ថ្ងៃទី១៩ខែសីហាឆ្នាំ១៩៤៥ កងកម្លាំងវៀតមិញនិងប្រជាជនហាណូយបានវាយកាន់កាប់ស្ថាប័នស្នូលរបស់រដ្ឋអំណាចអាណានិគមបារាំងនៅភាគខាងជើងវៀតណាម ចាប់ផ្តើមអោយដំណើរការធ្វើកូប្បកម្មដណ្ដើមរដ្ឋអំណាចនៅរដ្ឋធានីហាណូយ។ របត់សំខាន់ក្នុងប្រវត្តិសាស្ត្រ បដិវត្តន៍ខែសីហា និងបុណ្យជាតិ ថ្ងៃទី២ខែកញ្ញា បានក្លាយទៅជាមេម័រដែលមិនអាចបំភ្លេចបានរបស់ប្រជាជនវៀតណាម។ ពេលវាលាដ៏ពិសិដ្ឋនោះបានក្លាយទៅជាប្រភពមួយសំរាប់តន្ត្រីករ។ ហើយក្នុងចំណោមបណ្ដាបទចម្រៀងស្ដីអំពីព្រឹត្តិការណ៍នេះ មានបទចម្រៀង”ថ្ងៃទី១៩ខែសីហា”របស់តន្ត្រីករ Xuan Oanh។

តន្ត្រីករ Xuan Oanh

ពេលនឹករលឹកអំពីព្រឹត្តិការណ៍”បដិវត្តន៍ខែសីហា”ប្រកបដោយជោគជ័យ តាមរយៈបទចម្រៀងនានា ជនស្រឡាញ់តូរ្យតន្ត្រីគ្រប់ជំនាន់សុទ្ធតែគិតដល់បទចម្រៀង៖”ថ្ងៃទី១៩ខែសីហា”របស់តន្ត្រីករ Xuan Oanh។ មកដល់ឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាបដិវត្តិន៍ខែសីហា ជាប្រវត្តិសាស្ត្រ គឺចង្វាក់និងសូរសម្លេងរបស់បទចម្រៀង ”ថ្ងៃទី១៩ខែសីហា” បានលាន់លឺ៖”…ថ្ងៃទី១៩ខែសីហា កុំភ្លេចថានេះជាថ្ងៃធ្វើកូប្បកម្ម។ សុភមង្គលបានរីក សាយ ភាយក្នុងទូទាំងប្រទេសវៀតណាម។ ប្រជាជនវៀតណាមទាំងមូលសុទ្ធតែក្រោកឈរឡើង រួមកម្លាំងកាយចិត្ត។ ប្តេជ្ញាហ៊ានពលីកម្មសាច់ស្រស់ឈាមស្រស់ ដើម្បីអនាគត។”

តន្ត្រីករ Xuan Oanh

បទចម្រៀង”ថ្ងៃទី១៩ខែសីហា” ដែលបានតន្ត្រីករនិពន្ធក្នុងពេលកំពុងចូលរួមបាតុកម្ម នាថ្ងៃទី១៩សីហាឆ្នាំ១៩៤៥។ ក្នុងពេលនោះ លោក Xuan Oanh កំពុងធ្វើដំណើរតាមផ្លូវផង និងសរសេរផង។ តន្ត្រីករ អ្នកស្រាវជ្រាវតូរ្យតន្ត្រី Nguyen Thuy Kha បានអោយដឹងថា៖

“ នាព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ១៩៤៥ កងកម្លាំងគ្រប់ប្រភេទរបស់ប្រជាជនវៀតណាមពីគ្រប់ទិសទី បានហូរមកដល់ទីធ្លារោងល្ខោនធំ ដើម្បីធ្វើពិធីមិទ្ទិញ ដណ្ដើមរដ្ឋអំណាច។ ក្នុងចំណោមមនុស្សពី Thanh Tri ទៅកាន់រោងល្ខោនធំមានតន្ត្រីករ Xuan Oanh។ ក្នុងដំណើរពី Thanh Tri ទៅកាន់រោងល្ខោនធំ តន្ត្រីករ Xuan Oanh និពន្ធបានបទចម្រៀងប្រវត្តិសាស្ត្រ”ថ្ងៃទី១៩ខែសីហា”។ បន្ទាប់នោះ តន្ត្រីករ Xuan Oanh បានសរសេរជូនថ្នាក់ដឹកនាំនៃបណ្ដាកងកម្លាំងមហាជន។ ក្នុងរសៀលថ្ងៃនេះដែរ សូរសម្លេងរបស់បទចម្រៀងនេះបានលាន់រន្ធឺនៅគ្រប់ទិសទី។ ពីនោះមក ៧២ឆ្នាំកន្លងទៅ បទចម្រៀង៖”ថ្ងៃទី១៩ខែសីហា” បានកត់ត្រារបត់សំខាន់ក្នុងប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម។”

ថ្ងៃទី១៩ខែសីហា

បទចម្រៀង៖”ថ្ងៃទី១៩ខែសីហា”បានប្រសូត្រឡើងដ៏ចៃដន្យ។ អ្នកនិពន្ធក៏មិននឹកស្មានថា៖បទចម្រៀងនេះរបស់ខ្លួនបានរីកសាយភាយចេញខាងក្រៅរដ្ឋធានីហាណូយ ទៅដល់គ្រប់ទិសទីនៅវៀតណាមសោះ។ តន្ត្រីករ អ្នកស្រាវជ្រាវតូរ្យតន្ត្រី Nguyen Thuy Kha បានអោយដឹងថា៖

“ បទចម្រៀងនេះបានលើកសរសើរស្មារតីសាមគ្កីជាតិ ប្រជាជនវៀតណាមបានក្រោកឈរឡើងក្នុងថ្ងៃតែមួយ។ បដិវត្តន៍ទទួលបានជោគជ័យ ក្នុងពេលដែលកងកម្លាំងប្រជាជនចូលរួមច្រើន និងប្រកៀកស្មាជាមួយគ្នា។ ទន្ទឹមនឹងនោះ បទចម្រៀងក៏មានអត្ថន័យធំមួយទៀតគឺតភ្ជាប់បណ្ដាផែន ក្រុមប្រជាជនជាមួយគ្នាទៀតផង។”

អាចនិយាយបានថា៖ក្នុងឃ្លាំងបទចម្រៀងវៀតណាម កម្រមានបទចម្រៀងមានថ្ងៃជាក់ស្ដែងដូច-ថ្ងៃទី ១៩ខែសីហាឡើយ។ ដោយមានឈ្មោះសាមញ្ញ” ថ្ងៃទី១៩ខែសីហា” វាបានប្រមូលផ្តុំគ្រប់អត្ថន័យរបស់ព្រឹត្តិការណ៍ជាតិនោះហើយ។ តន្ត្រីករ Cat Van អតីតក្រុមអ្នកចម្រៀង នៃវិទ្យុសម្លេងវៀតណាម បានអោយដឹងថា៖

“ បទចម្រៀង” ថ្ងៃទី១៩ខែសីហា” ជាសេចក្ដីអំពាវនាវអោយប្រជាជនគ្រប់ស្រទាប់ជួយជ្រោមជ្រែងបដិវត្តន៍ និងក្រោកឈរឡើង នាថ្ងៃទី១៩ខែសីហាឆ្នាំ១៩៤៥។ បទចម្រៀង”ថ្ងៃទី១៩ខែសីហា”របស់តន្ត្រីករ Xuan Oanh ជាបទចម្រៀងមួយចាប់ផ្តើមអៅយប្រវត្តិសាស្ត្រតូរ្យតន្ត្រីបដិវត្តន៍។”

នាពេលដែលសរទរដូវមកដល់ម្តង់ៗ នៅគ្រប់ទិសទីនៅវៀតណាមពោពេញទៅដោយទង់ជាតិនិងផ្កាអបអរសាទរទិវាបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ។ ចង្វាក់និងសូរសម្លេងគ្មានទីបញ្ចប់ វីរភាព របស់បទ ចម្រៀង ” ថ្ងៃទី១៩ខែសីហា”បានស៊ីជំរៅក្នុងដួងចិត្តប្រជាជនគ្រប់ជំនាន់ នឹងបានលាន់រន្ធឺជានិច្ច ក្នុងដំណើការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕