២២ឆ្នាំមុននេះ រឿងល្ខោន “ត្រើយដាច់ស្រយាល” ត្រូវបាន សិល្បៈការិនីប្រជាជន Ngo Xuan Huyen រៀបរៀងឡើងដោយទទួលបានរង្វាន់ មាសនៅមហោស្រពឆាកល្ខោនទូទាំងប្រទេសឆ្នាំ១៩៩៦។ រហូតដល់បច្ចុប្បន្ន រឿងល្ខោននេះនៅតែធ្វើឲ្យមានការរំភើបចិត្តអ្នកទស្សនាដដែល។
“ត្រើយដាច់ស្រយាល” ជារឿងដែលនិទានជំវិញទំនាក់ទំនងរបស់ប្ដី ប្រពន្ធ Tung – Thuy និងបុរសរួមថ្នាក់មួយរូបឈ្មោះ Trung។ Tung និង Thuy ធ្លាប់មានក្ដីស្នេហ៍ដ៏បរិសុទ្ធមួយ។ ក្រោយពីរៀបការ ហើយគេមានជីវភាពរស់នៅប្រកប ដោយសេចក្ដីសុខសាន្តជាមួយកូនប្រុសឈ្មោះ Quang។ លោក Tung ជាកម្មាភិបាលរដ្ឋការ មួយរូប ខណៈដែលលោកស្រី Thuy ស៊ូទ្រាំជាមួយតួនាទីជាមេផ្ទះក្នុងគ្រួសារ។ ជីវភាពរស់នៅរបស់គេចាប់ផ្ដើមផ្លាស់ប្ដូរនៅពេលមានវត្តមានរបស់កញ្ញា Phuong សង្សារបស់ Quang។ ដោយរបៀបរស់នៅតាមបែបសម័យជាមួយភាពថ្មីថ្មោងជា ច្រើននោះ Phuong បានបំផុសឡើងក្នុងចិត្តរបស់ Thuy នូវបំណងប្រាថ្នាចេញពី ជីវភាពរស់នៅក្នុងគ្រួសារដ៏ស្ងៀមស្ងាត់និងគួរឲ្យធុញទ្រាន់តាំងពីមុនមក។ ហើយវត្ត មានរបស់ Trung បុរសសំបូរស្នេហ៍មួយរូបបានធ្វើឲ្យ Thuy រំភើបចិត្ត។ សុភមង្គល គ្រួសាររបស់លោកស្រីចាប់ផ្ដើមធ្លាក់ចូលសោកនាដកម្ម។ សិល្បៈករ Si Tien ដើរតួ Tung ក្នុងរឿងល្ខោន “ត្រើយដាច់ស្រយាល” ឲ្យដឹងថា៖
“អាចនិយាយបានថារឿងស្ដីពីជំលោះក្នុងគ្រួសារ គឺជាការខ្វែងគំនិតរវាងបណ្ដា ជំនាន់នេះទៅជំនាន់នោះ ជានិច្ចកាលឆ្លុះបញ្ចាំងនូវអ្វីៗទាំងអស់ បើទោះបីជាក្នុងសម័យកាលណាក៏ ដោយ ។ ប្រសិនបើក្នុងសម័យកាលអោបក្រសោបគឺជំលោះប្រែប្រួលជំវិញរឿង របបហូកចុក ប៉ុន្តែឥឡូវនេះវាអាចស្ថិតក្រោមរូបភាពផ្សេងមួយហើយ”។
![]() |
លើឆាករោងល្ខោន Tuoi Tre រឿង “ត្រើយដាច់ស្រយាល” ត្រូវបានរៀបចំ ឡើងជាមួយកំណែចំនួន២។ កំណែជាភាសាវៀតណាមនិងកំណែជាភាសាកូរ៉េ ខាងត្បូង ត្រូវបានសំដែងដោយក្រុមតួ អង្គខុសគ្នា តាមរយៈ អ្នកដឹកនាំរឿង២ នាក់ផ្សេងគ្នាដែរ។ ក្នុងកំណែរបស់រោងល្ខោន Tuoi Tre ក្រោយពី Thuy ចាកចេញ ពីគ្រួសារដើម្បីប្រដេញតាមសេចក្ដីស្នេហ៍ជាមួយ Trung ក្រោយពីទទួលបរាជ័យ នោះ Thuy បានធ្វើអត្តឃាតដើម្បីបញ្ចប់ជីវភាពរស់នៅឯកកោរបស់ខ្លួន។ ប៉ុន្តែ ក្នុងកំណែកូរ៉េខាងត្បូង ក្រោយពីបរាជ័យក្នុងសេចក្ដីស្នេហ៍ជាមួយ Trung នោះ Thuy បានសំរេចចាកចេញពីគ្រួសារទៅកាន់តំបន់ដីថ្មីជាមួយជីវភាពរស់នៅនិង ការងារធ្វើថ្មី។ អ្នកដឹកនាំរឿងកំណែ “ត្រើយដាច់ស្រយាល” ជាភាសាកូរ៉េខាងត្បូង លោកស្រី Lee Eun Son ឲ្យដឹងថា៖
“មិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅកូរ៉េខាងត្បូងមានមនុស្ស ជាច្រើនស្រដៀងគ្នាជាមួយតួអង្គ Thuy។ គេរស់នៅក្នុងគ្រួសារដោយសុខសាន្ត ប៉ុន្តែមានថ្ងៃមួយនោះដោយចង់រកឃើញខ្លួនឯង ដូច្នេះបានជាគេមានការ អាណិតអាសូរជាមួយតួអង្គ Thuy ណាស់។
ក្នុងកំណែទាំង២ គឺតួអង្គ Phuong សុទ្ធតែជារបត់នៃរឿងល្ខោន។ សិល្បៈ ការិនី Thu Quynh ជាអ្នកដើរតួ Phuong បានចែករំលែកថា៖
“តួអង្គ Phuong ក្នុងរឿងល្ខោន “ត្រើយដាច់ស្រយាល” ជាតួអង្គអ្នកវ័យក្មេងបំផុត សប្បាយរីករាយបំផុត ជាតួអង្គតំណាងនៃជំនាន់វ័យក្មេងនាអនាគត។ តួអង្គ Phuong ដូចកំណែទម្រង់អំពីសតិអារម្មណ៍ចំពោះតួអង្គផ្សេងទាំងអស់”។
រីឯសិល្បៈការិនីប្រជាជន Le Khanh ជាអ្នកដើរតួ Thuy ក្នុងកំណែឆ្នាំ១៩៩៦ និងឆ្នាំ២០១៧ បានឲ្យដឹងថា៖
“ក្នុងអំឡុង២១ឆ្នាំកន្លងទៅ ពេលអញ្ជើញទស្សនិកជនទៅទស្សនារឿងនេះ ម្ដងៗ នាងខ្ញុំតែងតែប្រាប់គេថា រឿងនេះគឺជាការលៃទុកសំរាប់គ្រួសារទាំងអស់ ហើយធ្វើ យ៉ាងម៉េចដើម្បីដូនតា ឪពុកម្ដាយនិងកូនៗទៅទស្សនាជាមួយគ្នាគឺល្អុកល្អើនបំផុត។ យើងតែងតែនិយាយថា គ្រួសារជាកោសិការបស់សង្គម គឺនៅទីនេះ ទស្សនិកជន ម្នាក់ៗបានមើលឃើញឋានៈជំនាន់នីមួយៗក្នុងជីវភាពរស់នៅ។ យើងសុទ្ធតែ ឃើញចំណែកមួយរបស់ខ្លួនក្នុងរឿងល្ខោននេះ”។
ជាមួយរឿងល្ខោន “ត្រើយដាច់ស្រយាល” អ្នកនិពន្ធ Le Thu Hanh បានផ្ញើរ សារមួយសំដៅព្រមានចំពោះការតភ្ជាប់ដាច់ដោយឡែកនានាក្នុងគ្រួសារអាស៊ីជាច្រើននាបច្ចុប្បន្ន។ ដោយសារតែ បើទោះបីជាចង់ឬមិនចង់ក្ដី នាបច្ចុប្បន្ននៅមាន វាសនាជាច្រើនដូច Thuy នេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
