(VOV)_ ភូមិ THAY KY ទីរួមស្រុក Thanh An ស្រុក Vinh Thanh ទីក្រុង Can Tho ជា តំបន់ដែលប្រជាជន១០០%កាន់សាសនាកាតូលិក។ Thay Ky ជាតំបន់ត្រូវបានទីក្រុង
Can Tho ជ្រើសរើសធ្វើពិសោធន៍រូបសណ្ឋានកសាងជនបទថ្មី។ ក្នុងរយះពេល១០ឆ្នាំ
កន្លង ទៅ ភូមិរក្សាបានកិត្តិនាមជាភូមិវប្បធម៌គំរូជានិច្ច។
![]() |
| ភូមិ THAY KY (http://www.baocantho.com.vn/) |
មុននេះ១០ឆ្នាំ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះមានជួបការលំបាកជា
ច្រើន ប្រជាជន១០០%ប្រកបមុខរបរកសិកម្ម។ ភូមិក្រីក្រ បណ្ដាញផ្លូវ ព្រែកពោពេញ
ទៅ ដោយកំហុគនិងជាប់ធុងនៅពេលមានភ្លៀងធ្លាក់។នៅក្នុងភូមិមានស្ពានរាប់សិប ប៉ុន្តែមានស្ពានប៉េតុងតែ១គត់។ ដីស្រែមានតិចតូច ប្រជាជនធ្វើស្រែ។ទិន្នផលជាអតិ
បរិមាគឺ៦តោន/ហិកតាតែប៉ុណ្ណោះ។ ប៉ុន្តែ ដល់ឆ្នាំ ២០០៤ គ្រប់ប្រការបានចាប់ផ្ដើម
ផ្លាស់ប្តូរ រ ដ្ឋអំណាចបានចលនាប្រជាជនកសាងប្រព័ន្ធធារាសាស្ត្រសំរាប់វាលស្រែធំ
៤០០ ហិកតា ដើម្បីបង្កើតភាពងាយស្រួលក្នុងផលិតកម្ម បង្កើនទិន្នផល ។ នាឆ្នាំ
២០០៥ និង២០០៦ រដ្ឋអំណាចនិងប្រជាជនបានរួមគ្នាកសាងស្ពានប៉េតងចំនួន៥ ដើម្បី បង្កលក្ខណះងាយស្រួលអោយកូនចៅទៅរៀនសូត្រ។ បង Hoang Van Nhon ប្រធាន
គណះកម្មការប្រជាជនភូមិ Thay Ky បានអោយដឹងថា៖ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លង
ទៅ អ្នកភូមិ Thay Ky សុទ្ធតែទទួលបានផលប្រយោជន៍ពីការផ្តើមគំនិតកសាងវាល
ស្រែធំ៖
“ ពេលធ្វើការនៅវាលស្រែធំ គេត្រូវអនុវត្តតាមដំណើការផលិតកម្ម ដោយបច្ចេក
ទេសថ្មីប្រើប្រាស់ម៉ាស៊ីន ជីគីមីកសិកម្មអោយសមស្រប។ ក្នុងរយះពេលច្រើនឆ្នាំកន្លង ទៅ អាស្រ័យដោយមានការចូលរួមយ់ាងសកម្មរបស់ប្រជាជនទិន្នផលមានស្ថិរភាព
ចំណូលខ្ពស់ អង្គភាពអាជីវកម្មមួយចំនួនបានជួយឧបត្ថម្ភយើងខ្ញុំជាច្រើន ពិសេសក្នុង
ការ ចែកចាយផលិតផល។”
ដោយសារក្តាប់បានទិសដៅធ្វើការរកស៊ីប្រកបដោយប្រសិទ្ធិភាព ជីវភាពរស់នៅ របស់ប្រជាជននៅ ភូមិ Thay Ky ត្រូវបានលើកកំពស់ជាច្រើន។ ប្រជាជនគ្រឹស្តសាសនិក
១០០% ចូលរួមចលនា ឃោសនាអប់រំប្រជាជនរស់នៅប្រកបដោយល្អ អប់រំកូន ចៅ ក្លាយទៅជាពលរដ្ឋមានផលប្រយោជន៍ ។ គេហៅ Thay Ky ជាភូមិមហាវិទ្យាល័យពី ព្រោះថាគ្រួសារចំនួន៨០%មានកូនរៀននៅមហាវិទ្យាល័យ សាលាជាន់ខ្ពស់ និង
សាលា មធ្យមសិក្សារ និងក្រោយថ្នាក់ឧត្តមសិក្សារ។ លោក Nguyen Van Cau ប្រធាន ក្រុមប្រឹក្សារប៉ាស្ទ័រ Thanh Gia នៅភូមិ Thay Ky បានអោយដឹងថា៖
“ អ្នកមុខអ្នកការកាតូលិកនិងរដ្ឋអំណាច ជានិច្ចកាលសហការជួយឧបត្ថម្ភ លើក
ទឹកចិត្តជនវ័យក្មេងសិក្សារ ពីព្រោះថាការសិក្សាររៀនសូត្រជាផ្លូវខ្លីបំផុតដើម្បីកាត់
បន្ថយភាពក្រីក្រ លើកកំពស់ចំណេះដឹង។”
ដោយមានការវិនិយោគទៅលើវិស័យអប់រំ និងសកម្មអភិវឌ្ឍន៍សេដ្ឋកិច្ចតាមទិស
អនុវត្តភាពជឿលឿននៃវិទ្យាសាស្ត្រ បច្ចេកទេសចូលក្នុងការបង្កបង្កើនផល ផ្ទេរប្តូរ រចនាសម្ព័ន្ធដំណាំដាំដុះនិងសត្វចិញ្ជឹម សព្វថ្ងៃ គ្រួសារទាំងឡាយនៅភូមិ Thay Ky សុទ្ធតែបានរួបផុតពីភាពក្រីក្រ មានកំរិតជីវភាពរស់នៅធូធាគ្រាន់បើ។ ភូមិ Thay Ky ក្លាយទៅជាភូមីគំរូរក្នុងការកសាងជនបទថ្មី នៅទីក្រុង Can Tho និងតំបន់វាលតំនា
បទន្លេ Cuu Long (ភាគខាងត្បូងវៀតណាម)៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
