(VOV)_មកដល់ប្រទេសម៉ាឡេស៊ី ក្រៅពីការបានចូល shopping នៅទីក្រុង
Kuala Lumpur អ៊ូអរដោយល្បែង លេងកំសាន្តនៅទីក្រុងលើពពក Genting ឬបាន
ស្របខ្លួន ចូលក្នុងទឹកសមុទ្រខៀវស្រងាត់ ខ្សាចស ស្ទះពន្លឺព្រះអាទិត្យនៅកោះពេជ្យ
Langkawi នោះ មិត្តក៏ អាចមកដល់ទីក្រុង Malacca ប្រកបដោយភាពបុរាណកាល
សុខសាន្តត្រាណទៀត។
![]() |
| Malacca បុរាណ |
| Malacca បុរាណ |
ម៉ោងពីររសៀល ក្រោយរយៈពេល៣ម៉ោងជិះរថយន្តក្រុង ពីទីក្រុង Kuala Lumpur,
ទីក្រុងបុរាណ Malacca លេចចេញដូចជារូបគំនូរបុរាណប្រកបដោយភាពសុខសាន្ត
ត្រាណមួយ។ ការហត់នឿយ ក្រោយកំណាត់ផ្លូចជាង១៥០គីឡូម៉ែត្របានរលាយបាត់
អស់ Thang, Hoà និង Trang មិនអាចលាក់បាននូវភាពងឿងឆ្ងល់របស់ខ្លួនបាន
ឡើយដោយបានមកដល់តំបន់ដីបុរាណបំផុតនៅប្រទេសម៉ាឡេស៊ី:
“ នេះគឺជាតំបន់គួរអោយចាប់អារម្មណ៍ណាស់ ជាទីក្រុងបេតិកភ័ណ្ឌរបស់ម៉ាឡេស៊ី”.
“ នាងខ្ញុំបានដឹងថានៅ Malacca មានខឿនវប្បធម៌ជាច្រើន និងខឿន វប្បធម៌និ
មួយៗនេះមានចំណុចដ៏វិសេសវិសាលរបស់ខ្លួន។”
Malacca ត្រូវបានចាត់ទុកជាប្រភពដើមនៃប្រទេសម៉ាឡេស៊ី ។ ឆ្នាំ ១៣៩៦ ព្រះ
រាជបុត្រ Parameswara ត្រូវចាប់ជាឈ្លើយសឹកហើយបញ្ជូនពី Sumatra ទៅកាន់តំបន់
នេះ លោកបានបង្កើតទីក្រុង និងក្លាយទៅជាកំពង់ផែមួយសំរាប់នាវា អាជីវករមកពីចិន ឥណ្ឌា អារ៉ាប់ប៊ីសាអ៊ូឌិត និងទ្វីបអឺរ៉ុប។ ដោយមាន ការផ្លាស់ប្អូរពាណិជ្ជ
កម្មអន្តរជាតិ ក៏ដូចជាការទន្ទ្រានកាន់កាប់ពីប្រទេសអឺរ៉ុបនានា បានក្លាយ Malacca
ទៅជាតំបន់ដីមានខឿនវប្បធម៌ និងសាសនាជាច្រើន។
![]() |
| Malacca បុរាណ |
ដំណើរស្វែងយល់“ទីក្រុង Venice នៅទ្វីបអាស៊ី”របស់ក្រុមមិត្តវ័យក្មេង ត្រូវបាន
ចាប់ផ្តើមពីទន្លេ Malacca។ អង្គុយតាមសម្រួល បណ្ដាភ្ញៀវទេសចរណ៍ បាន នាវាជូន
ដំណើរតាមបណ្ដោយទន្លេ ឆ្លងកាត់មណ្ឌលអាគារបុរាណ ម្ខាង ទន្លេមាន ស្ថាប័ត្យកម្ម
ទ្វីបអាស៊ី ម្ខាងមានស្ថាប័ត្យកម្ម។ កញ្ញា Trang បានអោយ ដឹង ថា៖
“តាមបណ្ដោយទន្លេ នាងខ្ញុំបានគយគន់ទិដ្ឋភាព ចំណុចស្ថាប័ត្យកម្មដ៏
វិសេសវិសាលនៅMalacca ក៏ដូចជាសិល្បះគូរគំនូរ“graffiti” តាមវិថី។ បណ្ដាគំនូរ ស្ដីអំ
ពីទំនៀមទំលាប ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទីនេះ។”
បញ្ចប់ដំណើរទស្សនាដោយនាវា ទីកន្លែងជាបន្ទាប់ទៀតរបស់ក្រុមមិត្តវ័យ
ក្មេងនេះគឺមជ្ឈមណ្ឌលនៅភាគខាងកើតទីក្រុង ជាតំបន់វិថីបុរាណ មានស្ថាប័ត្យ
កម្ម អឺរ៉ុប។ ក្រុមមិត្ត Thang, Hoa និង Trang បានជួបលោក Williem ភ្ញៀវ ទេស
ចរណ៍មួយនាក់មកពីហូឡង់ ហើយពឹងគាត់ជួយថតរូបសំរាប់ទុក ជាអនុស្សាវរីយ៍
នៅMalacca។ ជាភ្ញៀវមួយនាក់ ក្នុងចំណោមបណ្ដាភ្ញៀវទេសចរហូឡង់មកទស្សនា
នៅទីនេះ លោក Williem ត្រូវទាក់ទាញទឹកចិត្តដោយ បណ្ដាតំលៃបេតិកភ័ណ្ឌនៅ
Malacca។
“ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបណ្ដាសំណង់ស្ថាប័ត្យកម្មហូឡង់នៅ Malacca។
ក្រៅពីនោះ ដោយមានការរួមផ្សំរវាងខឿនវប្បធម៌អាស៊ីនិងអឺរ៉ុប បានធ្វើអោយទី
ក្រុងនេះកាន់តែទាក់ទាញទឹកចិត្តរបស់មនុស្សគ្រប់រូប។”
![]() |
| Malacca បុរាណ |
ចាក់ចេញពីទីក្រុង ក្រុមមិត្តវ័យក្មេងបានឡើងដីទួល St.Pauls។ មើលពីលើទួល
ឃើញទិដ្ឋភាពខៀវស្រងាត់ ផ្កាគ្រប់ប្រភេទ Thang, Hoa និង Trang ដែលអាចសម្រប
ខ្លួនចូលក្នុងបរិយាកាសដ៏សុខ សាន្តត្រាណ នេះ ដោយសម្លេងចាបនិងក្លិនទឹកឃ្មុំ
ហើយថែមទាំងគយគន់នាវាចេញចូលកំពង់ផែសមុទ្រទៀតផង។
ម៉ោង៦ រសៀល ក្រោយរយៈពេលទៅដើរលេងទស្សនានេះ គេបានវិលត្រឡប់មក
តំបនភាគខាងលិចទីក្រុង ដែលជាក្រុងរបស់ជនជាតិចិនរស់នៅច្រើន ហើយមាន
ភោជនីយដ្ឋានជាច្រើនតាមវិថី។ គ្មានអ្វីអាចប្រៀបធៀបបានការដែលទទួលទាន
អាហារពេលយប់នៅតាមតុដែលបានដាក់តាមបណ្ដោយវិថី ស្ដាប់សំលេងអ៊ូអរសប្បាយ
រីករាយរបស់ភ្ញៀវទេសចរណ៍៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


