![]() |
ពិព័រណ៍គំនូរ Hang Trong ក្រោមមូលបទ “ប្រការដ៏ចាស់ទុំនិងថ្មីថ្មោង” កំពុងប្រព្រឹត្តទៅនៅ Dong A Gallery រដ្ឋធានីហាណូយ។ ពិព័រណ៍នេះរួមចំណែក ឧទ្ទេសនាមនូវតំលៃវិសេសវិសាលនានារបស់គំនូរ Hang Trong ជាមួយទស្សនិក ជន ក៏ដូចជាបង្ហាញនូវលទ្ធភាពប្រើប្រាស់ប្រភេទគំនូរប្រជាប្រិយនេះក្នុង ជីវភាពរស់នៅសម័យកាលផងដែរ។
ពិព័រណ៍នេះជាព្រឹត្តិការណ៍ដំបូងក្នុងដំណើរការឧទ្ទេសនាម និងចែករំលែកអំពីគម្រោងការណ៍មានឈ្មោះ “ពណ៌វៀតណាម” របស់ក្រុម S River ជាជនវ័យក្មេងមួយចំនួន ដែលនិយមចូលចិត្តប្រភេទគំនូរ Hang Trong ហើយមានបំណងអភិរក្សតំលៃប្រពៃណីនេះ។
បរិវេណពិព័រណ៍គំនូរ Hang Trong ត្រូវបានបែងចែកជាតំបន់ចំនួន៤ ដែល តាំងបង្ហាញគំនូរតាមមូលបទចំនួន៤ដែរ នោះគឺ គំនូរបុណ្យចូលឆ្នាំថ្មីប្រពៃណី គំនូរសែន គំនូរស្ដីពីសកម្មភាពប្រចាំថ្ងៃ និងគំនូរស្ដីពីរឿងនិទាន។ គំនូរប្រជា ប្រិយ Hang Trong ជាប្រភេទគំនូរដ៏វិសេសវិសាល ដោយប្រមូលផ្ដុំតំលៃជាច្រើន ខាងស្មារតីនិងជំនឿសាសនារបស់ជនហាណូយនាអតីតកាល។ ប្រការពិសេស គឺគំនូរភាគច្រើនប្រើប្រាស់ពណ៌ស្រស់តែ៦ប៉ុណ្ណោះ នោះគឺពណ៌ក្រហម ពណ៌ លឿង ពណ៌ខៀវ ពណ៌ខៀវផ្ទៃមេឃ ពណ៌ក្រូចនិងពណ៌ផ្កាឈូក ប៉ុន្តែគំនូរនាំ មកនូវការចាប់អារម្មណ៍យ៉ាងខ្លាំង។ បើទោះបីជាប្រើប្រាស់ពណ៌ដ៏តិចតួចក្ដី ប៉ុន្តែ របៀបបែងចែកពណ៌និងអាត្រាពណ៌ក្នុងគំនូរ គឺបត់បែននិងសម្បូរបែបណាស់។ អ្នកស្រី Trinh Thu Trang គ្រូបង្រៀននៅមហាវិទ្យាល័យស្ថាបត្យកម្មហាណូយ ជាស្ថាបនិកក្រុម S River បានឲ្យដឹងថា៖
“ប្រការថ្មីថ្មោងនៅពិព័រណ៍នេះគឺនាងខ្ញុំនឹងមិនបញ្ឈប់នៅតំលៃបុរាណរបស់ជីដូនជីតាដូចជាគំនូរសែននិងគំនូរបុណ្យចូលឆ្នាំថ្មីប្រពៃណី ព្រោះថា ជីវភាពរស់ នៅរបស់ជនវៀតណាមនាបច្ចុប្បន្នផ្លាស់ប្ដូរច្រើនហើយ។ នាងខ្ញុំចង់នាំពណ៌និង ការក្បូក្បាច់របស់គំនូរ Hang Trong ក្លាយទៅជាឃ្លាំងផ្ទុកបម្រុងសំរាប់ផ្នែកឧស្សា ហកម្មរចនា។ នាងខ្ញុំនឹងអនុវត្តពណ៌និងការក្បូក្បាច់នៃគំនូរ Hang Trong លើ សំបកវេចខ្ចប់ដំណាប់ចូលឆ្នាំថ្មីប្រពៃណី នំអង្ក ក៏ដូចជាផលិតផលប្រពៃណី ផ្សេងៗទៀតរបស់វៀតណាមផងដែរ។”
![]() |
សមាជិកទាំងអស់ក្នុងក្រុម S River សុទ្ធតែជាអ្នករចនាក្រាហ្វិច ដោយហេតុ នេះ គំនូរ Hang Trong ត្រូវបានប្រើប្រាស់តាមបែបថ្មី ជួយនាំប្រភេទគំនូរនេះខិត មកជិតជាមួយមនុស្សគ្រប់រូប។ ក្រុមនេះកំពុងប្រើប្រាស់សាកល្បងពណ៌និងការ ក្បូក្បាច់នៃគំនូរ Hang Trong ដើម្បីបោះពុម្ភលើសំបកវេចខ្ចប់និងក្រណាត់។ តាម នោះបង្កើតឡើងផលិតផលដែលរក្សាបាននូវស្មារតីនៃគំនូរ Hang Trong ផង ហើយមានលក្ខណៈសម័យកាលទៀតផង។ អ្នកស្រី Nguyen Thi Minh Hang សមាជិកមួយរូបក្នុងក្រុម S River បានចែករំលែកថា៖
“គំនិតរបស់យើងខ្ញុំត្រូវបានបំផុសពីការក្បូក្បាច់ក្នុងគំនូរ Hang Trong។ ក្រុម S River ចង់នាំប្រភេទគំនូរនេះខិតមកជិតជាមួយជនវ័យក្មេង ដើម្បីតំលៃ របស់វានឹងបន្តរស់នៅក្នុងការអភិវឌ្ឍន៍នៃសង្គម។ ហើយឥឡូវនេះយើងខ្ញុំចង់ អនុវត្តគំនូរ Hang Trong ទៅក្នុងជីវភាពរស់នៅយ៉ាងជាក់ស្ដែងជាងមុន មិនត្រឹម តែជាគំនូរព្យួរលើជញ្ជាំងប៉ុណ្ណោះទេ ថែមទាំងជាវត្ថុអ្វីៗ ដែលពោរពេញទៅដោយ វប្បធម៌វៀតណាមទៀតផង។”
មានវត្តមាននៅពិព័រណ៍ “ប្រការដ៏ចាស់ទុំនិងថ្មីថ្មោង” សាស្ត្រាចារ្យរង សិប្បករចម្លាក់ Nguyen Xuan Thanh នៃមហាវិទ្យាល័យវិចិត្រសិល្បៈវៀតណាម បានឲ្យដឹងថា៖
“គំនូរ Hang Trong មានលក្ខណៈខុសប្លែកពីគំនូរ Dong Ho។ គំនូរ Hang Trong បម្រើប្រជាជនរស់នៅទីក្រុង ដែលមានជីវភាពរស់នៅខាងវប្បធម៌និង ស្មារតីខ្ពស់។ គំនិតរបស់ក្រុម S River មិនត្រឹមតែជួយអភិរក្សនូវតំលៃបុរាណ ប្រពៃណីនិងថ្លៃថ្លានៃគំនូរ Hang Trong ប៉ុណ្ណោះទេ ថែមទាំងពង្រីកនិងអនុវត្ត លក្ខណៈប្រពៃណីដើម្បីប្រែក្លាយទៅជាវត្ថុធាតុដើមថ្មីថ្មោងក្នុងសិល្បៈទៀតផង”។
តាមរយៈពិព័រណ៍ក៏ដូចជាគម្រោងការណ៍ “ពណ៌វៀតណាម” លើកនេះ ក្រុម S River មានបំណងរក្សានិងពង្រីកនូវតំលៃប្រពៃណីរបស់ជីដូនជីតាក្នុងគំនូរ Hang Trong តាមបែបថ្មី តាមនោះ ធ្វើឲ្យតំលៃទាំងនោះពិតជារស់នៅក្នុងជីវភាព រស់នៅសម័យកាលនិងក្នុងមនុស្សគ្រប់រូប៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

