋកិច្ចពូកែ
ដែលត្រូវបានអ្នកស្រុកគោរពរាប់អាននិងរៀនសូត្រតាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
