(VOV)_ Bao Thang ជាស្រុកមួយ នៅកណ្ដាលខេត្ត Lao Cai ( ភាគខាងជើង
វៀតណាម)។ ក្នុងរយះពេលជាង២ឆ្នាំកន្លងទៅ ចលនាកសាងជនបទថ្មីនៅស្រុក
Bao Thang ត្រូវបានប្រជាជនគាំទ្រនិងអនុវត្ត។ អនុវត្តបានប្រការនេះគឺដោយសារ ស្រុកបានអនុវត្តបែបបទប្រជាធិបតេយ្យ ដើម្បីប្រមូលផ្តុំ គ្រប់ប្រភពកម្លាំង ពីប្រ
ជាជនចូលរួមការកសាងជនបទថ្មី។ ប្រជាជននៅស្រុក Bao Thang យល់ដឹងគ្រប់
គ្រាន់ នូវតួនាទីជាម្ចាសរបស់ខ្លួន ក្នុងការកសាងជនបទថ្មី។
| ខេត្ត Lao Cai ពង្រីកស្មារតីសហគមន៍ក្នុងការកសាងជនបទថ្មី(doankhoiccq.laocai.gov.vn) |
ផ្លូវប្រវែងជិត៥គីឡូមែត្រ នៅភូមិ Gao ឃុំ Xuan Quang ទើបនឹងបានសម្រេច
ក្នុងក្ដីសប្បាយរីករាយរបស់ប្រជាជនក្នុងតំបន់។ ក្នុងចំណាយសរុបជិត៣ពាន់លាន ដុងនេះ ប្រជាជនរួមវិភាគទានជាង៥០%។ ដើម្បីអនុវត្តបានប្រការនោះ រដ្ឋអំណាច ស្រុក ឃុំ និងភូមិបានបង្កើតការស្រុះចិត្តគំនិតក្នុងប្រជាជន បែបបទ ប្រជាធិបតេយ្យ
ត្រូវបានយកចិត្តទុកដាក់ជាពិសេស។ រួមជាមួយឃុំ Xuan Quang ឃុំ Phu Nhuan និង
ឃុំជាច្រើន ក្នុងស្រុកបាននិងកំពុងអនុវត្តយ៉ាងល្អនូវបែបបទប្រជាធិបតេយ្យ ក្នុង
ការ កសាងជនបទថ្មី។ នៅឃុំ Phu Nhuan ប្រជាជនជាច្រើននាក់មិនគ្រាន់ តែរួម
វិភាគ ទានជាទឹកប្រាក់និងកម្លាំងពលកម្មប៉ុណ្ណោះទេ ថែមទាំង ស្ម័គ្គចិត្តបរិច្ចាក ដីរាប់ពាន់ហិកតាសំរាប់ចលនាកសាងជនបទថ្មី ដូចជា÷ គ្រួសារលោក Kim Van
Yet, Tran Van Hai …ជាដើមបានបរិច្ចាកដីចំនួនពី ៥០០-៩០០មែត្រក្រឡា ដើម្បី ធ្វើផ្លូវគមនាគមន៍និងកសាងផ្ទះវប្បធម៌របស់ភូមិ។ លោក Tran Quang Chuong ប្រធានគណះកម្មាធិការប្រជាជនឃុំ Phu Nhuan ស្រុក Bao Thang បានចាត់ទុកថា÷
“ តាំងពីពេលបង្កើតមកគណះកម្មាធិការបញ្ជាណែនាំ បែងចែកភារកិច្ចសំរាប់
គ្រប់ស្ថាប័ន តំបន់ និងប្រជាជន អនុវត្តព្រមៗគ្នា។ ធ្វើអ្វីក៏ប្រជាជនដឹង ពីអគ្គីសនី
ផ្លូវ …។ល។និងលទ្ធផលចុងក្រោយរបស់ការកសាងជនបទថ្មីគឺប្រជាជនជាអ្នកទ
ទួលផល ទាំងអស់។”
ទន្ទឹមនឹងការកសាងជនបទថ្មី ស្រុក Bao Thang នៅមានការរួមកម្លាំងកាយ
ចិត្តរបស់បណ្ដាអង្គភាព ដូចជា÷សម្ព័ន្ធសមាគមយុវជន សមាគមនារី…ជាដើម។
ចំណុចលេចធ្លោមួយទៀតនៅស្រុក Bao Thang នោះគឺកសាងក្រុមឃោសនានិងចលនាចំនួនជាង១០០ក្រុមនៅភូមិផ្សេងៗប្រកបដោយជោកជ័យ។ ក្នុងនោះ
មាន ការចូលរួមរបស់បណ្ដាមេភូមិ អ្នកមានកិត្យានុភាពក្នុងសហគមន៍ប្រជាជន។
ដូច្នេះ កម្លាំងពលំនៃផែនមហាសាមគ្គីភាពក្នុងប្រជាជនទាំងមូលត្រូវបានពង្រីក ។
លោក Dang Phi Van លេខាគណះកម្មាធិការបក្សស្រុក Bao Thang ខេត្ត Lao Cai បានអោយដឹងថា÷
“ នេះគឺជាកម្មវិធីស្នូលមួយ ដោយមានការចូលរួមរបស់បក្ខជន និងប្រជាជន
ជាច្រើនកុះករ។ ពីព្រោះការកសាងជនបទថ្មីគឺធ្វើសំដៅកែលំអរជីវភាពរស់នៅរបស់
ប្រជាជន។ បានជា បទពិសោធន៍ដំបូងបង្អស់របស់ Bao Thang នោះគឺធ្វើយ៉ាងម៉េច
ដើម្បី ប្រជាជនយល់បានតួនាទីជាម្ជាស់របស់ខ្លួន ក្នុងការកសាងជនបទថ្មី។ ពីព្រោះ
កសាងជនបទថ្មីមានន័យថា÷ ធ្វើអោយខ្លួនឯង ដូច្នេះ ត្រូវធ្វើអោយមាន ការស្រុះចិត្ត គំនិតក្នងុប្រជាជន កម្លាំងផ្ទៃក្នុងរបស់ប្រជាជន …។ល។”
បន្ទាប់ពីការបំផុសចលនាកសាងជនបទថ្មីមក ស្រុក Bao Thang បានដាំដុះស្រូវគុណភាពខ្ពស់បានជាង ៣០០ហិកតា ដាំតែថ្មីគុណភាពខ្ពស់បានជាង២០ហិកតា តាម
បទដ្ឋាននៃការអនុវត្តផលិតកម្មកសិកម្មដ៏ល្អនៅវៀតណាម VietGAP)។ ក្នុងការចិញ្ជឹម
បង្កើតបណ្ដាកសិដ្ឋានចិញ្ជឹមតាមបែបផែនទំនើប ស្និទ្ធស្នាលជាមួយបរិស្ថានត្រូវបាន បង្កើនឡើង។
បើកចំហរ ប្រជាធិបតេយ្យបានពង្រីកមនសិការ ទទួលខុសត្រូវរបស់ប្រជាជន ក្នុងចលនាកសាងជនបទថ្មីនៅ Bao Thang។ នេះគឺជាបណ្ដាបទពិសោធន៍ដ៏ថ្លៃថ្លា ដែលអាចអនុវត្តនៅតំបន់ផ្សេងៗទៀត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ