(VOV)_ ពិធីបុណ្យច្រត់ព្រះនង្គ័ល ត្រូវបានរៀបចំឡើងនៅឃុំ Doi Son ស្រុក
Duy Tienខេត្ត Ha Nam ។ នេះគឺជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យនានា ផ្សា ភ្ជាប់ជាមួយដើមស្រូវនិងលើកទឹកចិត្តការអភិវឌ្ឍន៍កសិកម្ម របស់ប្រជាជាតិវៀតណាម។
![]() |
| ពិធីបុណ្យច្រត់ព្រះនង្គ័លនៅឃុំ Doi Son ស្រុក Duy Tien ខេត្ត Ha Nam (vietnamfoto.wordpress.com ) |
ពិធីបុណ្យ ច្រត់ព្រះនង្គ័ល ប្រព្រឹត្តទៅនាថ្ងៃទី ៧ ខែទីមួយជាប្រចាំឆ្នាំ តាមច័ន្ទគតិ។ តាមសៀវភៅ៖ ប្រវត្តិសាស្ត្រវៀតណាមថា នាឆ្នាំ ៩៨៧ ស្ដេច Le Dai Hanh បាន យាងមកជើងភ្នំ Doi ដើម្បីធ្វើពិធី ច្រត់ព្រះនង្គ័ល(ភ្ជួរស្រែ) ដើមដំបូងក្នុងប្រវត្តិសាស្ត្រ
វៀត ណាម បើកចេញទំព័រថ្មីដ៏ភ្លឺស្វាងសំរាប់ខឿនអរិយធម៌កសិកម្មស្រូវទឹក និង ចាប់ផ្តើមអោយទំនៀមទំលាបមួយដ៏ល្អប្រសើរ។
ចំណុចពិសេសក្នុងពិធីបុណ្យនេះគឺការបង្កើតឡើងវិញរូបភាពស្ដេច Le Dai
Hanh យាងទៅច្រត់ព្រះនង្គ័លក្នុងនិទាឃរដូវថ្មី។ ស្ដេចយាងចុះទៅច្រត់ព្រះនង្គ័ល មានន័យថា÷ បង្ហាញនូវការរួមសុខរួមទុក្ខ ចែករំលែកការលំបាកជាមួយប្រជាជន
លើកទឹកចិត្តប្រជាជនធ្វើពលកម្ម ដើម្បីជនគ្រប់រូបមានគ្រឿងឧបភោគនិង បរិ
ភោគ គ្រប់គ្រាន់ ប្រទេសជាតិសុខសាន្តត្រាណ។ ដូច្នេះ ពេលបង្កើតរូបភាពស្ដេច
ច្រត់ ព្រះនង្គ័លឡើងវិញ គណះចាត់តាំងពិធីបុណ្យត្រូវរកអោយបានមនុស្សយ៉ាង
ស័ក្តសម ដើម្បីដើរតួរឯកជាស្ដេច។ លោក Tran Dinh Tien ប្រធានការិយាល័យ
វប្បធម៌ គមនាគមន៍ ស្រុកDuy Tien ខេត្ត Ha nam បានអោយដឹងថា÷
“ ចំពោះបណ្ដាអ្នកបានដើរតួរស្ដេច យើងខ្ញុំត្រូវជ្រើសរើសមនុស្សមានរូប សម្បត្តិ ឬកពារនិង ឬទ្ធានុភាពស័ក្តសមជាស្ដេចមួយអង្គ។ បណ្ដាលោកតាដែល
បាន ដើរតួរស្ដេច ត្រូវមានការរួមវិភាគទានច្រើន រក្សារបានទំនាក់ទំនងជាមួយ ប្រជាជនក្នុងភូមី ឃុំ និងជាអ្នកធ្វើផលិតកម្មពូកែ។”
នាសព្វថ្ងៃ ពិធីបុណ្យ ច្រត់ព្រះនង្គ័លនៅមានអត្ថន័យ១ទៀត ធំធេងជាង។ ពិធីបុណ្យមិនគ្រាន់តែបង្កើតឡើងវិញនូវរូបភាពទឹកដីប្រកបដោយសុខសាន្តត្រាណ ទទួលបានផលហូរហៀប៉ុណ្ណោះទេ ថែមទាំងលើកកំពស់តួនាទីរបស់ប្រជាកសិករ
ផ្តោតសំខាន់ដល់របរកសិកម្ម យកចិត្តទុកដាក់អភិវឌ្ឍន៍ កសិកម្ម ពិសេសគឺការ
កសាងជនបទថ្មី។ លោកTran Xuan Loc លេខាគណះកម្មាធិការបក្សខេត្ត Ha Nam បានអោយដឹងថា÷ ឃុំ Doi Son ខេត្ត Ha Nam ត្រូវបានជ្រើសរើសជា ឃុំគំរូអំពីការ
កសាងជនបទថ្មី។ ក្រោយរយះពេល៣ឆ្នាំអនុវត្តគំរោងការណ៍កសាងជនបទថ្មី ។មុខមាត់ជនបទថ្មីរបស់ឃុំបាននិងកំពុងមានការផ្លាស់ប្តូរថ្មី ។ ក្នុងរយះពេលប៉ុន្មាន
ឆ្នាំថ្មីៗ នេះ ពិធីបុណ្យ ច្រត់ព្រះនង្គ័ល ជានិច្ចកាលឆ្ពោះទៅប្រជាជនក្នុងឃុំ Doi Son និយាយដោយឡែក និងប្រជាជនខេត្តHa Nam និយាយរួម ចូលរួមការកសាងជន
បទថ្មី។ លោក Tran Xuan Loc បានអោយដឹងថា÷
« ពិធីបុណ្យ ច្រត់ព្រះនង្គ័ល ជាពិតប្រាកដថា បានក្លាយទៅជាចំណុចវប្បធម៌ សំខាន់ បានឈានចូលក្នុងព្រលឹងរបស់មនុស្សគ្រប់រូប។ ពិធីបុណ្យវប្បធម៌មួយពោ
ពេញទៅ ដោយអត្ថន័យប្រវត្តិសាស្ត្រ និងទំនើប។ ក្នុងរយះពេលច្រើនឆ្នាំកន្លងទៅ
ពីដើមនិទាឃរដូវមក របស់ពិធីបុណ្យនេះ ប្រជាកសិករ Ha Nam ទទួលបរិយាកាស
ដ៏សប្បាយ រីករាយ ខំប្រឹងប្រែងដាំដុះ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា អភិវឌ្ឍន៍ កសិកម្មលើគ្រប់វិស័យ។ »
ពិធីបុណ្យ ច្រត់ព្រះនង្គ័ល នាសព្វថ្ងៃ មិនគ្រាន់តែបន្តពង្រឹងនិងពង្រីក ចំណុច លក្ខណះប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអប់រំជំនាន់កូនចៅបន្តការបោះជំហានរបស់
ជីដូនជីតា កសាងស្រុកកំណើត ទឹកដីកាន់តែស្អាត សម្បូររុងរឿង។
រួមជាមួយបរិយាកាសនិទាឃរដូវរបស់ដី មេឃ ពិធីបុណ្យ ច្រត់ព្រះនង្គ័លបាន នាំមកស្មារតីថ្មី ឬទ្ធានុភាពធ្វើពលកម្មថ្មី ដើម្បីប្រជាជនខេត្ត Ha Nam រួមជាមួយ
ប្រជាជន ក្នុងទូទាំងប្រទេស រួមដៃកសាងមាតុប្រទេស កាន់តែស្អាតជាង សម្បូររុង រឿងជាង អនុវត្តចលនាកសាងជនបទថ្មីប្រកបដោយជោគជ័យ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
