(VOV)_ក្នុងយន្តការទីផ្សារនាបច្ចុប្បន្ន ប្រជាកសិករធ្វើស្រែ ជាមុខសញ្ញាដែល រងឥទ្ធិពលខ្លាំងបំផុត ដោយកត្តាតំលៃចំណាយផ្សេងៗ។ ក្រៅពីនោះ ពេលតំលៃ
ស្រូវកើន ឡើង គេមិនបានទទួលផលទាំងមូល ហើយពេលតំលៃចុះថ្លៃ ប្រជាក
សិករ ជា អ្នកទទួលរងឥទ្ធិពលដើមដំបូង។ ដូច្នេះ ប្រជាកសិករនៅតំបន់វាលទំនា
បទន្លេ Cuu Long(ភាគខាងត្បូងវៀតណាម) បានរួមគ្នាទិញភាគហ៊ុន របស់អង្គភាព
អាជីវកម្ម។ នេះគឺជារបៀបធ្វើសកម្មមួយ ដើម្បីបង្កើតតួនាទីថ្មីសំរាប់ប្រជាកសិករ។
| ប្រជាកសិករឈានឡើងធ្វើជាម្ចាស់(baodientu.chinhphu.vn) |
នាពេលថ្មីៗនេះ កត្តាក្រុមហ៊ុនភាគហ៊ុន ការពារដំណាំ An Giang ទើបនឹង
បានប្រគល់សៀវភៅភាគហ៊ុនអោយប្រជាកសិករចំនួន១៧២០នាក់នៅតំបន់ ផ្សេងៗ ក្នុងតំបន់វាលទំនាបទន្លេ Cuu Long។ ដែលជាម្ចាស់កម្មសិទ្ធិចំនួន១,៩
លានភាគហ៊ុនក្នុងអង្គភាពអាជីវកម្មនេះ។ដោយការទិញភាគហ៊ុនដោយតំលៃ
អនុគ្រោះ ប្រជាកសិករបានក្លាយទៅជាម្ចាស់កម្មសិទ្ធិថ្មីរបស់ក្រុមហ៊ុន ហើយគេ ទទួលបានផលប្រយោជន៍ជាច្រើន ពីសកម្មភាពនានាដែលក្រុមហ៊ុនកំពុងអនុវត្ត។ ពីឥឡូវនេះ បណ្ដាដំណាក់កាលជ្រើសរើសពូជ ទិញថ្នាំការពារដំណាំ ជី សេវា
កម្មកសិកម្ម កែច្នៃកសិផល …។ល។ ប្រជាកសិករសុទ្ធតែទទួលបានការជួយ
ឧបត្ថម្ភពីក្រុមហ៊ុន។
ផ្សាភ្ជាប់ជាមួយវាលស្រែ សួនចំការពីច្រើនដំណរមក លោក Le Thanh Son
នៅខេត្ត Long An (ភាគខាងត្បូងវៀតណាម) បានអោយដឹងថា÷ឥឡូវនេះ លោកសង្ឃឹមជាច្រើនទៅលើឱកាសធ្វើមានពីដើមស្រូវ។ បន្ទាប់ពីប៉ុន្មានរដូវដាំស្រូវផ្គត់
ផ្គង់អោយ រោងចក្រ លោក Son និងប្រជាកសិករជាច្រើននាក់នៅក្នុងតំបន់វាល
ទំនាបទន្លេCuu Long ឃើញថា÷ការងារនេះកាន់តែស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ÷
ផលិតកម្មតាមបច្ចេកទេសវិទ្យាសាស្ត្រ អ្នកដាំស្រូវមិនបាច់ព្រួយបារម្មណ៍អំពីការ
ចំណាយ និងលក់បានតំលៃខ្ពស់ជាងនៅខាងក្រៅទៀតផង។ នេះគឺជាមូលដ្ឋាន
សំខាន់ដើម្បីលោកសម្រេចទិញមួយពាន់ភាគហ៊ុនរបស់ក្រុមហ៊ុនភាគហ៊ុន ការ ពារដំណាំ AnGiang÷
“ ក្រុមហ៊ុនមានការបោះជំហានអភិវឌ្ឍន៍ថ្មី។ នោះគឺជួយឧបត្ថម្ភប្រជាកសិករទិញប័ណ្ណភាគហ៊ុន។ មុននេះយើងខ្ញុំមិនយល់ដឹងអ្វីអំពីប័ណ្ឌភាគហ៊ុន។ ដោយការជួយឧបត្ថម្ភពិគ្រោះយោបល់របស់ក្រុមហ៊ុន ហើយយើងខ្ញុំឃើញកម្មវិធីនេះដ៏
ល្អ។ ខ្ញុំសប្បាយរីករាយណាស់។ ”
នាបច្ចុប្បន្ន សង្វាក់ផលិតកម្មស្រូវ អង្ករនៅវាលទំនាបទន្លេ Cuu Long ទៅ
ជាប្រព័ន្ធ១ពីការផ្គត់ផ្គង់វត្ថុធាតុដើម កែច្នៃ និងការចែកចាយ លក់ចេញ។ ចូលរួមប្រព័ន្ធនេះរួមមាន÷ កសិករ អ្នកឈ្មួញ រោងចក្រកិនស្រូវ ក្រុមហ៊ុនផ្គត់ផ្គង ក្រុម
ហ៊ុននាំចេញ និងបណ្ដាញចែកចាយ។ ក្នុងនោះ ប្រជាកសិករដើរតួនាទីមុខព្រួញ។
លោក Lai Xuan Mon អនុប្រធានសមគមកសិករវៀតណាម បានចាត់ទុកថា÷
“ ដោយរបៀបធ្វើដូច្នេះ ប្រព័ន្ធនយោបាយទាំងឡាយបានចូលរួមហើយ។ នេះគឺជាការបោះជំហានលោតផ្លោះ ដើម្បីរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ។ នេះគឺជារូបសណ្ឋានដ៏ល្អប្រសើ ហើយយើងត្រូវលើកទឹកចិត្ត។ គោលដៅចុង
ក្រោយ នោះគឺបង្កើនចំណូលសំរាប់ប្រជាកសិករដែរ។”
ការដែលប្រជាកសិករចូលរួមការលក់ និងទិញភាគហ៊ុន របស់អង្គភាពអា
ជីវកម្មមួយត្រូវបានចាត់ទុកជា÷ការគូសសញ្ញាធំមួយ ក្នុងការបង្កើតចំណងតភ្ជាប់រវាងអ្នកផលិតនិងអ្នកប្រើប្រាស់។ ដូច្នេះ ផលប្រយោជន៍ដែលក្រុមហ៊ុនទទួលបាន របស់កត្តាក្រុមហ៊ុនភាគហ៊ុន ការពារដំណាំ An Giang មិនគ្រាន់តែជាទឹកប្រាក់ចំនួន៥៦ពាន់លានដុងប៉ុណ្ណោះទេ ថែមទាំងនេះគឺជាការផ្សាភ្ជាប់រវាងអង្គភាពអាជីវកម្មនិងប្រជាកសិករ។ លោក Huynh Van Thon អគ្គនាយកក្រុមហ៊ុនភាគហ៊ុន ការពារដំណាំ An Giang បានអោយដឹងថា÷
“ ក្នុងដំណើការឈានទៅមុខរបស់ខឿនកសិកម្មទំនិញ ផលិតកម្មតាមយន្ត
ការទីផ្សារ។ នេះគឺជាផ្លូវជំនួសអោយរូបសណ្ឋានសហករណ៍។ ប្រជាកសិករបានធ្វើជាម្ចាស់តាមរយៈការទិញភាគហ៊ុន។”
នេះគឺជាលើកដំបូងដែលប្រជាកសិករដាំស្រូវ នៅវាទំនាបទន្លេ Cuu Long ត្រូវបានធ្វើម្ចាស់ផលិតផលរបស់ខ្លួន តាមរយៈរូបសណ្ឋានថ្មី៖ រួមភាគហ៊ុនក្នុងអង្គ
ភាពអាជីវកម្ម។ នេះត្រូវបានចាត់ទុកជារូបសណ្ឋានជឿនលឿន ដោះស្រាយបានការលំបាកចំពោះប្រជាកសិករ និងផ្នែកកសិកម្ម ឆ្ពោះទៅការផលិតកម្មអង្ករ តាម
ទិសទំនើប និងនិន្នាការទីផ្សារ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ