![]() |
ក្នុងរឿងរ៉ាវទាំងអស់របស់ Daria ពីការចាប់ផ្តើមមាននិស្ស័យរៀនភាសាវៀតណាមនៅសកល
វិទ្យាល័យនៅរុស្ស៊ីនាឆ្នាំ ១៩៩៥ ដល់កិច្ចសហការជាមួយក្រុមហ៊ុនទេសចណ៍វៀតណាមមួយការសរសេរសៀវភៅអំពីទេសចរណ៍-វប្បធម៌វៀតណាមនិងបណ្ដាដំណើរទស្សនកិច្ចការងារជាប្រចាំរវាងរុស្ស៊ីនិង
វៀតណាមគឺជាសេចក្តី ស្រឡាញ់ចំពោះប្រទេសវៀតណាមដែលកាន់តែត្រូវបានពូនជ្រុំពីមួយថ្ងៃទៅមួយថ្ងៃ។ អាចនិយាយបានថា Daria ស្រឡាញ់វៀតណាមនិងវប្បធម៌វៀតណាម ដោយមានការត្រិះរិះជាអ្នកស្រាវជ្រាវម្នាក់និងអាជីវករម្នាក់។
Daria បានឲ្យដឹងថា៖ អាជីវកម្មជួយគាត់រស់នៅល្អនៅវៀតណាមដែលបង្ក លក្ខណៈងាយស្រួលក្នុងការស្វែងយល់និងស្រាវជ្រាវវប្បធម៌វៀតណាមនិងឧទ្ទេសនាមវប្បធម៌វៀតណាមដល់មិត្តភ័ក្តអន្តរជាតិ ជាពិសេសគឺមិត្តភ័ក្តរុស្ស៊ី។
«នាងខ្ញុំមិនអាចបំបែកវប្បធម៌និងសេដ្ឋកិច្ចបានឡើយ។ ព្រោះថា ប្រសិនបើគ្មានសេដ្ឋកិច្ចទេ នោះគឺវប្បធម៌ពិបាករក្សាបានឡើយ។ ម្យ៉ាងទៀត ចំណេះដឹងខាងវប្បធម៌និងចិត្តសាស្ត្រអាចបង្កើតឡើងតំលៃសេដ្ឋកិច្ច។ ជាឧទាហរណ៍ ខ្លឹមសារនៃការពិគ្រោះយោបល់របស់នាងខ្ញុំសំរាប់មជ្ឈដ្ឋានសហគ្រិនគឺប្រភពដើមនៃបញ្ហាអាចកើតមានឡើងពីវប្បធម៌និងការខុសប្លែកក្នុងការត្រិះរិះរវាងជនរុស្ស៊ីនិងជនវៀតណាម។ បន្ទាប់នោះ នាងខ្ញុំនាំចេញដំណោះស្រាយ។»
Daria មានការត្រិះរិះរបស់អ្នកស្រាវជ្រាវនិងអាជីវករលើវិស័យកសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញា។ នាងក៏បានធ្វើជាក្រូបង្រៀនភាសាវៀតណាមនិងជា អនុប្រធានរងដេប៉ាតាម៉ងវៀតណាមវិទ្យានៃសកលវិទ្យាល័យអាស៊ីចុងបូព៌ាររុស្ស៊ី។ ដោយហេតុនេះ នាងស្រឡាញ់និងចូលចិត្តស្វែងយល់អំពីវប្បធម៌វៀតណាម ប្រកបដោយវិទ្យាសាស្ត្រពីប្រការតិចតូចនិងធម្មតាបំផុត។
![]() |
ធ្វើជាមិត្ដជាមួយគ្រួសារជនវៀតណាមជាច្រើនគ្រួរ Daria ដឹងថា៖ មានការខុសប្លែកក្នុងវប្បធ៌វៀតណាមនិងរុស្ស៊ី។ Daria ចូលចិត្តបំផុតទំនៀមទំលាប់ ជូនអាំងប៉ាវរបស់ជនវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ នាងបានស្វែងយល់និងប្រមូលអាំងប៉ាវពីបណ្ដាឆ្នាំ ១៩០០ រហូតមកដល់ពេលនេះ។ គាត់ឃើញថា៖ នាប៉ុន្មានឆ្នាំកន្លងទៅនេះ ភាសាវៀតណាមមានវត្តមានជាលើក ដំបូងលើអាំងប៉ាវ។ ប្រការនេះសឲ្យឃើញថា៖ សកលភាវូបនីយកម្មក៏បង្កើត កំលាំងរស់ថ្មីមួយក្នុងវប្បធម៌ប្រពៃណីដែរ។
Daria ក៏ប្រមូលផ្តុំទៅលើការសរសេរអំពីវប្បធម៌វៀតណាមសំដៅឧទ្ទេសនាមដល់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសគឺភ្ញៀវទេសចររុស្ស៊ី។ ក្រោមក្រសែ ភ្នែករបស់ខ្លួនិងការផ្ទៀងស្តាប់ពីមិត្តភ័ក្តអន្តរជាតិ Daria បានជ្រើសរើសអត្តសញ្ញាណល្អប្រសើបំផុតក្នុងវប្បធម៌វៀតណាមដែលទាក់ទាញភ្ញៀវទេសចររុស្ស៊ីនិយាមដោយឡែកនិងភ្ញៀវទេសចរអន្តរជាតិនិយាយរួម។ សៀវភៅ «វៀតណាម-ទឹកដីកូននាគចៅទេពធីតា» របស់ Daria ត្រូវបានបោះពុម្ភផ្សាយជាភាសារុស្ស៊ីនាឆ្នាំ ២០០៧ បោះពុម្ភផ្សាយឡើងវិញនិងបំពេញបន្ថែមនាឆ្នាំ ២០១០ ដែលត្រូវបានបកប្រែទៅជាភាសាវៀតណាមនាឆ្នាំ ២០១៣ បានក្លាយទៅជាសៀវភៅទេសចរណ៍នៃភ្ញៀវរាប់លាននាក់។
បណ្ដាអត្ថបទសរសេរអំពីវៀតណាមរបស់ Daria ត្រូវបានចុះផ្សាយជាប្រចាំ ខែលើទស្សនាវដ្ដីលើជើងហោះហើររបស់ក្រុមហ៊ុនទេសចរណ៍រុស្ស៊ី Pegas ដែល បានទាក់ទាញភ្ញៀវទេសចរជាច្រើន។ លោកស្រី Hoang Thi Phong Thu សមាជិការនៃក្រុមហ៊ុនមូលធន Pegas Mirs វៀតណាម បានឲ្យដឹងថា៖
«Daria ស្វែងយល់ដ៏ជ្រាលជ្រៅអំពីវប្បធម៌ប្រវតិ្តសាស្ត្រនិងប្រពៃណីរបស់ វៀតណាម។ បណ្ដាសៀវភៅរបស់លោកស្រី Daria អំពីវៀតណាមលើជើងហោះហើររបស់ Pegas ជួយឧបត្ថម្ភភ្ញៀវទេសចររុស្ស៊ីយល់បន្ថែមអំពីទឹកដីនិងមនុស្ស វៀតណាម។»
កំពុងរស់នៅវៀតណាមនាបច្ចុប្បន្ន Daria ផ្តល់ព័ត៌មានអំពីប្រព័ន្ធអេកូឡូស៊ីពណិជ្ជកម្មវិនិយោគវប្បធម៌ទេសចរណ៍វៀតណាមតាមភាសារុស្ស៊ីនិងភាសាអង់គ្លេសលើគេហទំព័រ Business & Leisurse (www.business-leisure.ru) នៅប្រទេសចំនួន ៨ ក្នុងតំបន់អាស៊ី។ វាយតំលៃអំពីការរួមវិភាគទានរបស់ Daria ក្នុងការឧទ្ទេសនាមរូបភាពរបស់វៀតណាមនិងផ្សព្វផ្សាយវប្បធម៌វៀតណាមទៅឯបរទេស អនុប្រធានទទួលបន្ទុកក្រុមប្រឹក្សាទ្រឹស្តីបដិវេទអក្សរសាស្ដ្រវិចិត្រសិល្បៈមជ្ឈឹម បណ្ឌិតវិទ្យាសាស្ត្រ Phan Dinh Tan បានឲ្យដឹងថា៖
«Daria ជាអ្នកនិពន្ធម្នាក់ដែលមានចំណេះដឹងជ្រាលជ្រៅអំពីវប្បធម៌វៀត ណាម។ លោកស្រីបានមានការរួមវិភាគទានជាក់ស្តែង ជាឧទាហរណ៍ ឧទ្ទេសនាមអំពីភាពស្អាតរបស់វៀតណាមដើម្បីទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនមក ដល់វៀតណាម។ ជាពិសេសគឺបណ្ដាគំរោងការណ៍ខាងទេសចរណ៍ ព្រមទាំង ផ្សាព្វផ្សាយរូបភាពវប្បធម៌វៀតណាមដល់សហគមន៍ជននិយាយភាសារុស្ស៊ី មិនត្រឹមតែជនរុស្ស៊ីប៉ុណ្ណោះទេ។»
ជួបសំណះសំណាលជាមួយ Daria Mishukova មិនចាប់អារម្មណ៍ថាកំពុង សំណះសំណាលជាមួយជនបរទេសទេ ដោយសារ សមត្ថភាពនិយាយតាម ភាសាវៀតណាមរបស់គាត់ស្ទាត់ណាស់។ Daria កំពុងរៀបចំគំរោងការណ៍ផ្សព្វ ផ្សាយអំពីពាណិជ្ជសញ្ញាវៀតណាមលើវិស័យទេសចរណ៍ លើកទឹកចិត្តការ វិនិយោគរវាងវៀតណាមនិងរុស្ស៊ី។ ចំពោះជនវៀតណាមម្នាក់ៗ ក្នុងពេលជួប សំណះសំណាលជាមួយ Daria គេនឹងស្រឡាញ់វប្បធម៌របស់ជនជាតិខ្លួនថែមទៀត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

