ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ K (រូបថត៖ My Binh/ VOV5)


ក្រុមវេជ្ជបណ្ឌិតនិងកម្មាភិបាលចំនួន២១រូបនៃមន្ទីរពេទ្យ K វិទ្យាស្ថានជាតិ ស្រាវជ្រាវជំងឺមហារីកវៀតណាម ដឹកនាំដោយវេជ្ជបណ្ឌិត Nguyen Ba Tinh អនុ ប្រធានសមាគមន៍គ្រូពេទ្យវ័យក្មេងវៀតណាម បានទៅកាន់មន្ទីរពេទ្យមាតា និងកុមាររដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ដើម្បីអនុវត្តកម្មវិធីពិនិត្យរកឃើញឥតគិត ថ្លៃជំងឺមហារីកសុដន់និងមហារីកមាត់ស្បូនសំរាប់នារីឡាវ។ នេះជាលើកដំបូង ហើយដែលមន្ទីរពេទ្យ K រៀបចំកម្មវិធីនេះក្នុងឆ្នាំ២០១៧កន្លងទៅ។

ក្នុងវគ្គពិនិត្យជំងឺលើកនេះ ក្រុមគ្រូពេទ្យវៀតណាមនាំយកទៅជាមួយម៉ាស៊ីននិង ឧបករណ៍ទំនើបៗ ដើម្បីបម្រើឲ្យការងារដូចជា៖ ម៉ាស៊ីនអេកូ ម៉ាស៊ីនកាំរស្មី និង មីក្រូទស្សន៍ជាដើម។ វេជ្ជបណ្ឌិត Nguyen Ba Tinh អនុប្រធានសមាគមន៍ គ្រូពេទ្យវ័យក្មេងវៀតណាម និងជាប្រធានក្រុមការងារឲ្យដឹងថា៖

“យើងខ្ញុំទៅបំពេញទស្សនកិច្ច លើកនេះគឺសំដៅឃោសនានិងចលនាឲ្យនារី ប្រទេសឡាវទៅពិនិត្យជំងឺជាទៀងទាត់ ជាពិសេសពិនិត្យរកឃើញជំងឺមហារីក សុដន់និងមហារីកមាត់ស្បូន ដើម្បីរកឃើញនិងព្យាបាលទាន់ពេលវេលា។ អាត្រា នារីដែលរងជំងឺមហារីកសុដន់និងមហារីកមាត់ស្បូនលើពិភពលោកក៏ដូចជានៅ ឡាវនិងវៀតណាមគឺធំបង្គួរ ដូច្នេះហើយ ការពិនិត្យរកឃើញជំងឺឆាប់ៗ គឺសំខាន់ ណាស់ ដោយសារប្រសិនបើរកឃើញឆាប់គឺយើងអាចព្យាបាលឲ្យសះស្បើយ យ៉ាងពេញលេញ។ លើកនេះ នារីឡាវមកទីនេះសុទ្ធតែត្រូវបានពិនិត្យដោយឥត គិតថ្លៃ។”

ក្រុមបណ្ឌិតវៀតណាមគ្រោងពិនិត្យសំរាប់អ្នកជំងឺចំនួន៥០០នាក់។ ប៉ុន្តែ ជាការពិត ក្នុងរយៈពេល៥ថ្ងៃធ្វើការ មានអ្នកជំងឺជាង៦០០នាក់បានមកពិនិត្យ។ អ្នកស្រី Thongkhune Sengcharon នៅខ័ណ្ឌ Xaythani ដែលបានមកចុះឈ្មោះ ពិនិត្យកាលពីថ្ងៃដំបូង ឲ្យដឹងថា៖

“ក្រោយពីទៅពិនិត្យ នាងខ្ញុំស្រួលចិត្តណាស់ ដោយសារខ្លួនមិនមានបញ្ហាអី ខាងសុខភាពទេ។ តាមនាងខ្ញុំថា កម្មវិធីនេះគប្បីត្រូវបានបន្ត។ ជារៀងរាល់ឆ្នាំ ពួកនារីយើងខ្ញុំគប្បីទៅពិនិត្យពីមួយឬពីរដង ដើម្បីដឹងថាសុខភាពខ្លួនគឺយ៉ាង ម៉េច។ ប្រសិនបើរកឃើញជំងឺ អាចព្យាបាល់ទាន់ពេលវេលា”។

នារីឡាវចុះឈ្មោះពិនិត្យ (រូបថត៖ My Binh)


ក្រុមវេជ្ជបណ្ឌិតដែលត្រូវបានបញ្ជូនទៅឡាវលើកនេះ សុទ្ធតែជាអ្នកជំនាញ ការពូកែ ហើយមានបទពិសោធន៍ក្នុងការងារស្រាវជ្រាវជំងឺមហារីកសុដន់និង មហារីកមាត់ស្បូន។ វេជ្ជបណ្ឌិត Snong Thongsna នាយិកាមន្ទីរពេទ្យមិត្តភាព ឡាវ បានឲ្យដឹងថា៖

“នាបច្ចុប្បន្ន ជំងឺមហារីកកំពុងរីកសាយភាយដោយល្បឿនលឿនលើពិភព លោកក៏ដូចជាតំបន់អាស៊ីផងដែរ។ នៅប្រទេសឡាវ នារីភាគច្រើនមិនសូវយក ចិត្តទុកដាក់ដល់ជំងឺនេះ ហើយតែងតែរកឃើញជំងឺនៅដំណាក់កាលធ្ងន់ធ្ងរនោះ ដែលបណ្ដាលឲ្យការព្យាបាលជួបការលំបាកយ៉ាងខ្លាំង។ ដោយហេតុនេះ កម្មវិធី ពិនិត្យរកឃើញជំងឺមហារីកសំរាប់នារីឡាវយ៉ាងដូច្នេះគឺល្អណាស់។ ក្រុមវេជ្ជ បណ្ឌិតវៀតណាម ជួយឧបត្ថម្ភយើងខ្ញុំយ៉ាងសកម្មណាស់។ជំនាញរបស់ គេគឹល្អដែរ ធ្វើឲ្យយើងខ្ញុំស្រួលចិត្ត”។

ពីនេះដល់ឆ្នាំ២០២០ មន្ទីរពេទ្យ K នឹងរៀបចំវគ្គបណ្ដុះបណ្ដាលសំរាប់ កម្មាភិបាលសុខាភិបាលរបស់ឡាវអំពីសកម្មភាពជំនាញ ក៏ដូចជាជួយឧបត្ថម្ភអំពី ម៉ាស៊ីននិងឧបករណ៍ប្រើប្រាស់ក្នុងការងារពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យនានានៅឡាវ៕