VOVWORLD_បេតិកភណ្ឌវប្បធម៌ពិភពលោក Hoi An នៅខេត្ត Quang Nam ភាគកណ្ដាលវៀតណាមកំពុងប្រឈមមុខនឹងភាពហិនហោចដោយសារឥទ្ធពល នៃព្យុះ ទឹកជំនន់ បំរែបំរួលអាកាសធាតុ និងអំពើរបស់មនុស្ស។ ដើម្បីអភិរក្ស បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញនេះ រដ្ឋអំណាចក្រុងបានចលនាកំលាំងពលំ របស់សហគមន៍ក្នុងការងារគ្រប់គ្រងអភិរក្សនិងពង្រីកតំលៃបេតិកភណ្ឌ។
នៅទីក្រុងបុរាណ Hoi An មានប្រមាណជាង២០០០កេរិ៍្តតំណែល។ គិតដោយ ឡែកតែនៅកណ្ដាលក្រុងលើផ្ទៃដី៤កីឡូម៉ែត្រក្រឡាប៉ុណ្ណោះគឺមានកេរិ៍្តតំណែល សំណង់ស្ថាបត្យកម្មរហូតដល់ទៅ១២៧៣រួមមានផ្ទះសំបែង ស្ពាន អណ្ដូងទឹក ផ្សារ ។ រីឯសំណង់ជំនឿសាសនាមានសាលាភូមិ វត្តអារាម ទីសក្ការបូជា ជាដើម។ ប្រភេទ សំណង់និមួយៗសុទ្ធតែមានលក្ខណៈដោយឡែកប៉ុនែ្តជារួមនោះគឺជាការគួបផ្សំដ៏ ល្អរវាងលំហ ការសំរួល រួមជាមួយការច្របាច់បញ្ចូលគ្នាយ៉ាងប្រណិតរវាងរចនាបទ ស្ថាបត្យកម្មវៀតណាម ចិន ជប៉ុន នឹងអឺរ៉ុប។ ឆ្លងកាត់រយៈពេលជាច្រើនសតវត្សមក រាល់សំណង់ផ្ទះបុរាណ សាលាភូមិ វត្តអារាម ប្រាសាទ ទីសក្ការៈបូជារបស់គ្រួសារ នានា អាគាររបស់ក្លឹប ស្ពាន និងអណ្ដូងទឹកនៅតែគង់វង្សដោយសារការថែរក្សា របស់ក្រុមម្ចាស់ផ្ទះនិងអ្នកគ្រប់គ្រង។ តាំងពីយូរមកហើយ ប្រជាពលរដ្ឋនៅ Hoi An ជានិច្ចកាលមានមនសិការគោរព ថែរក្សាសំណង់ស្ថាបត្យកម្មដែលជំនាន់មុន បន្សល់ទុកមក។ ក៏ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយរងឥទ្ធិពលពី បំរែបំរួលអាកាសធាតុបានជានៅខេត្ត Quang Nam តែងតែមានទឹកភ្លៀងធ្លាក់យ៉ាង ខ្លាំងក្នុងនោះមានទីក្រុងបុរាណ Hoi An ផង។ ដើម្បីជៀសវាងឥទ្ធិពលអវិជ្ជមានពី ធម្មជាតិ សហគមន៍ប្រជាជនរស់នៅក្នុងទីក្រុងបុរាណ Hoi An បានត្រៀមរៀបចំ គ្រប់មធ្យោបាយទប់ទល់នឹងខ្យល់ព្យុះទឹកជំនន់។ ដោយមានការជួយឧបត្ថម្ភពី មជ្ឈមណ្ឌលគ្រប់គ្រងនិងអភិរក្សបេតិកភណ្ឌ វប្បធម៌ Hoi An មានគ្រួសារជាច្រើន បានពង្រឹងជញ្ជាំង សសរ ដំបូលផ្ទះដោយខ្លួនឯង។តាមលោកHo Phuc ជាម្ចាស់ ផ្ទះបុរាណមួយខ្នងនៅវិថី Tran Phu ដែលបានបង្ហើយការងារពង្រឹងផ្ទះមុននេះ កន្លះខែបានឲ្យដឹងថា
“ រដូវភ្លៀងមកដល់ធ្វើឲ្យប្រជាពលរដ្ឋគ្រប់គ្នាព្រួយបារម្ភយ៉ាងខ្លាំង។ ប៉ុន្តែយើង ខ្ញុំមានរដ្ឋអំណាចក្រុងជួយឧបត្ថម្ភដោយមានបញ្ហាអ្វីគឺគេជូនដំណឹងនិងមកជួយ ភ្លាម។ ឥឡូវនេះគេជួយអភិរក្សបេតិកភណ្ឌវប្បធម៌ពិភពលោក Hoi An”។
![]() |
| ការចលនាកំលាំងពលំរបស់សហគមន៍ទាំងមូលក្នុងការងារគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍តំលៃបេតិកភណ្ឌ Hoi An ខេត្ត Quang Nam កំពុងត្រូវបានរដ្ឋអំណាចនិងប្រជាជនក្នុងតំបន់អនុវត្តយ៉ាងសកម្ម |
មុនឆ្នាំ១៩៩៩ នៅក្នុងទីក្រុង Hoi An មានកេរិ៍្តតំណែលចំនួនតែជាង១០ក ន្លែង
ប៉ុណ្ណោះ ដែលបានវិនិយោគប្រាក់ជួសជុល។ គិតរហូតមកដល់សព្វថ្ងៃនេះ បាន
មានកេរិ៍្តតំណែលចំនួន១៧០ត្រូវបានជួសជុលដោយប្រើថវិកាជាង៦៥ពាន់លាន
ដុងឯណោះ។ ក្រៅពីនេះនៅមានកេរិ៍្តតំណែលជាង១៥០ត្រូវបានរដ្ឋជួយជួសជុល
និង២០០០ទៀតដោយម្ចាស់ផ្ទះជួសជុលដោយខ្លួនឯង។ ប្រការនេះសរឲ្យឃើញ
ថា មនសិការអភិរក្សកេរិ៍្តតំណែលរបស់ប្រជាជនគ្រប់ស្រទាប់កាន់តែត្រូវបានលើក
កំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ តាមលោក Nguyen Chi Trung នាយក មជ្ឈ មណ្ឌល
គ្រប់គ្រងនិងអភិរក្សបេតិកភណ្ឌ វប្បធម៌ Hoi An បានឲ្យដឹងថា
“ តាំងពីមុនមក ចំពោះHoi An គឺយើងបានអភិរក្សនិងអភិវឌ្ឍន៍ចីរភាពនិងត្រឹម
ត្រូវតាមទិសដៅនោះគឺមិនអាចមិននិយាយដល់ទួនាទីរបស់ប្រជាជនបានឡើយ។
ប្រជាជនយល់ច្បាស់ថា ការអភិរក្សនេះនាំមកនូវអត្ថប្រយោជន៍ជូនប្រជាជន។
ត្រូវតែបន្តឃោសនា អប់រំ និងចលនាប្រជាជនឲ្យកាន់តែយល់ច្បាស់ថែមទៀត
ពិសេសគឺស្រទាប់វ័យក្មេង។ នៅ Hoi An កេរិ៍្តតំណែលចំនួន៩០ភាគរយគឺជា
កម្មសិទ្ធិនិងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រជាជន។ដូច្នេះជាងអ្នកណាទាំង
អស់អភិបាលកិច្ចល្អឬអត់ យូរអង្វែងនិងនិរន្តរភាពដែរឬអត់នោះគឺជាគុណូបការៈ
របស់ប្រជាជនក្នុងទីក្រុងបុរាណនេះឯង”។
ការចលនាកំលាំងពលំរបស់សហគមន៍ទាំងមូលក្នុងការងារគ្រប់គ្រង
អភិរក្សនិងអភិវឌ្ឍន៍តំលៃបេតិកភណ្ឌ Hoi An ខេត្ត Quang Nam កំពុងត្រូវបាន
រដ្ឋអំណាចនិងប្រជាជនក្នុងតំបន់អនុវត្តយ៉ាងសកម្ម។ ការខិតខំប្រឹងប្រែងរបស់
ប្រជាជនគឺជាកត្តាសំរេចនៃភាពគង់វង្សរបស់បេតិកភណ្ឌវប្បធម៌ពិភពលោក
Hoi An៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
