![]() |
ឆ្នាំទេសចរណ៍ជាតិ ២០១៨ Ha Long-Quang Ninh និងកម្មវិធី Carnaval Ha Long ២០១៨ រួមមានព្រឹត្តិការណ៍ចំនួន ១០០ ដែលប្រព្រឹត្តទៅក្នុងអំឡុងឆ្នាំ ២០១៨ ដល់ខែមករាឆ្នាំ ២០១៩ ដោយខេត្ត Quang Ninh ក្រសួងវប្បធម៌កីឡានិង ទេសចរណ៍សហការជាមួយខេត្តក្រុងមួយចំនួនក្នុងទូទាំងប្រទេសរៀបចំឡើង។ ក្នុងនោះ ខេត្ត Quang Ninh ទទួលរៀបចំបណ្ដាព្រឹត្តិការណ៍សំខាន់ៗដូចជា៖ ពិធីបើកនិងពិធីបិទបញ្ចប់កម្មវិធី Carnaval Ha Long ២០១៨ ពិធីបើកវេទិកា ទេសចរណ៍អាស៊ាន (ATF) ២០១៩ ជាដើម។ ចំណុខលេចធ្លោនៃឆ្នាំទេសចរណ៍ ជាតិ ២០១៨ Ha Long-Quang Ninh គឺជាពិធីបើកឆ្នាំទេសចរណ៍ជាតិ ២០១៨ និងកម្មវិធី Carnaval Ha Long ២០១៨ ដែលត្រូវបានរៀបចំឡើងនៅឧទ្យាន Sun World Ha Long Complex ២០១៨។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh លោកស្រី Vu Thi Thu Thuy បានឲ្យដឹងថា៖
«ជាតំបន់ទទួលរៀបចំឆ្នាំទេសចរណ៍ជាតិ ខេត្ត Quang Ninh កំណត់រៀបចំ ព្រមៗគ្នាបណ្ដាគន្លឺះសំខាន់ៗនោះគឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកែទម្រង់ យន្តការ ការបណ្តុះបណ្ដាលប្រភពធនធានមនុស្សផ្សារភ្ជាប់នឹងការផ្លាស់ប្តូរថ្មីរូប សណ្ឋានកំណើន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដើម្បីអភិវឌ្ឍន៍ដោយ ចីរភាព។ ឆ្ពោះទៅកសាងខេត្ត Quang Ninh ក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ អន្តរជាតិ។»
បណ្ដាសកម្មភាពក្នុងកម្មវិធីឆ្នាំទេសចរណ៍ជាតិ ២០១៨ រួមមានពិធីបុណ្យ កម្មវិធីវប្បធម៌និងកីឡារបស់តំបន់ទាំង ១៤ ក្នុងខេត្តដែលនាំមកនូវអត្តសញ្ញាណ វប្បធម៌វិសេសនៃតំបន់នានារបស់ខេត្ត Quang Ninh ដល់ភ្ញៀវទេសចរ។ លោក Trinh Dang Thanh នាយករងមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖
«ប្រការដែលខេត្ត Quang Ninh មានគោលបំណងនាពេលខាងមុខគឺការផ្ទេរ ប្តូររូបសណ្ឋានសេវាកម្មទេសចរណ៍។ នេះជាទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់ខេត្តក្នុងប៉ុន្មានឆ្នាំជាបន្ត។ ១០ ឆ្នាំមុននេះ ខេត្ត Quang Ninh បានកំណត់ ផ្នែកឧស្សាហកម្មជាធ្យូង គ្រឿងសំណង់ នោះគឺ ឆ្នាំទេសចរណ៍ជាតិ ២០១៨ នេះ គឺជាការអភិវឌ្ឍរូប សណ្ឋានកំណើនថ្មី។ នេះជាសេវាកម្មនិងទេសចរណ៍។»
ចំណុចថ្មីនៃ Carnaval Ha Long ២០១៨ គឺជំនួសឲ្យការរៀបចំនារាត្រីតែ មួយគត់ដូចជាបណ្តាឆ្នាំមុនៗ នាឆ្នាំនេះ សកម្មភាពព្យុះហយាត្រានឹងអូសបន្លាយពីថ្ងៃទី ២៦ មេសា។ រួមជាមួយគ្នានោះគឺសកម្មភាពសិល្បៈសម្បូរបែបនៃក្រុមសិល្បៈករនៅក្នុងនិងក្រៅប្រទេស។ នេះជាកត្តាគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងឆ្នាំទេសចរណ៍ជាតិ ២០១៨៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
