![]() |
| ចិនកំពុងអនុវត្តន៍គោលនយោបាយរបស់ខ្លយនលើសមុទ្រខាងកើត (រូបថតៈChina Daily Mail) |
(VOVworld)-កាសែតប្រៃសណីយ៍ Huanan ពេលព្រឹករបស់ហុងកុង (ចិន)នាថ្ងៃទី៧
កក្កដាឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាចិន ទើបនឹងបានអនុម័តលើ
ក្រមច្បាប់ថ្មី សំដៅស្វែងរកវិធានការ “បង្កើនសន្តិសុខយោធាលើសមុទ្រ” ហើយ
នឹងមានសុពលភាពចាប់ពីរថ្ងៃទី១សីហាខាងមុខ។ មានប្រតិកម្មចំពោះ ព័ត៌មាននេះ សាព័ត៌មានរបស់ហ្វីលីពីន បានដកស្រង់ពាក្យសម្តីរបស់បណ្តាអ្នក ជំនាញការក្នុង
ប្រទេស ដែលប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារចំពោះកាយវិការពោល ខាងលើរបស់
ចិន ព្រមទាំងព្រមានការបង្កើនភាពតានតឹងថ្មីនៅសមុទ្រ ខាងកើត ដោយការផ្សព្វ
ផ្សាយក្រមច្បាប់របស់ចិន។ ទំព័រកាសែត Rappler និង Inquirer របស់ហ្វីលីពីន
បានដកស្រង់ពាក្យសម្តីរបស់អ្នកវិភាគការពារជាតិលោក Rommel Banlaoi ដែល
ចាត់ទុកថា ប្រសិនបើចិនអនុវត្តន៍ច្បាប់ថ្មីទៅលើ កំណាត់ផ្លូវអណ្តាតគោ គឺហ្វីលី
ពីននឹងប្រើប្រាស់វិធានការយោធាដើម្បីប្រតិបត្តិ ច្បាប់។ ហ្វីលីពីន នឹងតាមដាន
ជាប់រាល់សកម្មភាពរបស់ចិន និងអះអាងថា បន្ត សកម្មភាពនេសាទធម្មតា
ក្នុងតំបន់សមុទ្រជាអធិបតេយ្យភាពរបស់ខ្លួន។
ភាពតានតឹងលើសមុទ្រខាងកើត និងសមុទ្រ Hoa Tung នឹងជាខ្លឹមសារ១ ក្នុងដំណើរទស្សនកិច្ចប្រទេសចិនរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក
John Kerry នាថ្ងៃទី៩កក្កដានេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
