(VOV)_Daymon ជាក្តីមោទនភាពរបស់និស្សិតឡាវដែលកំពុងសិក្សានៅ
វៀតណាម។ នេះគឺជាការអះអាងរបស់លោក Kongkeo ប្រធានក្រុមនិស្សិតឡាវ
នៅវិទ្យាស្ថានរដ្ឋបាលជាតិ។លោកបានដឹងថា៖ នាបច្ចុប្បន្ន មាននិស្សិតឡាវចំនួន
ជាង៤ពាន់នាក់កំពុងសិក្សារៀនសូត្រនៅវៀតណាម ប៉ុន្តែបរិមាណនិស្សិតឡាវ
ទទួលបានវិញ្ញាប័ត្រឆ្នើមនេះគឺមិនហួស១០នាក់ឡើយ។
![]() |
| សញ្ញាប័ត្រឆ្នើមរបស់និស្សិតឡាវនៅវិទ្យាស្ថានរដ្ឋបាលជាតិ |
មកសិក្សានៅវៀតណាម នាពេលមានអាយុ៣០ឆ្នាំ Daymon ជាមន្ត្រីរដ្ឋការឡាវ
មួយរូប បានឧស្សាព្យាយាមសិក្សារៀនសូត្រក្នុងរយៈពេល៥ឆ្នាំ។ជាមនុស្សមិនចេះភាសាវៀតណាមសោះ ដូច្នេះ ហើយទើបនាងទៅសិក្សាភាសាវៀត នៅសាលាមិត្ត
ភាព T78 ទីរួមខេត្ត Son Tay ជាយទីក្រុងហាណូយ។ បន្ទាប់នោះ នាងទើបបានជ្រើស
រើសទៅរៀននៅវិទ្យាស្ថានរដ្ឋបាលជាតិ។
ទោះបីជានិស្សិតមានអាយុច្រើនជាងគេ ក្នុងចំណោមនិស្សិតឡាវក្តី ប៉ុន្តែនាង
ជានិច្ចកាលជានិស្សិតពូកែរបស់ថ្នាក់រៀនជាង៨០នាក់នេះ។ ក្នុងរយៈពេល៤ឆ្នាំរៀន
សូត្រនៅវិទ្យាស្ថានរដ្ឋបាលជាតិវៀតណាម Daymon ពេលណាក៏ទទួលបានស្នាដៃ
ឆ្នើមជានិស្សិតពូកែដែរ។
នេះគឺជាសម្លេងរបស់ Daymon ក្នុងពេលការពារនិក្ខេបបទ ដោយប្រធានបទ៖
ស្វែងយល់ការងារលុបបំបាត់គ្រោះអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅខេត្ត Luong
phabang សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ជាភាសាវៀតណាម ប្រកប
ស្ទាត់ជំនាញ។
“ នាងខ្ញុំសប្បាយរីករាយណាស់ ពីព្រោះនាងខ្ញុំបានធ្វើនិក្ខេបបទប្រកបដោយ
ជោគជ័យ។ នេះក៏គឺជាលទ្ធផលនៃការឧស្សាព្យាយាមសិក្សាររៀនសូត្ររបស់នាងខ្ញុំ
ក្នុងរយៈពេល៤ឆ្នាំកន្លងទៅ។ នាងខ្ញុំត្រូវរៀបចំនិក្ខេបបទនេះក្នុងរយៈពេល៤ខែ។ ការ
លំបាកបំផុតរបស់នាងខ្ញុំគឺចំណេះដឹងអំពីភាសាវៀត បានជាការអធិប្បាយនៅមានកំ
ហិតនៅឡើយ។ ប៉ុន្តែនាងខ្ញុំទទួលបានការជួយឧបត្ថម្ភជាច្រើនពីលោកគ្រូ អ្នកគ្រូ និង
មិត្តភក្តិផងដែរ។”
លោកគ្រូ Bui Huy Khiem ជាគ្រូមួយនាក់ក្នុងក្រុមប្រឹក្សាការពារនិក្ខេបបទនេះ
បានវាយតំលៃថា៖
“ បទនិក្ខេបបទរបស់ អ្នកស្រីDaymon ល្អណាស់។និក្ខេបបទនេះមាន៩០ទំព័រ
ស្ដីពីលទ្ធផលលុបបំបាត់គ្រោះអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅខេត្ត Luongphabang
បណ្ដាវិស័យនៅមានកំហិត និងដំណោះស្រាយ។ខ្ញុំវាយតំលៃខ្ពស់ចំពោះនិក្ខេបបទនេះ។”
ចុងខែសីហាកន្លងទៅ អ្នកស្រី Daymon បានទទួលវិញ្ញាប័ត្របញ្ចប់ការសិក្សា
ហើយក្នុងរយៈពេលនោះដែរ អ្នកស្រីក៏ត្រៀមរៀបចំសំណុំឯកសារ ដើម្បីចូលរួមថ្នាក់អនុបណ្ឌិត នាខែតុលាខាងមុខនៅវិទ្យាស្ថានផងដែរ។សូមប្រសិទ្ធិពរអោយអ្នកស្រី
Daymon ប្រកបការសិក្សានេះដ៏ល្អប្រសើរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
