(VOV)_Don Duong ជាតំបន់ជំនាញដាំបន្លែធំបំផុតនៅខេត្ត Lam Dong (តំបន់ខ្ពង់រាប
ភាគកណ្តាលវៀតណាម)។ មុខរបរដាំបន្លែនេះបានមានតាំងពីយូណាស់មកហើយ
។ រួមជាមួយកម្មវិធីកសាងជនបទថ្មី ប្រជាកសិករនៅស្រុក Don Duong ខេត្ត Lam
Dong បានខិតខំខ្នះខ្នែងជម្រុញខ្លាំងការ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា តាមទិស
ស្ថិរភាព សំដៅ លើកកំពស់គុណភាពផលិតផល រួមចំណែកអភិវឌ្ឈន៍សេដ្ឋកិច្ច
សង្គមក្នុងតំបន់។

ស្ពៃដាំពីស្រុក Don Duong ត្រុវបានកៃច្នៃលក់ក្នុងប្រព័ន្ធផ្សារទំនើប METRO
(រូបថតៈ dan tri.vn)

ឆ្ពោះទៅដល់ឆ្នាំ២០១៥ Don Duong ខិតខំប្រឹងប្រែងសម្រេចគោលដៅនានា
ដើម្បីក្លាយទៅជាស្រុកដំបូងនៅ ខេត្ត Lam Dong ទទួល​បទដ្ឋានទាំង១៩ស្ដីពីការ
កសាងជនបទថ្មី។ដំបូងបង្អស់ស្រុកបានប្រមូលផ្តុំកសាងហេដ្ឋារចនាសម្ព័ន្ធ។
តាំងពីដើមឆ្នាំមក ស្រុកDon Duong ធ្វើចលនាបានទឹកប្រាក់ចំនួន៧,៧ ពាន់
លានដុង។ លោក Thai On លេខាគណៈកម្មាធិការបក្សស្រុក Don Duong ​បាន
អោយដឹងថា÷ស្រុកបានយកចិត្តទុកដាក់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ
តាមទិសដៅទំនើប លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននិងកាត់បន្ថយភាព
ក្រីក្រយ៉ាងឆាប់និងចីរភាព។

“នាគ្រាដំបូង Don Duong ជាស្រុកក្រីក្រ។ ប៉ុន្តែតាំងពីឆ្នាំ២០០៥មក​ ស្រុក
បា​នប្រមូល​ផ្តុំ វិនិយោគចូលក្នុងកម្មវិធីសំខាន់ៗនានា ជា ពិសេសគឺការអភិវឌ្ឍន៍
កសិកម្ម។ ស្រុកបានផ្តល់អាទិភាពផ្ទេរប្តូររចនា​សម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ជឹម
អនុវត្តបច្ចេកទេស បច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្ម ដើម្បី លើកកំពស់​ទិន្នផល
\ និងកសាងជនបទថ្មី លើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន។”

ក្នុងឆ្នាំ២០១៣កន្លងទៅ ស្រុក Don Duongលៃទុកផ្ទៃដី ​ជិត២២ពាន់ហិកតា
ឲ្យការដាំបន្លែ។ ក្នុង១ឆ្នាំ ស្រុក ទទួលប្រាក់ចំណូលអាជីវកម្ម ពី១២០ដល់១៥០
លានដុងក្នុងមួយហិកតា។ រីឯផ្ទៃដីដែលបានអនុវត្តបច្ចេកវិទ្យាគឺទទួលបានទិន្ន
ផលខ្ពស់ជាងពី២ទៅ ៥ដង។

ប្រជាកសិករនៅស្រុក Don Duong ប្រមូលម្ទេស
(រូបថតៈ baolamdong.vn)

បច្ចុប្បន្ននៅស្រុក Don Duong មានជនរួមជាតិជាជនជាតិភាគតិចជាច្រើន
​ដូចជា​÷ Cho Ru, K’Ho …លៗ ដោយមានអត្តចរិតឧស្សាហ៍ព្យាយាម ​ហើយ
បាន​ទទួលពីការផ្ទេរ បច្ចេកទេស វិទ្យាសាស្ត្រ។​មានគ្រួសារជាច្រើននៅDon Duong បានចេះរបៀបផលិតកម្មតាមបច្ចេកវិទ្យាថ្មី។ លោក Thai Onបន្តថា៖

“អ្នកស្រុក ចំនួន៧៥ % កាន់សាសនា។ ការ​ស្រុះ​ចិត្តគំនិតក្នុងសង្គម
បានធ្វើអោយសាសនិក អ្នកមុខអ្នកការសាសនាក្នុងតំបន់ខិតជិតមកគ្នា រួមគ្
នាឆ្ពោះទៅគោលដៅតែ១ នោះគឺលើកស្ទួយជីវភាពរស់នៅ​សំរាប់ប្រជាជន។ ”

ឈានមុខក្នុងចលនាកសាងជនបទថ្មី និងអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស ចូលក្នុងផលិតកម្មកសិកម្ម នៅស្រុក Don Duong នោះគឺឃុំ Ka Do។ Ka Do មានមនុស្សចំនួន១១០០០នាក់ ដែលក្នុងនោះជនរួមជាតិជាជន​ជាតិ​ភាគតិច
ស្រូបយក ២៥%។ ក្រោយរយៈពេលជាង២ឆ្នាំ លាតត្រដាងអនុវត្តមក ឃុំ
សម្រេចបានបទដ្ឋានចំនួន១៥។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើក
ស្ទួយ។ ដោយផ្ទៃដីដាំដុះជិត ១៥ពាន់ម៉ែត្រក្រឡារ​និងផ្ទៃដីដាំផ្កាជាង៤ពាន់
ម៉្រែតក្រឡា​បង Vu Quang Hau ជាដំណាង១ក្នុងការអនុវត្តន៍បែបផែនផលិតកម្ម
ទំនើប។ បងឲ្យដឹងថា៖

“ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ ខ្ញុំអនុវត្តន៍ការដាំផ្កាក្នុងផ្ទះកញ្ចក់។ខ្ញុំឃើញថា
ការដាំផ្កាមាន​ចំណូលស្ថិរភាពជាង ឬដាំម្ទេសក៏នាំមកនូវចំណូលខ្ពស់ជាង។ នា
បច្ចុប្បន្ន​ មានមនុស្សជាច្រើនធ្វើផ្ទះកញ្ចក់ ដើម្បីដាំបណ្ដាដំណាំមានគុណភាពខ្ពស់ ដូចជា ផ្កាឬម្ទេស។ ”

នាប៉ុន្មានឆ្នាំខាងមុខនេះ ស្រុក Don Duong នឹងបន្តលើក​ទឹកចិត្តប្រជាជន
បើកទូលាយ ពង្រីករូបសណ្ឋានធ្វើសេដ្ឋកិច្ចថ្មីនេះ។ ទន្ទឹមនឹងនោះ ស្រុកទាក់ទាញ
បណ្ដាប្រភពទុនវិនិយោគ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងមណ្ឌលដាំបន្លែ
នានា លើកំពស់គុណភាពបន្លែ ដើម្បីបំពេញរាល់តម្រូវការរបស់ទីផ្សារនៅក្នុង
និងក្រៅប្រទេស៕